កត្តាសំខាន់ៗក្នុងការរៀបចំសម្ភារៈ និងឯកសារ ដែលជួយសម្រួលដល់ការសិក្សា

ក្រៅពីការប្រើប្រាស់សម្ភារៈ ឯកសារ និងវិធីសាស្រ្តដែលមានស្រាប់ ការប្រមូល និងរៀបចំសៀវភៅរូបមន្តដោយខ្លួនឯង កែច្នៃទៅលើការរៀនសូត្រ ឧស្សាហ៍ពិនិត្យមើលលទ្ធផល និងការរៀបចំឡើងវិញសុទ្ធសឹងតែជាចំណែកពុំអាចខ្វះបាន​នៅក្នុងវិធីសាស្រ្តរៀបចំសម្ភារៈសិក្សា។

តាមរយៈគេហទំព័រ Moderndiplomacy បានលម្អិតបន្ថែមថា​ ការបង្កើតសម្ភារៈសិក្សា រៀបចំឯកសារ គឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សា និងបង្កើនភាពងាយស្រួល ដោយមានរៀបរាប់លម្អិតដូចតទៅ ៖

ការកំណត់ប្រធានបទជាគោល ៖ ដើម្បីសន្សំ ក៏ដូចជាការជ្រើសរើសម្ភារៈសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការខ្លួនឯង ឬមុននឹងទៅហាងទិញសម្ភារៈសិក្សា ត្រូវកំណត់ទុកជាមុនថា អ្វីដែលជាសម្ភារៈសំខាន់ពុំអាចខ្វះបាន ហើយអ្វីដែលសិស្សអាចបង្កើតបានដោយខ្លួន​ឯង។ ការកំណត់ទុកជាមុន មិនត្រឹមតែរួមចំណែកដល់ការសន្សំពេល និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដល់ការប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព ក៏ដូចជាការបង្កើនភាពច្នៃប្រតិដ្ឋ និងកាត់បន្ថយការទិញសម្ភារៈលើសលប់នាំឱ្យមានភាពស្មុគស្មាញបន្ថែម។ ឧទាហរណ៍ប្រភេទឯកសារខ្លះ មិនចាំបាច់ទិញជាសៀវភៅនោះទេ ពេលខ្លះអាចប្រើជាប្រភេទឯកសារ អេឡិចត្រូនិចក៏បាន រួមទាំងមានវិធីសាស្រ្តជាច្រើនទៀត អាស្រ័យលើស្ថានភាពមនុស្សម្នាក់ៗ។

ជ្រើសរើសសម្ភារៈមានគុណភាព ៖ ការជ្រើសសៀវភៅ ឯកសារ និងសម្ភារៈបន្ថែម ក៏ត្រូវមើលអំពីបច្ចុប្បន្នភាពថា តើទាន់ស្ថានការណ៍ ឬមានគុណភាពខ្ពស់កម្រិតណា? ទិញសៀវភៅបោះពុម្ពចុងក្រោយ ឬសម្ភារៈតែមួយ តែប្រើប្រាស់បានច្រើនដំណាក់កាល រួមទាំងការកែច្នៃអ្វីដែលមានឱ្យក្លាយតម្រូវការបច្ចុប្បន្ន។

ប្រើប្រាស់តាមដំណាក់កាល ៖ មិនថាឯកសារយោង និងសម្ភារៈបន្ថែមនោះទេ ការដាក់ឯកសារសិក្សាជាក្រុមៗ តាមលំដាប់លំដោយ បានផ្តល់ភាពងាយស្រួលនៅពេលដែលត្រូវការប្រើប្រាស់ និងជាការរួមចំណែកសន្សំពេលផងដែរ។

ការរៀបចំសម្ភារៈ ៖ ដើម្បីឱ្យការរៀបចំកាន់តែមានប្រសិទ្ធភាព ជាពិសេសឯកសារ ប្រសិនបើរកឃើញថា វាហួសសុពលភាព សូមកុំស្ទាក់ស្ទើរក្នុងការប្រមូលទុកកន្លែងដែលឆ្ងាយពីដៃ ឬប្រមូលបរិច្ចាគ ហើយបើនៅក្នុងឧបករណ៍អេឡិចត្រូនិច គួរណាស់តែលុបចោលតែម្តង។ ការផាត់ចេញរាល់ឯកសារដែលពុំចាំបាច់ វាផ្តល់ភាពលឿនរហ័សក្នុងការស្វែងរកឯកសារសំខាន់ៗ និងការចំណាយពេលតិច៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *