៩ចំណុចរក្សាផ្នត់គំនិតវិជ្ជមានក្នុងស្ថានភាពតាងតឹង

ស្ថានភាពតឹងតែងកើតមានចំពោះមនុស្សទូទៅ ប៉ុន្តែការរក្សាផ្នត់គំនិតវិជ្ជមានក្នុងស្ថានលំបាកទាំងឡាយ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានពីធម្មជាតិនោះទេ គឺត្រូវការវិធីសាស្រ្តក្នុងការដោះស្រាយ ក៏ដូចជាការថែទាំសុខភាពផ្លូវចិត្ត និងផ្លូវកាយឱ្យបានល្អ។ តាមរយៈគេហទំព័រ Hellomagazine បានបង្ហាញគន្លឹះ៩ចំណុច ដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងផ្នត់គំនិតវិជ្ជមាន។

១. សុខភាព ៖ ការវិនិយាគចំពោះការថែទាំសុខភាព គេមិនដែលភ្លេចលើកឡើងអំពីលំហាត់ប្រាណនោះទេ ប៉ុន្តែមិនចាំបាច់ទាល់តែទៅក្លឹបហាត់ប្រាណ ឬធ្វើតាមក្បាច់ក្បូរនោះដែរ គ្រាន់តែធ្វើយ៉ាងណាឱ្យរាងកាយមានចលនា ទន្ទឹមគ្នានោះ ក៏ត្រូវជ្រើសរើសប្រភេទអាហារល្អៗ ផ្តល់សារធារតុចិញ្ចឹមទៅកាន់រាងកាយ។

២. ការរក្សាភាពស្ងប់ស្ងាត់ ៖ មានរឿងរ៉ាវ និងបញ្ហាជាច្រើនដែលត្រូវដោះស្រាយពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះអ្វីដែលត្រូវអភិវឌ្ឍបន្ទាប់នោះគឺ រៀនទុកចន្លោះខ្លះៗដើម្បីសមាធិ និងដកដង្ហើមឱ្យបានវែងៗ។ បន្ថែមពីនោះនៅមានសកម្មភាពជាច្រើនទៀតដែលអាចជួយរក្សាភាពស្ងៀមស្ងាត់ គឺ អានសៀវភៅ នៅកន្លែងមានធម្មជាតិ ឬក៏ទៅកន្លែងម៉ាស្សាខ្លួនជាដើម។

៣. ក្ដីស្រឡាញ់ ៖ មិនថាស្ថិតក្នុងស្ថានភាពអ្វីក៏ដោយ សូមកុំផ្តាច់ខ្លួននៅតែម្នាក់ឯង ចំណាយពេលខ្លះនៅជាមួយមនុស្សជាទីស្រឡាញ់ ដូចជា គ្រួសារ មិត្តភ័ក្ដ្រ និងបុគ្គលណាម្នាក់ ដែលមានអារម្មណ៍ថាយល់ចិត្តបំផុត បន្ទាប់មកចែករំលែករឿងរ៉ាវដែលកំពុងតែជួបប្រទះខ្លះៗទៅកាន់ពួកគាត់។

៤. ដំណើរផ្សងព្រេង ៖ ទោះបីជាគ្មានអារម្មណ៍អ្វីសោះក្នុងខ្លួនក៏ដោយ ព្យាយាមជំរុញខ្លួនឯងឱ្យទៅកន្លែងថ្មីៗ រុករកបរិយាកាសប្លែកៗ ឬក៏ជ្រើសរើសរៀនមុខជំនាញថ្មីៗ ដើម្បីធ្វើយ៉ាងណាបង្កភាពស្រស់បស់ទៅកាន់សុខភាពខួរក្បាល។

៥. រក្សាស្ថេរភាព ៖ សកម្មភាពមួយចំនួនដែលគួររក្សាស្ថេរភាពគឺ ទម្លាប់ល្អប្រចាំថ្ងៃ ការគោរពពេលវេលា ចូលរួមព្រឹត្តិការណ៍បង្កើនឱកាស និងធ្វើយ៉ាងណាគ្រប់គ្រងវិន័យខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន។

៦. វត្ថុបំណង ៖ មិនថាជាការងារគម្រោងផ្ទាល់ខ្លួន ឬក៏គម្រោងរបស់ក្រុមហ៊ុននោះទេ  ការមានទម្លាប់ដាក់គោលដៅ មានក្ដីប្រាថ្នា មិនត្រឹមតែជួយសម្រួចសកម្មភាពប្រចាំថ្ងៃឱ្យដល់គោលដៅនោះទេ ប៉ុន្តែជាការរួមចំណែកកាត់បន្ថយភាពច្របូកច្របល់ និងភាពតានតឹងបន្ថែមមួយកម្រិតទៀត។​

៧. ភាពច្នៃប្រតិដ្ឋ ៖ ចំណាយពេលទៅធ្វើរឿងរ៉ាវចម្រុះផ្សេងៗគ្នា ទើបអាចទាញភាពច្នៃប្រតិដ្ឋសម្បូរបែបបាន ដោយសកម្មភាពទាំងនោះមានដូចជា ចម្អិនម្ហូប គូរូប រៀនជំនាញថ្មីៗតាមរយៈអ៊ីនធឺណិត សរសេរប្រលោមលោកខ្លីៗ ព្រោះនៅពេលដែលបណ្តោយឱ្យខ្លួនឯងទៅធ្វើសកម្មភាពដែលល្អ និងចម្រុះបែបនេះ គឺជាកត្តាបន្ថយស្រ្តេស និងការផ្តាច់ការព្រួយបារម្ភដែលមិននាំនូវផលប្រយោជន៍។

៨. កម្សាន្ត ៖ ជ្រើសរើសសកម្មភាព ដែលផ្តល់នូវការកម្សាន្ត ប្រៀបបានជាឱសថបំបាត់ភាពព្រួយបារម្ភ និងជំរុញស្មារតីឱ្យស្រស់ស្រាយ បង្កើតទំនាក់ទំនង និងពង្រឹងរបៀបរបបនៃការគិត។

៩. អំពើល្អ ៖ ផ្តើមដោយការយកចិត្តទុកដាក់ និងធ្វើល្អជាមួយខ្លួនឯងជាមុន កាត់បន្ថយការនិយាយអវិជ្ជមានជាមួយខ្លួនឯង មានក្ដីសោមនស្សចំពោះរឿងរ៉ាវដែលបានកើតមាន ដែលចំណុចនេះហើយរួមចំណែកដល់ការរក្សាផ្នត់គំនិតវិជ្ជមានក្នុងស្ថានភាពតាងតឹង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...