ពង្រឹងសុខភាពតាមរយៈដើរឱ្យបាន៤០០០ជំហានក្នុងមួយថ្ងៃ

ការដើរប្រមាណបួនពាន់ជំហាន (៤,០០០​) ក្នុងមួយថ្ងៃ អាចសម្រួសដល់ការកាត់បន្ថយបញ្ហាសុខភាព និងបញ្ចៀសហានិភ័យនានា នេះបើតាម លោក Maciej Banach អ្នកជំនាញខាងសុខភាពបេះដូង។ កត្តានេះហើយបង្ហាញឱ្យឃើញថា សម្រាប់អ្នកមិនមានទម្លាប់ទៅហាត់ប្រាណជាប្រចាំ ក៏អាចប្រើប្រាស់វិធីសាស្រ្តងាយៗ តាមរយៈការដើរ និងអាចធ្វើឱ្យសុខភាពរឹងប៉ឹងបានដែរ។

នៅក្នុងគេហទំព័រ knowridge បានបកស្រាយបន្ថែមថា ដើម្បីចូលរួមចំណែកកាត់បន្ថយហានិភ័យនៃការកើតមានជំងឺបេះដូង ដំបូងៗ គួរតែដាក់គោលដៅត្រឹមតែ ពីរពាន់បីរយ (២,៣០០) ជំហានសិន។ បន្តិចម្តងៗ លោកអ្នកនឹងឃើញពីលទ្ធផលយ៉ាងអនេក រួមទាំងមានលទ្ធភាព នៃការបង្កើនជំហានជាបន្តបន្ទាប់។ កាលណាជំហាននៃការដើរ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះក៏បង្ហាញឱ្យឃើញពីប្រសិទ្ធភាព នៃលទ្ធផលពីការដើរផងដែរ។ បន្ថែមត្រឹមមួយពាន់ជំហានក្នុងមួយថ្ងៃ ក៏អាចកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតមុនអាយុបានរហូតទៅដល់១៥ភាគរយ។ ទម្លាប់ដើរឱ្យបានច្រើនឆ្លើយតបទៅនឹងមនុស្សគ្រប់វ័យ ​មិនថាចាស់ ឬក្មេងនោះទេ។ ការដើរ គេអាចធ្វើបានគ្រប់ទីន្លែង គ្រប់តំបន់ រួមទាំងផ្តល់ប្រសិទ្ធភាពខ្ពស់ទៀតផង។

គិតទូទាំងពិភពលោក មានមនុស្សមួយចំនួនមិនបានធ្វើចលនារាងកាយ ឱ្យបានទៀតទាត់ទេ នៅពេលរាងកាយមិនទទួលបានការថែទាំបានត្រឹមត្រូវ គឺជាហេតុបណ្តាលឱ្យមានផលប៉ះពាល់ជាច្រើនទៅកាន់សុខភាព ដូចជា ប្រឈមនឹងជំងឺបេះដូង និងផលវិបាកដទៃទៀត បូករួមទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ បញ្ហានេះដែរ កើតឡើងជាពិសេសនៅប្រទេសដែលមានជីវភាពល្អ និងកើតមានចំពោះស្រ្តី។

ទម្លាប់នៃការទុកឱ្យរាងកាយ មិនធ្វើសកម្មភាពបានច្រើន មានជាប់ទាក់ទងនឹងការបាត់បង់ជិវិតមនុស្សជាងបីលាននាក់ជារៀងរាល់ឆ្នាំ។ ដែលជាហេតុបង្ហាញឱ្យឃើញថា ការហាត់ប្រាណ ការដើរចលនា គឺជាចំណែកដ៏សំខាន់ដើម្បីជំរុញសុខភាពឱ្យកាន់តែរឹងមាំ។

ការដើរឱ្យបានជាប្រចាំ មិនត្រឹមតែផ្តល់គុណតម្លៃទៅកាន់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការចំណាយតិចក្នុងផែនការទ្រទ្រង់សុខភាព និងការពន្យារយៈពេលនៃការរស់នៅបានយូរជាងមុន រួមទាំងជាការបង្ហាញអំពីការគិតគួរបានវែងឆ្ងាយសម្រាប់អនាគត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...