ការផ្លាស់ប្តូរងាយៗដើម្បីអភិវឌ្ឍន៍​ខ្លួនឱ្យប្រសើរជាងមុន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

យើងទាំងអស់គ្នាមានបំណងចង់ទទួលបានការរស់នៅមួយមានភាពប្រសើរពីមួយពេលទៅមួយពេល ប៉ុន្តែពេលខ្លះមិនដឹងថា ត្រូវចាប់ផ្តើមពីណាទៅណា? គេហទំព័រ tiffytaffy បានបង្ហាញគន្លឹះ៣ដើម្បីឈានទៅរកការផ្លាស់ប្តូរបែបវិធីសាស្រ្តងាយៗដើម្បីអភិវឌ្ឍន៍ខ្លួន​ឱ្យប្រសើរជាងកាលពីមិ្សលមិញ។ អ្វីដែលគួរធ្វើបន្ទាប់ពីបានដឹងរាល់គន្លឹះទាំងនេះហើយ គឺការប្តេជ្ញាព្យាយាមអនុវត្តន៍ឱ្យបានទៀងទាត់ជាប្រចាំ។

១. ពិចារណាអំពីតម្រូវការ និងការចង់បាន ៖ បុគ្គលដែលមានវត្ថុបំណងចង់ក្លាយជាមនុស្សម្នាក់មានភាពមោះមុតជាងពេលមុនៗ ចាំបាច់ត្រូវតែវិនិយោគពេលថ្លឹងថ្លែង អំពីអ្វីទៅជាតម្រូវការដែលខ្វះមិនបាន ហើយអ្វីទៅដែលមានក៏បាន ហើយអត់ក៏បាន។ ការគិតនិងវិភាគត្រង់ចំណុចនេះឱ្យច្រើនដង ជួយពង្រឹងដល់ភាពហ្មត់ចត់នៃការប្រើប្រាស់ធនធាន និងពេលវេលាផ្ទាល់ខ្លួន។

២. គិតមុននិយាយ ឬគិតមុនសរសេរ ៖ បើសង្កេតឱ្យមែនទែន មានច្រើនករណីដែលជារឿយៗ ធ្វើឱ្យអ្នកដទៃ ក៏ដូចជាខ្លួនឯង ទទួលរងនូវក្ដីឈឺចាប់ ដោយសារតែការប្រើប្រាស់ពាក្យសម្តីមិនបានគិតពិចារណាឱ្យវែ​ងឆ្ងាយ។ ដូច្នេះ ការគិតមុនពេលនិយាយ អានមុននឹងគិត សុទ្ធសឹងតែជាចំណែកមិនអាចខ្វះបានក្នុងការកសាងសមត្ថភាពឱ្យប្រសើរជាងមុន។ ស្ថិតនៅក្នុងបរិបទមួយដែលផ្តល់តម្លៃចំពោះសេរីភាពនៃការបញ្ចេញមតិជារឿងល្អ ប៉ុន្តែទន្ទឹមគ្នានោះ ក៏ត្រូវរៀនពីរបៀបប្រើប្រាស់សេរីភាពទាំងនោះ ដោយធ្វើយ៉ាងណាបញ្ចៀសផលប៉ះពាល់ទៅកាន់អ្នកដទៃឱ្យបានច្រើនបំផុត។

៣. កាត់បន្ថយការនិយាយអ្វីដែលអ្វីមិនចាំបាច់ក្នុងបណ្តាញសង្គម ៖ បុគ្គលម្នាក់ៗ មានសិទ្ធក្នុងការប្រើប្រាស់បណ្តាញសង្គម និងចែករំលែករឿងរ៉ាវទៅតាមក្ដីប្រាថ្នារបស់ពួកគេ! ប៉ុន្តែគួរចងចាំដែរថា បណ្តាញសង្គមចែកចាយព័ត៌មានបែបសកល ហើយវាក៏ជាកន្លែងមួយជះឥទ្ធិពលមកកាន់ការគិត ឬខួរក្បាលផងដែរ។ ការគិតនៅពីមុខស្រ្គីន និងការគិតតាមបែបបទរស់នៅធម្មតាមានភាពខុសគ្នា។ ហើយការនិយាយលើប្រព័ន្ធផ្សព្វផ្សាយត្រូវការគិតក្នុងរយៈពេលយូរ ពេលខ្លះមនុស្សមួយចំនួនបានផ្សាយវាចារទាំងដែលខ្លួនមិនមានន័យបែបនោះទាល់តែសោះ។ ដូច្នេះ គួរទុកពេលខ្លះដើម្បីឆ្លុះបញ្ចាំងជាមួយនឹងខ្លួនឯង ដោយចោទជាសំណួរថា តើនឹងផ្តល់ផលចំណេញអ្វី? មួយវិញទៀតប្រសិនបើយកពេលដែលចំណាយទៅលើបណ្តាញសង្គមធ្វើសកម្មភាពដែលមិនចាំបាច់ ដើម្បីយកទៅប្រើប្រាស់ក្នុងជីវិត នៃការរស់នៅប្រចាំថ្ងៃវិញ តើវានឹងផ្តល់គុណតម្លៃយ៉ាងណាខ្លះ? ដូច្នេះកាត់បន្ថយការនិយាយអ្វីដែលអ្វីមិនប្រើប្រាស់ក្នុងជីវិតពិត ឬមិនផ្តល់ជាប្រយោជន៍ក្នុងបណ្តាញសង្គម មិនត្រឹមតែជាការពង្រឹងសមត្ថភាពផ្តោតប៉ុណ្ណោះទេ ប៉ុន្តែជាការចាយពេលប្រកបដោយគុណភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...