សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ចាស់ៗ បង្រៀនខ្ញុំឱ្យចេះបង្កើតអាជីវកម្ម និងផ្តល់ក្តីស្រឡាញ់ដល់ជនមានពិការភាព

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ចាស់ៗ បង្រៀនខ្ញុំឱ្យចេះបង្កើតអាជីវកម្ម និងផ្តល់ក្តីស្រឡាញ់ដល់ជនមានពិការភាព :

ភ្នំពេញ៖ ក្របសៀវភៅ កាបូបដៃ កាបូបស្ពាយខ្នង និងសម្ភារៈដាក់របស់របរប្រើប្រាស់ផ្សេងទៀត បង្កើត និងកែច្នៃពីសំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ស្បែកកែបម៉ូតូចាស់ៗ និងសន្លឹកកាសែតជាដើម មាននៅសិប្បកម្មមួយកន្លែងឈ្មោះថា សិប្បកម្មឈ្លាសវៃ ឬ Smart Craft ។ សិប្បកម្មឈ្លាសវៃ បង្កើតឡើងក្នុងបំណងកែច្នៃរបស់ប្រើប្រាស់ឡើងវិញ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់សម្រស់បរិស្ថានកម្ពុជា ព្រមទាំងផ្ដល់ក្តីស្រឡាញ់តាមរយៈឱកាសការងារដល់ជនមានពិការភាព។

លោក ឡាវ ចំរើន ស្ថាបនាសិប្បកម្មឈ្លាសវៃ បានប្រាប់ដល់ AMS ថា គំនិតបង្កើត និងកែច្នៃរបស់ប្រើប្រាស់ពីសម្រាម ឬរបស់ដែលគេបោះបង់ចោលឡើងវិញ បានផ្តល់ចំណូលគួរសម ព្រមទាំងបង្កើតឱកាសការងារសម្រាប់ជនមានពិការភាព។

លោក ឡាវ ចំរើន មានប្រសាសន៍ថា ៖

“តាមរយៈមុខរបរនេះ ពួកខ្ញុំបានចំណូលគួរសម ហើយសមាជិកក្រុមការងារខ្ញុំស្ទើរទាំងអស់នៅទីនេះជាជនពិការ និងជីវភាពក្រីក្រ មានពិការភាពមែន តែយើងអាចធ្វើការបានមិនពិបាកទេ”។

លោក ឡាវ ចំរើន

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍
លោក ឡាវ ចំរើន ស្ថាបនិកសិប្បកម្មឈ្លាសវៃ (កាន់កាបូប) និងលោក ព្រុំ រ៉ាយ ជាងកាត់ដេរនិងរចនាម៉ូតកាបូប។

បច្ចុប្បន្នសិប្បកម្មឈ្លាសវៃមានបុគ្គលិកកំពុងបំពេញការងារជាង 10នាក់ ក្នុងនោះមានជនមានពិការភាពចំនួន 05នាក់ជាអ្នកដេរនិងរចនាម៉ូតកាបូប។ តាមរយៈមុខរបស់នេះ បុគ្គលិកម្នាក់ៗ ទទួលបានចំណូលជាមធ្យមរវាង 300 ទៅ 400 ក្នុងមួយខែ។ ដោយឡែកនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 សង្វាក់សិប្បកម្មមួយនេះក៏ប៉ះពាល់ខ្លះដែរ ត្បិតមិនមានភ្ញៀវទេសចរកម្ម៉ង់ទិញដូចពេលមុន។ នេះជាការបញ្ជាក់របស់លោក ឡាវ ចំរើន។

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍
លោក ព្រុំ រ៉ាយ កំពុងរចនាម៉ូតខ្សែកាបូប។

លោក ព្រុំ រ៉ាយ ជាជាងដេរនិងរចនាម៉ូតកាបូបនៅក្នុងសិប្បកម្មឈ្លាសវៃ ដែលលោកមានពិការភាពជើងផងនោះ ក៏បានលើកឡើងដែរថា៖

“ពេលខ្ញុំចាប់ផ្ដើមមុខរបស់នេះខ្ញុំអាចរកប្រាក់ជួយគ្រួសារបានច្រើនគួរសម វាហត់បន្តិច ប៉ុន្តែសប្បាយចិត្ត ! សម្រាប់មានការងារធ្វើ ហើយទទួលបានចំណូលខ្លះសម្រាប់គ្រួសារ”។

លោក ព្រុំ រ៉ាយ

សិប្បកម្មកែច្នៃសំណល់សម្រាមឱ្យក្លាយជាវត្ថុមានតម្លៃនេះ ផលិតរបស់ប្រើប្រាស់សម្រាប់ចែកចាយលក់បន្តទៅបណ្តារហាងលក់ទំនើបៗមួយចំនួន និងសម្រាប់នាំចេញទៅក្រៅប្រទេស។ នៅដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 សិប្បកម្មឈ្លាសវៃ បានប្រើប្រាស់ក្រណាត់ក្រមាច្នៃជាម៉ាស់ក្រមាស្រស់ស្អាតជាច្រើនផងដែរ។

សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍

និយាយដោយជឿជាក់លើកិច្ចការលាយនឹងស្នាមញញឹមផងនោះ លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មឈ្លាសវៃ បានបង្ហើយថា ៖

“ការងារដែលខ្ញុំធ្វើហ្នឹង អាចថាជាចំណែកចូលរួមលើកកម្ពស់សម្រស់បរិស្ថាន ហើយបានអប់រំឥរិយាបថទុកដាក់សម្រាម និងកែច្នៃប្រើប្រាស់ឡើងវិញ ទោះដោយផ្ទាល់ឬប្រយោលដល់អ្នកប្រើប្រាស់… ប្រជាជនយើងគាត់មើលឃើញតម្លៃ នោះគាត់ស្រឡាញ់បរិស្ថានហើយ”។ 

លោក ឡាវ ចំរើន


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ ផ្តើម​អនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នៅតាមសាលារៀនគោលដៅ

“កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ” ដែល​នឹង​ជួយ​បណ្តុះជំនាញដោះស្រាយ​បញ្ហា​ប្រកប​ដោយ​តក្កវិជ្ជា ការគិតបែបវិភាគ និង​ភាពច្នៃប្រឌិតខ្ពស់ នឹង​ផ្តើម​អនុវត្តសាកល្បងនៅ​តាម​សាលា​រៀន​គោលដៅ​ក្នុង​រាជធានីខេត្ត​ចំនួន៤០ នៅក្នុង​ខែមីនានេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

យុវជនប្រមាណ ១២ម៉ឺននាក់ ទទួលការបណ្តុះបណ្តាលជំនាញពីកម្មវិធី TVET ១.៥M របស់រាជរដ្ឋាភិបាល

រយៈពេល​២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីចុងឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន យុវជនប្រមាណ ១២,៥ម៉ឺននាក់ បានទទួល​ការ​បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពីកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់ពីរបៀបដាស់រាងកាយឱ្យត្រឹមត្រូវ មុនចាប់ផ្ដើមហាត់ប្រាណនៅពេលព្រឹក

ការក្រោកពីព្រលឹមដើម្បីហាត់ប្រាណ គឺជាទម្លាប់ដ៏អស្ចារ្យមួយសម្រាប់សុខភាពបេះដូង និងការបង្កើនថាមពលពេញមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនតែងមានចម្ងល់ថា តើយើងគួរចាប់ផ្ដើមហាត់ភ្លាមៗក្រោយភ្ញាក់ពីគេង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

របាយការណ៍ ៖ អត្រារៀបការរបស់ក្មេងស្រីមុនអាយុ១៨ឆ្នាំថយចុះ ខណៈអត្រាបញ្ចប់មធ្យមសិក្សា​បឋមភូមិរបស់ក្មេងស្រីកើនឡើង

របាយការណ៍ថ្មីមួយ​របស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានប​ង្ហាញថា ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ​ក្នុង​ចំណោម​ក្មេងស្រី ​ដែលមាន​អាយុក្រោម១៨ឆ្នាំ នៅកម្ពុជា​បាន​ថយចុះពីអត្រា ២៦.៣% ក្នុងឆ្នាំ២០២១ មកត្រឹម ៩.៥%…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ព្រះមហាក្សត្រ ៖ ទិវាវប្បធម៌ជាតិ ជាឱកាសជំរុញតួនាទីយុវជនបន្តវេន ក្នុងការ​អភិរ្ស ការពារ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី

តាមរយៈព្រះរាជសារ ប្រទាន​ជូនជនរួមជាតិ ក្នុង​ឱកាស​ នៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ជា សំណាង ជំរុញឱ្យបង្កើនការគិតគូរលើអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) បានជំរុញឱ្យ​មាន​កិច្ចសហការពហុវិស័យលើកិច្ចអន្តរាគមន៍លើការលើក​កម្ពស់​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរ…
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

និស្សិតកម្ពុជា ចាប់យកឱកាសចុះកម្មសិក្សានៅហូឡង់ ដើម្បីពង្រឹងសមត្ថភាព និងភាពឯករាជ្យ

ប្រទេសហូឡង់បានក្លាយទៅជា​គោលដៅរបស់និស្សិតផ្នែកបច្ចេកវិទ្យាដើម្បីចុះកម្មវិធី ​ពង្រឹងសមត្ថភាពបន្ថែម ក៏​ដូចជាស្វែងរកបទពិសោធបច្ចេកវិទ្យាថ្មីៗ ដើម្បីនាំយកមកអភិវឌ្ឍប្រទេសកម្ពុជាវិញ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ការអប់រំបែបកាយរឹទ្ធិកម្ម ត្រូវបានដាក់បញ្ចូល​ក្នុងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងវិន័យ សីលធម៌ ឥរិយាបទរបស់សិស្ស

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹងថា ការអប់រំបែប​កាយរឹទ្ធិកម្ម ត្រូវ​បានក្រសួង ដាក់បញ្ចូល​ទៅ​ក្នុង​សកម្មភាពក្រៅម៉ោងសិក្សា នៅតាម​សាលា​រៀនគំរូ ដើម្បីពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

លោក ឡន សីលបុត្រ អ្នកជំនាញជំនាន់ថ្មី នៅពីក្រោយកិច្ច​ពិធីមង្គលបែបខ្មែរពីដូនតា ក្នុងសង្គមខ្មែរសម័យទំនើប

មហាជនជាច្រើនពិតជា​បាន​ឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបភាព ក៏​ដូចជា​វីដេអូ នៃពិធីមង្គលការដ៏ស្រស់ស្អាតរបស់កូនប្រុស លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលរំលេចនូវរសនិយមខ្មែរយ៉ាងស្រគត់ស្រគុំ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon