វិធីសាស្រ្ត​កាត់បន្ថយ​ការគិត​ច្រើន​ដែល​មិន​ផ្តល់​ប្រយោជន៍ (Overthinks )​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ម្តងម្កាលគ្រប់គ្នា​សុទ្ធតែស្ថិតក្នុង​ដំណាក់កាល​មួយគឺការគិត​ច្រើន​លើសលប់ ឬគិត​លើសពី​អ្វីដែលខ្លួន​អាចគ្រប់គ្រង​បាន ឬក៏​ពេលខ្លះ​គ្រប់គ្រង​បាន​តិចតួច យ៉ាង​ណា​ក៏ដោយ​ការ​គិតអវិជ្ជមាន​យូរៗ​ទៅ បាន​ប៉ះពាល់​ទៅកាន់​សុខភាព​ផ្លូវចិត្ត និងផលអវិជ្ជមាន​យ៉ាងច្រើន។ តាមរយៈ Power of positivity បាន​ប្រាប់អំពី​វិធីសាស្រ្ត​៣ចំណុច ក្នុងការ​ទប់ស្កាត់​កុំឱ្យ​គិតច្រើន​ហួសហេតុ​ និង​ការ​ពង្រឹង​នូវ​សុខភាព​ផ្លូវចិត្ត។

១. អនុវត្តន៍ភ្លាមៗ​នូវ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹងការ​អប់រំចិត្ត ៖ រៀងរាល់​ពេលដែល​វិភាគ ឬ​សង្កេត​ឃើញ​ថា ខ្លួនឯង​កំពុងធ្លាក់​ចូលស្ថានភាព​នៃការ​គិតជ្រុល​ហួសហេតុ​ពេក គួរអនុវត្តន៍​សកម្មភាព​បែបណាក៏បាន​ឱ្យតែអាច​សង្រួបសង្រួម​ចិត្តឱ្យស្ថិត​ក្នុងបច្ចុប្បន្ន​ភាព​វិញ តួយ៉ាង​សកម្មភាព​ដែលគេដឹង​ជាទូទៅ​គឺ​ការផ្តោត​លើផ្លូវ​ដង្ហើម​ខ្លួនឯង កត់សម្គាល់​អំពីរូបភាព​និងសម្លេង​ដែលកើត​មាននៅ​ជុំវិញខ្លួន និង​មាន​កត្តា​ជាច្រើន​ទៀតដែល​លោកអ្នក​រកឃើញ​ថា អាច​ផ្តល់​ភាពងាយ​ស្រួល​ទៅកាន់​ខ្លួនឯង​ក្នុង​ការ​អនុវត្ត។

ការចាកចេញ​ពីការគិត​អំពី​អតីតកាល ការ​គិត​អវិជ្ជមាន និងការគិត​ទៅលើ​សកម្មភាព​ដែលខ្លួន​គ្រប់គ្រង​មិនបាន ពុំមែន​ជារឿង​ងាយស្រួល​ក្នុងការ​ប្រត្តិបត្តិ​ឱ្យទៅ​ជា​ភាព​វិជ្ជមាន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ការ​ដាក់វិន័យ​ខ្លួនឯង​ឱ្យ​អនុវត្តន៍​សកម្មភាព​ដែលពាក់ព័ន្ធ​នឹង​ការ​អប់រំចិត្ត វានឹង​បង្កើត​បានទៅ​ជាទម្លាប់​មួយដែល​ពង្រឹង​សុខភាព​ផ្លូវចិត្ត។

២. កំណត់​ភ្លាមៗ​ថា​ តើអ្វីទៅ​ជាកត្តា​រាំងស្ទះ​មិនឱ្យ​គិតរឿង​ល្អៗ​បាន ៖ ការកំណត់​អំពីបុព្វហេតុ​ដែល​បណ្តាល​ឱ្យគិត​រឿង​មិនល្អ គិត​ច្រើន ឬគិតលើស​ពីអ្វីដែល​ខ្លួន​អាចគ្រប់គ្រង​បាន គឺជា​ចំណែក​ក្នុងការ​កាត់បន្ថយ ឬ​ជៀសវាង។ ការ​សិក្សា​ក៏បាន​បង្ហាញ​ដែរ​ថា ខួរក្បាល​ក្នុងមួយថ្ងៃៗ​ផលិត​ការ​គិតរាប់ពាន់​គំនិត រួមទាំង​គិតអំពី​បទ​ពិសោធន៍​ចាស់ៗ​ទៀតផង! រួមទាំង​ការ​ចាក់បញ្ចូល​គំនិត​បន្ថែម​ពីបណ្តាញ​សង្គម​បច្ចុប្បន្ន រឹងរឹតតែ​ធ្វើឱ្យ​មនុស្ស​កាន់​តែច្របូក​ច្របល់ ពិបាក​បែងចែក​ការ​គិត​ណាល្អ និង​ការ​គិតណា​ដែល​មិន​នាំ​ជាប្រយោជន៍ រួមទាំង​បន្ថែម​បាននូវភាព​ស្មុគស្មាញ។ មានតែ​ការ​កំណត់ដឹង​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​រកឃើញ​ដំណោះស្រាយ​បានល្អ។

៣. រំខាន​ខ្លួនឯង​ជាមួយ​នឹងរឿង​ដទៃ ៖​​ ខណៈ​ដែល​ការ​គិត​កាន់​តែ​រវើរវាយ ហើយពិបាក​ក្នុងការ​គ្រប់គ្រង​អ្វីដែល​គួរសាកល្បង​បន្ថែម គឺការរិះរក​សកម្មភាព​ថ្មីៗ​ដើម្បី​ធ្វើ​បន្លប់ ឬធ្វើឱ្យ​កើត​ជាប្រយោជន៍​សម្រាប់​បច្ចុប្បន្ន។​ ការធ្វើ​សកម្មភាព​បន្ថែម​ទៀត​សោត គួរតែ​ជាសកម្មភាព​ដែលផ្តល់​នូវ​អារម្មណ៍​ល្អ ឬឆ្លើយ​តប​នឹង​តម្រូវ​ការ​ប្រចាំថ្ងៃ ក៏ដូច​ជាសកម្មភាព​ដែលពុំធ្លាប់​ធ្វើពីមុនៗ​ជាដើម​ ដែល​ទាំងនេះ​ជា​វិធីសាស្រ្ត​កាត់បន្ថយ​ការគិត​ច្រើន​ដែល​មិន​ផ្តល់​ប្រយោជន៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *