បរទេស – ពិតណាស់ការសន្សំសំចៃថាមពល មិនត្រឹមតែធ្វើឱ្យយើងចំណេញនូវថវិកាប៉ុណ្ណោះទេ តែវាក៏បានជួយទៅដល់បរិស្ថានផងដែរ តាមរយៈការកាត់បន្ថយនូវកាបូនដែលបំភាយទៅបរិយាកាស។ មធ្យោបាយសំខាន់ក្នុងការសន្សំថាមពលគឺត្រូវប្រើតិច ខាងក្រោមនេះ គឺជាគន្លឹះខ្លីៗទាំង ៨ ដែលលោកអ្នកអាចប្រើប្រាស់ថាមពលដោយសន្សំសំចៃ៖
១. ការប្រើប្រាស់ទឹកផ្កាឈូក ៖ ការកាត់បន្ថយការប្រើប្រាស់ទឹករបស់អ្នក គឺអាចកាត់បន្ថយថ្លៃទឹក ជួយបរិស្ថាន និង កាត់បន្ថយថ្លៃថាមពលផងដែរ ព្រោះនៅពេលដែលអ្នកប្រើទឹកតិច នោះកំដៅទឹកក៏តិចដែរ។ ប្រសិនបើអ្នកគិតចង់ងូតទឹកតែមួយភ្លែត ឬ ងូតទឹកតិចជាញឹកញាប់ នោះការងូតទឹកផ្កាឈូកអាចជាជម្រើសដ៏ល្អបំផុតរបស់អ្នក។

២. អំពូលទាំងអស់សន្សំថាមពលមិនស្មើគ្នា ៖ អំពូលទាំងអស់មិនប្រើប្រាស់ថាមពលស្មើរគ្នាទេ ជាក់ស្តែង LED ប្រើប្រាស់ថាមពលប្រហែលពាក់កណ្តាលនៃអំពូលធម្មតា ដោយវាសន្សំថាមពលបានច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរបិទវានៅពេលអ្នកចាកចេញពីបន្ទប់ មិនថារយៈពេលប៉ុន្មាននោះទេ។
៣.កុំងូតទឹកយូរពេក ៖ សាកល្បងកាត់បន្ថយ ឬ កំណត់ម៉ោងងូតទឹក ដោយការកំណត់ម៉ោងរោទ៍នៅលើទូរស័ព្ទរបស់អ្នក។ អ្នកក៏អាចច្រៀងតាមបទចម្រៀងខ្លីៗ ខណៈពេលដែលអ្នកកំពុងងូតទឹកផងដែរ។
៤.ប្រមូលសម្លៀកបំពាក់ច្រើនមកបោកសម្អាតយូរៗម្តង ៖ ព្យាយាមធ្វើបោកគក់តិចជាងមុនក្នុងមួយសប្តាហ៍ ហើយត្រូវប្រាកដថា សម្លៀកបំពាក់អ្នកច្រើនរាល់ពេល។
៥.ដកឌុយចេញ នៅពេលអ្នកមិនប្រើប្រាស់អគ្គិសនី ៖ ការបិទឧបករណ៍របស់អ្នក គឺប្រសើរជាងទុកវាចោល។

៦. ប្រមូលចានលាងសម្អាត ៖ ប្រសិនបើផ្ទះលោកអ្នកមានម៉ាស៊ីនលាងចាន អ្នកគួរតែប្រមូលយកលាងតែមួយដង។ ប្រសិនបើអ្នករង់ចាំរហូតដល់ម៉ាស៊ីនមានចានពេញ នោះអ្នកអាចគ្រប់គ្រងដំណើរការម៉ាស៊ីនតិចជាងមុន។ ជាក់ស្តែង ប្រសិនបើអ្នកចៀសវាងការប្រើម៉ាស៊ីនលាងចាន នោះវាពិតជាល្អណាស់។
៧.ការចៀសវាងប្រើម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ ៖ ប្រសិនបើផ្ទះលោកអ្នកខ្វះពន្លឺ ឬ កម្តៅចេញចូល អ្នកអាចសាកល្បងសម្ងួតសម្លៀកបំពាក់របស់អ្នកនៅលើម៉ាស៊ីនត្រជាក់ ប៉ុន្តែត្រូវប្រាកដថាអ្នកទុកបង្អួចឱ្យចំហ ព្រោះភាពសើមអាចបណ្តាលឱ្យមានខ្យល់ចេញចូលមិនល្អ។ ប្រសិនបើអ្នកមានសួនច្បារ ឬ យ៉រ គួរហាលសម្ងួតវានៅខាងក្រៅ។
៨. ប្រើប្រាស់ microwave ជំនួសការប្រើឡអគ្គិសនីធំ ៖ ប្រសិនបើអ្នកអាចប្រើ Microwave ជំនួសឱ្យឡអគ្គិសនី ដើម្បីចម្អិនអាហារមួយចំនួន គឺវាការប្រសើរណាស់ ព្រោះថា Microwave ប្រើថាមពលតិចជាងឡ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ២៥កន្លែង លើជំនាញ «វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច» នៅសាកលវិទ្យាល័យ AUPP
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2026
ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍមូលធនមនុស្សក្នុងយុគសម័យថ្មី និងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ TVET ចំនួន ៣៦០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2026
សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍...

ឱកាសនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យ APU ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2026
សាកលវិទ្យាល័យ APU ជប៉ុន ប្រកាសជ្រើសរើសនិស្សិតពីកម្ពុជាសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































