កញ្ញា សេង ហ្គិចលី បង្ហាញវិធីសាស្ត្រសម្របខ្លួនជាមួយស្ត្រេស

ស្ត្រេសមិនមែនជាជំងឺទេ កុំព្យាយាមស្វែងរកវិធីព្យាបាល ឬកំចាត់វាឱ្យអស់ចេញពីជីវិត ប៉ុន្តែត្រូវស្វែងយល់ពីវា ដើម្បីដឹងថា តើយើងគួរកាត់បន្ថយ និងសម្របជាមួយវាដោយរបៀបណា? នេះគឺជាការលើកឡើង របស់កញ្ញា សេង ហ្គិចលី នៅក្នុងកម្មវិធី TEDx Phnom Penh កាលពីចុងសប្តាហ៍កន្លងទៅនេះ។

កញ្ញា ហ្គិចលី លើកឡើងថា ស្ត្រេស និងភាពតានតឹង មានសារៈសំខាន់ខ្លាំងសម្រាប់ការរស់រានមានជីវិតរបស់មនុស្សយើង ។ យ៉ាងណាក៏ដោយ អ្វីដែលជាបញ្ហានោះស្ថិតនៅត្រង់ថា នៅពេលដែលយើងស្ត្រេសញឹកញាប់ពេក វាអាចបង្ករជាផលប៉ះពាល់ ដល់សុខភាពរបស់យើងវិញ។

កញ្ញាបន្តថា មូលហេតុដែលបង្ករគ្រោះថ្នាក់ដល់សុខភាព ព្រោះរាងកាយរបស់មនុស្សគ្រប់គ្នា គឺមានប្រព័ន្ធមួយ ដែលត្រូវបានគេឱ្យឈ្មោះថា «ប្រព័ន្ធប្រយុទ្ធ ឬរត់គេច»។ ប្រព័ន្ធនេះ ដំណើរការ ដើម្បីឆ្លើយតបទៅនឹងស្ថានការបន្ទាន់ ឬតឹងតែងណាមួយ ដែលកើតឡើងក្នុងជីវិតរបស់យើង ដែលតម្រូវឱ្យយើងរត់ ឬធ្វើសកម្មភាពខ្លាំង។

កញ្ញាបានលើកឧទាហរណ៍ជាក់ស្ដែងថា នៅពេលឆ្កែដេញយើង ស្ថានការណ៍នេះ នឹងក្លាយជាស្ថានការណ៍តានតឹង ប្រព័ន្ធប្រយុទ្ធក្នុងរាងកាយយើង នឹងដំណើរការដើម្បីឱ្យយើងអាចការពារខ្លួន ឬអាចនិយាយបានថា បើសិនជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ រាងកាយរបស់យើង នឹងមានការឆ្លើយតប ដោយស្វ័យប្រវត្តិ។

ការឆ្លើយតបនេះ វាទាមទារឱ្យមានការចូលរួមពីប្រព័ន្ធក្នុងរាងកាយជាច្រើនទៀត ។ ជាក់ស្ដែង ដូចជាការទាញយកជាតិខ្លាញ់ និងជាតិស្ករ ចូលមកក្នុងសរសៃឈាម ព្រោះរាងកាយគិតថា យើងកំពុងត្រូវការកម្លាំង។ ដូច្នេះ ប្រសិនបើ យើងមិនបានប្រើកម្លាំងអ្វីនោះទេ នឹងធ្វើឱ្យជាតិស្ករ និងខ្លាញ់ ត្រូវស្តុកទុកក្នុងសរសៃឈាម។

ការស្តុកទុក ខ្លាញ់ និងស្ករក្នុងសរសៃរឈាម បង្ករជាផលប៉ះពាល់ដល់សុខភាពជាច្រើន ជាពិសេសគឺ ការតឹង ឬរោយសាច់ដុំ ការកើនឡើងសម្ពាធឈាម និងបញ្ហាបេះដូង។

កញ្ញា សេង ហ្គិចលី អ្នកនិពន្ធ និងអ្នកផលិតមាតិកា

កញ្ញាបន្ថែមថា ម្យ៉ាងទៀត នៅពេលដែលយើងស្ត្រេស​ ប្រព័ន្ធដែលរាងកាយរបស់យើង បិទមុនគេនោះ គឺ ប្រព័ន្ធបន្តពូជ ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធដំណេក ព្រោះរាងកាយគិតថា នៅពេលដែលដំណើរការប្រព័ន្ធប្រយុទ្ធ មិនមែនជាពេលវេលា ដំណើរការប្រព័ន្ធទាំងនេះនោះទេ។

ជាមួយគ្នានេះ កញ្ញាបានចែករំលែកវិធីសាស្ត្រពីរ ដើម្បីកាត់បន្ថយស្ត្រេស និងអារម្មណ៍តានតឹងខ្លាំង ក្នុងនោះ វិធីសាស្ត្រទី១ ត្រូវប្រើឥន្ទ្រីយ៍ទាំង ៥ ដើម្បីរស់នៅក្នុងបច្ចុប្បន្នភាព (Grounding Technique) ខណៈពេលលដែលកំពុងតានតឹង ឬស្ត្រេសខ្លាំង។ យើងត្រូវអនុវត្តសកម្មភាពដូចជា ត្រូវប្រើភ្នែកសំឡឹងមើលរបស់ឱ្យបាន ៥យ៉ាង, ត្រូវព្យាយាមប៉ះរបស់ឱ្យបាន ៤យ៉ាង, ព្យាយាមស្ដាប់សំឡេងឱ្យបាន ៣យ៉ាង, ព្យាយាមហិតក្លិនឱ្យបាន ២យ៉ាង និងភ្លក្សអាហារឱ្យបាន ១មុខ។

ចំណែក វិធីសាស្ត្រទី២ គឺ ការហាត់ប្រាណ។ កញ្ញាលើកឡើងថា រាល់កីឡាទាំងអស់សុទ្ធតែធ្វើឱ្យរាងកាយរបស់យើងមានចលនា មិនថាការដើរ ការរត់ ការហាត់កីឡាផ្សេងៗ ។ លើសពីនេះទៅទៀត ការហាត់ប្រាណជួយបំផ្លាញជាតិស្ករ និងជាតិខ្លាញ់ នៅក្នុងសរសៃឈាម ដែលបង្ករមកពីស្ត្រេស ហើយវាក៏ជួយក្នុងការបញ្ចេញអរម៉ូនស្ត្រេសមួយចំនួន នៅក្នុងខួរក្បាល ដូចជា អរម៉ូន សេរ៉ូតូនីន និងមេឡាតូនីនជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។