ការសិក្សា ៖ ការ​ឱបខ្លួន​ឯង អាច​កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​អារម្មណ៍​អវិជ្ជមាន

ការឱប​ដោយ​មិត្តភក្តិ ឬ​មនុស្ស​ជាទីស្រឡាញ់ អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន ប៉ុន្តែ​ចុះការ​ឱប​ខ្លួនឯង​អាច​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន ឬទេ?

ការ​ថប់បារម្ភ គឺជា​បញ្ហា​ទូទៅ ដែល​មនុស្ស​ភាគច្រើន​ជួប​ក្នុង​ជីវិត។ យុទ្ធសាស្ត្រ​មួយ ដែលអាច​ជួយកាត់​បន្ថយ​អារម្មណ៍​ថប់បារម្ភ មុន​ពេល​ប្រឈម​នឹង​ស្ថានភាព​តានតឹង ដូចជា ការ​សម្ភាសន៍​ការងារ ឬការ​ប្រឡង​សំខាន់​ណាមួយ គឺការ​ទទួល​ការ​ឱបមនុស្ស​ជាទីស្រឡាញ់ គ្រួសារ ឬ​មិត្តភក្ដិ។ ការ​ស្រាវជ្រាវ​បែប​ចិត្តសាស្ត្រ បាន​បង្ហាញ​ថា ការ​ឱប​ដោយ​មនុស្ស​ម្នាក់​ទៀត អាច​កាត់​បន្ថយ​កម្រិត​ស្ត្រេស និង​អារម្មណ៍​អវិជ្ជមាន ដូចជា ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ភាពឯកា។ ប៉ុន្តែ តើអ្នក​អាច​ធ្វើយ៉ាង​ណា ប្រសិន​បើគ្មាន​អ្នក​ផ្សេង​ឱបអ្នក?

ប្រភេទ​នៃការឱប ដែល​មិន​ត្រូវបាន​គេ​ស៊ើប​អង្កេត​ច្រើន ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ គឺការ​ឱបខ្លួន​ឯង។ ដូច្នេះ តើការ​ឱបខ្លួន​ឯង​អាច​ជួយ​បាន​ឬអត់ ក្នុង​ការ​ទប់ទល់​នឹង​អារម្មណ៍​ថប់បារម្ភ បច្ចុប្បន្ន មិន​ទាន់មាន​ការ​បកស្រាយ​ច្បាស់​នៅ​ឡើយ​ទេ។

ការសិក្សា​អំពីការ​ឱបខ្លួនឯង និង​ការ​ថប់បារម្ភ

មានការ​សិក្សា​មួយ​នៅ​ក្នុង​ទិនានុប្បវត្តិវិទ្យាសាស្ត្រ នៃ​ការ​អនុវត្ត​គិលានុបដ្ឋាយិកា បាន​ផ្ដោត​លើឥទ្ធិពល នៃ​ការ​ឱប​ខ្លួនឯង លើការ​ថប់បារម្ភ។ ការ​ស្រាវជ្រាវ ដែល​ដឹកនាំ​ដោយ​អ្នក​វិទ្យាសាស្ត្រ Yulia Susanti មកពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​សួរ​អ្នក​ស្ម័គ្រចិត្ត ចំនួន ២២នាក់ ដោយ​តម្រូវ​ឱ្យ​បំពេញ​កម្រង​សំណួរ ដែល​គេ​ហៅ​ថា DASS (Depression Anxiety Stress Scale) មុន និង​បន្ទាប់​ពី​ឱបខ្លួន​ឯង។

អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ គឺជា​និស្សិត​នៅក្នុង​វគ្គសិក្សា​និក្ខេបបទ ដែលមាន​បទពិសោធន៍​យ៉ាង​ហោចណាស់ មាន​ការថប់​បារម្ភ​កម្រិត​ស្រាល។ នៅ​ក្នុង​កម្រង​សំណួរ DASS អ្នក​ស្ម័គ្រចិត្ត​ត្រូវឆ្លើយ​សំណួរ​ជាច្រើន​អំពី​ទិដ្ឋភាព​រាងកាយ និង​ផ្លូវចិត្ត ជុំវិញ​អារម្មណ៍​ភ័យខ្លាច និង​ការ​ថប់បារម្ភ។ ដោយ​ផ្អែក​លើ​ពិន្ទុ នៃ​ការ​ផ្ដល់​ចម្លើយ​សម្រាប់​កម្រង​សំណួរ អ្នកស្ម័គ្រ​ចិត្ត​អាច​ត្រូវបាន​កំណត់​ចំណាត់​ថ្នាក់​ថា មិនមាន​ការ​ថប់បារម្ភ ថប់​បារម្ភ​កម្រិតស្រាល ថប់បារម្ភ​កម្រិត​មធ្យម ថប់​បារម្ភ​កម្រិតធ្ងន់ ឬអារម្មណ៍​ស្លន់ស្លោ។

សម្រាប់ការ​ឱបខ្លួនឯង អ្នក​វិទ្យាសាស្ត្រ​បាន​អញ្ជើញ​អ្នកស័្មគ្រចិត្ត​មកជួបម្ដងមួយ​សប្ដាហ៍ ក្នុងរយៈពេល​បីសប្ដាហ៍។ រាល់ពេល​ជួបគ្នា អ្នកស្ម័គ្រចិត្ត ត្រូវបាន​ស្នើសុំឱ្យ​សម្រាក​ឱ្យបាន​ច្រើនតាម​ដែល​អាច​ធ្វើទៅ​បាន ហើយ​អង្គុយ​ពែនភ្នែន ក្នុង​ទីតាំង​ដ៏មាន​ផាសុកភាព។ បន្ទាប់​មក អ្នកស្ម័គ្រចិត្ត ត្រូវ​បាន​គេសុំឱ្យ​ដាក់ដៃ​របស់ពួកគេខ្វែងគ្នា​លើដើមទ្រូង ហើយ​ដាក់​ចុងម្រាម​ដៃ​របស់ពួកគេ​នៅលើស្មា ដែល​សកម្មភាព​នេះ ត្រូវបានគេ​កំណត់ថា ជាការ​ឱបខ្លួនឯង។ បន្ទាប់មក ពួកគេ​ត្រូវបាន​ស្នើឱ្យផ្លាស់ទីដៃ និង​កែងដៃ​ទៅ​មុខ និង​ថយក្រោយ​រយៈពេល ៣០វិនាទី ខណៈពេល​នោះ ពួកគេ​និយាយ​ពាក្យវិជ្ជមាន​មកកាន់ខ្លួន​ឯងថា «ខ្ញុំអាចធ្វើបាន!»

លទ្ធផល នៃការស្រាវជ្រាវ​បង្ហាញថា មុនពេល​ឱបខ្លួន​ឯង ១៨,២% នៃ​អ្នកស្ម័គ្រចិត្ត ជួបប្រទះ​នឹងការ​ថប់បារម្ភ​កម្រិត​មធ្យម ៥៤,៥% មានការថប់​បារម្ភធ្ងន់ធ្ងរ និង ២៧,៣% មានអារម្មណ៍​ស្លន់ស្លោ (Panic)។ បន្ទាប់ពី​ឱបខ្លួនឯង អ្នកស្ម័គ្រចិត្ត ៣៦,៤% មានការ​ថប់បារម្ភ​កម្រិតស្រាល និង ៦៣,៦% មានការ​ថប់បារម្ភ​កម្រិតមធ្យម ហើយគ្មាន​នរណា​ម្នាក់មាន​ការ​ថប់បារម្ភ ឬអារម្មណ៍​ស្លន់ស្លោ​ទៀតទេ។ ការធ្វើ​តេស្តនេះ បានបង្ហាញថា បន្ទាប់ពី​ឱបខ្លួនឯង អ្នកចូល​រួមមាន​ការថយចុះ​ការ​ថប់បារម្ភ​យ៉ាងខ្លាំង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...