ការសិក្សា ៖ បុគ្គលដែលមានបញ្ហាសុខភាពផ្លូវចិត្ត អាចមានអាយុសង្ឃឹមរស់តិចជាងមនុស្សទូទៅ ១០ឆ្នាំ

បុរសដែលត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា មានបញ្ហាសុខភាពផ្លូវចិត្ត អាចរំពឹងថា នឹងមានអាយុសង្ឃឹមរស់តិចជាងអ្នកដែលមានសុខភាពផ្លូវចិត្តល្អ ១០ ឆ្នាំ។ នេះបើយោងតាមការស្រាវជ្រាវរបស់ The Lancet Psychiatry ហើយគម្លាតអាយុសង្ឃឹមរស់សម្រាប់ស្ត្រីដែលមានបញ្ហាផ្លូវចិត្ត គឺតិចជាងអ្នកដែលមិនមានបញ្ហាផ្លូវចិត្តចំនួន ៧ ឆ្នាំ។

ទោះបីជាអ្នកវិទ្យាសាស្ត្រប្រឹងប្រែងដោះស្រាយបញ្ហានេះក៏ដោយ ប៉ុន្តែគម្លាតនេះនៅតែបន្តជាង ២ទសវត្សរ៍មកហើយ។ យ៉ាងណាមិញ មូលហេតុនៃការស្លាប់របស់អ្នកជំងឺបានផ្លាស់ប្ដូរ ទៅជាស្លាប់ដោយសាររបួស ឬធ្វើអត្តឃាតបានថយចុះ ខណៈអ្នកស្លាប់មុនអាយុដោយសារជំងឺមហារីក និងជំងឺបេះដូងបានកើនឡើងទ្វេដង។

តាមការសិក្សារបស់លោក Annette Erlangsen អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត នៃសាកលវិទ្យាល័យជាតិអូស្ដា្រលី បានបង្ហាញថា មនុស្សដែលមានបញ្ហាសុខភាពផ្លូវចិត្ត ភាគច្រើនមានទម្លាប់រស់នៅ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជា ការទទួលទានគ្រឿងស្រវឹង ការទទួលទានអាហារមិនត្រឹមត្រូវ ការជក់បារី និងមិនធ្វើលំហាត់ប្រាណជាដើម។ មានមនុស្សមួយចំនួនទៀត ការប្រើប្រាស់ថ្នាំដើម្បីប្រឆាំងនឹងបញ្ហាផ្លូវចិត្ត ប៉ុន្តែថ្នាំនោះអាចបង្ករឱ្យមានផលប៉ះពាល់ជាច្រើនដូចជា ការឡើងទម្ងន់ ការកន្ត្រាក់សាច់ដុំ និងបញ្ហាសុខភាពរាងកាយជាច្រើនទៀត ដែលអាចបង្ករគ្រោះថ្នាក់ដល់ជីវិត។

ពេលខ្លះអ្នកដែលមានបញ្ហាផ្លូវចិត្ត មិនត្រូវបានគេយកចិត្តទុកដាក់ព្យាបាលសុខភាពរាងកាយរបស់គាត់នោះទេ។ ជាក់ស្ដែង អ្នកដែលមានជំងឺវិកលចរិត ទំនងជាមិនត្រូវបានយកគេចិត្តទុកដាក់ព្យាបាលសុខភាពរាងកាយរបស់គាត់ ហើយជាលទ្ធផល គាត់ត្រូវស្លាប់ដោយសារជំងឺបេះដូង។

អ្នកជំនាញខាងលើបានផ្ដល់អនុសាសន៍ថា គ្លីនិកត្រូវផ្តោតក្នុងការព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់បន្ថែមទៅលើសុខភាពរាងកាយរបស់គាត់ផងដែរ។ យើងត្រូវដោះស្រាយគម្លាតអាយុសង្ឃឹមរស់ របស់អ្នកដែលប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្ត។ ចំណែកប្រព័ន្ធសុខាភិបាល មិនអាចគ្រាន់តែចេញវេជ្ជបញ្ជា ហើយមិនតាមដានស្ថានភាពអ្នកជំងឺឱ្យបានជាប់លាប់នោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...