រៀនបណ្តើរធ្វើការងារបណ្តើរ ក្នុងពេលតែមួយ ជួយឱ្យនិស្សិតទទួលបានទាំងចំណេះ និង បទពិសោធការងារ

ភ្នំពេញ៖ រៀនបណ្ដើរ ធ្វើការងារបណ្ដើរ ជាសកម្មភាពដែលយុវជនកម្ពុជាកំពុងអនុវត្ត ស្របពេលដែលពួកគេបន្តការសិក្សានៅមហាវិទ្យាល័យ។ ការសម្រេចចិត្តរៀនផងធ្វើការងារផងនេះ ដោយសារបង្កើនទំនុកចិត្តដល់ខ្លួនឯង កត្តាជីវភាព​គ្រួសារ ឥទ្ធិពលសង្គម គួបផ្សំនឹងតម្រូវការបទពិសោធការងារ។ យុវជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីការងារ តែក៏មានបញ្ហាប្រឈមខ្លះដែរ ដែលពួកគាត់ត្រូវពិចារណាក្នុងដំណាក់កាលនេះ។

កញ្ញា ម៉ូង យោត ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត បាននិយាយថា រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ និស្សិតរូបនេះ រំពឹងថា បទពិសោធការងារដែលមានស្រាប់នឹងផ្តល់ឱកាសការងារល្អៗបន្ទាប់ពីរៀនចប់សាកលវិទ្យាល័យ។

រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ

កញ្ញា ម៉ូង យោត
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា ម៉ូង យោត

កញ្ញា ម៉ូង យោត ៖

“ពេលដែលខ្ញុំធ្វើការ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ ជាពិសេសខ្ញុំអាចចំណាយលើថ្លៃបង់សាលា ទិញសម្ភារៈសិក្សា និងចំណាយផ្សេងៗប្រចាំថ្ងៃ មិនចាំបាច់ពឹងពាក់លើលុយកាក់អ្នកផ្ទះ។ ខ្ញុំអាចជួយខ្លួនឯងបាន ហើយអាចជួយគ្រួសារខ្ញុំបានខ្លះៗទៀត… ខ្ញុំនិងគ្រួសារខ្ញុំក៏បានធូរចិត្តដូចគ្នាមិនចាំបាច់ពឹងលើការហត់នឿយរបស់ពួកគាត់ (ម្តាយឳពុក) ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។

កញ្ញា ម៉ូង យោត

ការងារក្រៅម៉ោងសិក្សា បានបង្រៀនយុវតីរូបនេះ ឱ្យចេះសម្របខ្លួនធ្វើការងារជាមួយនឹងមនុស្សថ្មីៗ យល់ពីរបៀបធ្វើការងារជាក្រុម ហ្វឹកហាត់ចិត្តគំនិតឱ្យអត់ធ្មត់ ព្រមទាំងរៀនសូត្រពីរបៀបដំណោះស្រាយបញ្ហា។ លើសពីនេះបានបង្កើនចំណងមិត្តភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តភក្តិរួមការងារ។

“នៅពេលធ្វើការ ខ្ញុំអាចបង្កើតចំណងមិត្តភាពជាមួយអ្នកនៅកន្លែងធ្វើការ ជួយឱ្យខ្ញុំមានបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំសម្រាប់ធ្វើការងារនៅថ្ងៃខាងមុខទៀត”

នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ម៉ូង យោត។

ចំណែកកញ្ញា សៀន សុលឿក ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ និងជាបុគ្គលិកហាត់ការនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយកន្លែង ក៏បានប្រាប់ឱ្យដឹងដែរថា ការងារហាត់ការរាល់ថ្ងៃ មិនមែនជាបន្ទុកលំបាកប៉ះពាល់ដល់ការសិក្សារបស់កញ្ញាឡើយ តែផ្ទុយទៅវិញទទួលបានបទពិសោធយ៉ាងច្រើនពីការងារ។ សុលឿក បានលើកឡើងថា ៖

“រៀនផងធ្វើការងារផង សម្រាប់ខ្ញុំមិនទាន់ដល់ដំណាក់កាលពិបាកទេ ព្រោះសព្វថ្ងៃខ្ញុំជាបុគ្គលិកហាត់ការងារ ដូច្នេះការងារមិនសូវមានច្រើនទេ។ ខ្ញុំអាចរៀនកន្លះថ្ងៃ និងធ្វើការកន្លះថ្ងៃបាន

កញ្ញា សៀន សុលឿក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា សៀន សុលឿក

និស្សិតម្នាក់ៗកំពុងសិក្សានៅមហាវិទ្យាល័យ សុទ្ធតែទទួលស្គាល់ពីគុណសម្បត្តិនៃការងារក្រៅម៉ោង ផ្តល់ទាំងប្រាក់ចំណូលទទួលបានទាំងចំណេះ ប៉ុន្តែបើធ្វេសប្រហែសគុណវិបត្តិក៏នឹងកើតមានព្រមគ្នាដែរ។ សម្រាប់យុវជន មុច សុភ័ក និស្សិតសាកលវិទ្យាល័យន័រតុន កំពុងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល យល់ថា ធ្វើការបណ្ដើររៀនបណ្ដើរនេះ មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ សុភ័ក បានបញ្ជាក់ថា ធ្វើការងារទន្ទឹមនឹងពេលវេលាកំពុងសិក្សា និស្សិតនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវនិងអានសៀវភៅបានច្រើនឡើយ។

សុភ័ក បានលើកឡើងថា៖

“ការពិតទៅមិនសូវមានអ្នកណាដែលចង់ធ្វើការបណ្ដើររៀនបណ្ដើរទេ តែកត្តាជីវភាពជំរុញឱ្យនិស្សិតរៀនផងធ្វើការងារផង ហើយចង់បានបទពិសោធការងារ។ ពេលយើងយកពេលទៅធ្វើការ វាប៉ះពាល់ការរៀនសូត្ររបស់យើង ព្រោះយើងអត់មានពេលវេលាមើលសៀវភៅ ឬមើលមេរៀនបានច្រើនទេ…

មុច សុភ័ក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
យុវជន មុច សុភ័ក

ទន្ទឹមនឹងការលើកឡើងរបស់យុវជនទាំងបីរូបខាងលើ លោក ឆោម សុខឿន មន្រ្តីសម្របសម្រួលនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ មានប្រសាសន៍ថា និស្សិតថ្នាក់ឧត្តមសិក្សាធ្វើការផងរៀនផងក្នុងពេលតែមួយ អាចទទួលបានប្រយោជន៍យ៉ាងច្រើនពីការសិក្សានិងការងាររបស់ពួកគេ ពិសេសយុវជនបានអនុវត្តការងារដោយផ្ទាល់លើជំនាញដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។

លោក ឆោម សុខឿន បានបញ្ជាក់បន្ថែមថា៖

“ពេលដែលនិស្សិតចេញធ្វើការ គាត់អាចយល់ដឹងពីវិសាលភាពការងារដែលអនុញ្ញាតឱ្យគាត់ស្វែងយល់ និងអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានសមស្របទៅនឹងតម្រូវការទីផ្សារការងារ

លោក ឆោម សុខឿន

ស្របនឹងគុណសម្បត្តិខាងលើ មន្ត្រីរូបនេះ បានបន្តលើកឡើងថា ប្រសិនបើនិស្សិតផ្ដោតលើការងារខ្លាំងពេក នោះគុណភាពសិក្សាអាចនឹងធ្លាក់ចុះ បញ្ហាសម្ពាធផ្លូវចិត្តនឹងកើតឡើង ថែមទាំងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ដើម្បីគិតគូរដល់សុខភាពផ្ទាល់ខ្លួន។ លោកថា ប្រសិនបើនិស្សិតមិនបានបែងចែកពេលវេលាច្បាស់លាស់ នោះនឹងប៉ះពាល់ខ្លាំងដល់ការសិក្សា។

 “ខ្ញុំចង់ឃើញយុវជនជ្រើសរើសការងារត្រូវនឹងជំនាញសិក្សានៅសាកលវិទ្យាល័យ ច្រើនជាងជ្រើសរើសការងារខុសពីជំនាញរបស់ពួកគេ បើខុសគ្នាឆ្ងាយពេកនោះនឹងមានឧបសគ្គក្នុងការសិក្សា

លោក ឆោម សុខឿន មន្ត្រីជំនាញនៃភ្នាក់ងារជាតិមុខរបរនិងការងារ។

គួរបញ្ជាក់ថា ការសិក្សានៅមហាវិទ្យាល័យទាមទារឱ្យនិស្សិតមានទាំងចំណេះដឹង សីលធម៌រស់នៅល្អ និងមានសមត្ថភាពលើជំនាញសិក្សាច្បាស់លាស់ ដើម្បីត្រៀមខ្លួនចាប់យកឱកាសការងារជាក់លាក់ក្រោយពេលបញ្ចប់ការសិក្សា។ លើកពីនេះអាចនិយាយបានថា សិក្សាបណ្តើរធ្វើការបណ្តើរក្នុងពេលតែមួយ ជាពេលវេលាដែលសមស្របសម្រាប់និស្សិត ចាប់ផ្តើមបន្សាំខ្លួនជាមួយបរិកាសការងារក្នុងសង្គមឱ្យបានទូលំទូលាយ ទោះក្នុងរូបភាពការងារស្ម័គ្រចិត្ត ឬរូបភាពនៃការងារហាត់ការ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ស្រ្តីជិត២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”

ស្រ្តីប្រមាណ១៧០០នាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា បានចូលរួមដើរដោយថ្មើជើង ពីមុខវត្តបទុមវតី រាជធានីភ្នំពេញ ឆ្ពោះ​ទៅកាន់រមនីយដ្ឋានវត្តភ្នំ ក្នុងព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការអភិរក្ស និងអភិវឌ្ឍភាសាជាតិ គឺជាភារកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាសាជាតិអាចរីកចម្រើនទៅបាន គឺអាស្រ័យលើស្មារតីអភិរក្ស និងអភិវឌ្ឍពីយើងទាំងអស់គ្នា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អម្រឹត រៀបចំទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងកម្មវិធី «ទិវាជាតិអំណានលើកទី១១» ដើម្បីបណ្តុះទម្លាប់អាន និងជំរុញវប្បធម៌អាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន១០០ នាក់ ក្នុង កម្មវិធី «ទិវាជាតិអំណានលើកទី១១» ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ដែលនឹងប្រព្រឹត្តិទៅរយៈពេល៥ថ្ងៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំស្វែង​រក​ការជួយឧបត្ថម្ភសម្រាប់រង្វាន់លើកទឹកចិត្ត​សិស្សពូកែទូទាំង​ប្រទេស

ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងរៀបចំការ​ប្រឡង​សិស្សពូកែទូទាំង​ប្រទេស សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ខាងមុខ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ដើម្បីជាការ​លើកទឹកចិត្ត​…
ចំណេះជីវិត, ព្រឹត្តិការណ៍

៥ ទម្លាប់ពេលព្រឹក ដើម្បីសុខភាពផ្លូវចិត្តរឹងមាំ

ការចាប់ផ្តើមថ្ងៃថ្មីមិនមែនត្រឹមតែជាការក្រោកពីគេងនោះទេ ប៉ុន្តែវាគឺជាការរៀបចំ «ចិត្ត» ឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានា។ ខាងក្រោមនេះ គឺជាទម្លាប់សំខាន់ៗដែលអ្នកជំនាញបានណែនាំ ដើម្បីបង្កើតភាពវិជ្ជមាន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងសង់អគារសិក្សា និងលេណដ្ឋាន នៅ​សាលា​បឋមសិក្សា​គីរីវ័ន្តសែនជ័យ

អគារសិក្សាចំនួន១ខ្នង មាន៥បន្ទប់ និងលេណដ្ឋានចំនួន១ កំពុងដំណើរការសាងសង់ នៅ​សាលា​បឋមសិក្សា​គីរីវ័ន្តសែនជ័យ ក្រោមការឧបត្ថម្ភថវិកា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​លោកជំទាវបណ្ឌិត..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សម្តេច ម៉ែន សំអន ជំរុញឱ្យសិស្សានុសិស្សខិតខំអាន និងការសរសេរ ឱ្យបានច្រើនជំនួសការមើលទូរស័ព្ទ ដើម្បីលើកកម្ពស់ចំណេះដឹង

ក្នុងឱកាស​ចូលរួម​ទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃពុធនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

អបអរទិវាជាតិអំណាន! ក្រសួងអប់រំ ប្រកាសជ័យលាភី “ពានរង្វាន់សម្តេចតេជោ សែន​” ផ្នែកអាន ស្មូត និងតែងនិពន្ធ

ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញម្ចាស់ជ័យលាភីតែងនិពន្ធ និងស្មូតកំណាព្យចំនួន ៦រូប ក្នុងកម្មវិធីប្រឡងជ្រើសរើសជ័យលាភីថ្នាក់ជាតិផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេច តេជោ សែន»
ចំណេះជីវិត, ព្រឹត្តិការណ៍

របៀបយល់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដើម្បីរក្សាសុខភាពផ្លូវចិត្ត

ក្នុងយុគសម័យដែលមានការប្រកួតប្រជែង និងភាពមមាញឹកខ្លាំង មនុស្សភាគច្រើនតែងតែផ្ដោតលើសុខភាពរាងកាយ ដោយ​ភ្លេចសង្កេតមើលសុខភាពផ្លូវចិត្ត។ យោងតាមការណែនាំពីមូលនិធិសុខភាពផ្លូវចិត្ត (Mental Health Foundation)

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon