ការសិក្សា ៖ សរសេរកំណត់ហេតុប្រចាំថ្ងៃ ជួយ​ពង្រឹងសុខភាពផ្លូវចិត្តគ្រូបង្រៀន

យោងតាម WE Forum បានបង្ហាញថា គ្រូបង្រៀនកំពុងប្រឈមបញ្ហាសុខភាពផ្លូវចិត្តដោយសារសម្ពាធក្នុងអាជីពរបស់ខ្លួន។ របាយការណ៍របស់រដ្ឋាភិបាលអង់គ្លេស ដែលបានចេញផ្សាយថ្មីៗនេះ ស្តីពីជីវិតការងាររបស់គ្រូបង្រៀន បានរកឃើញថា កម្រិតសុខុមាលភាពរបស់គ្រូបង្រៀនគឺទាបជាងប្រជាជនទូទៅ។ បើតាមការស្ទង់មតិជាងពាក់កណ្តាលនៃគ្រូបង្រៀន និងអ្នកដឹកនាំសាលាចំនួន ១១,១៧៧ នាក់បានលើកឡើងថា ការងារកំពុងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។

ផ្អែកលើទិន្នន័យដែលបានបង្ហាញបញ្ជាក់ថា សុខុមាលភាពគ្រូបង្រៀនគួរតែត្រូវបានយកចិត្តទុកដាក់បន្ថែម។ ប្រសិនបើរដ្ឋាភិបាលចង់ឱ្យគ្រូបង្រៀននៅបន្តអាជីពនេះ គួរតែមានការផ្លាស់ប្ដូរជុំវិញប្រាក់ឈ្នួល លក្ខខណ្ឌការងារ និងការគាំទ្រចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តបន្ថែមទៀត។

រូបតំណាង។

យ៉ាងណាមិញ គ្រូបង្រៀនក៏អាចអនុវត្តនូវវិធីសាស្ត្រផ្សេងៗ ដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ បើតាមការស្រាវជ្រាវរបស់សាស្ត្រាចារ្យរងផ្នែកអប់រំ សាកលវិទ្យាល័យព្រីស្ដូលលោកស្រី Lucy Kelly បានបង្ហាញថា ការសរសេរកំណត់ហេតុប្រចាំថ្ងៃ គឺផ្ដល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវចិត្ត។ ការអនុវត្តទម្លាប់នេះជាប្រចាំ ធ្វើឱ្យគ្រូបង្រៀនយល់កាន់តែច្បាស់អំពីតម្លៃនៃសុខុមាលភាពរបស់ខ្លួន។

ការស្រាវជ្រាវអំពីអត្ថប្រយោជន៍ នៃការធ្វើកំណត់ហេតុ បានចាប់ផ្ដើមក្នុងឆ្នាំ២០១៨ ដោយលោកស្រី Lucy Kelly និងបានធ្វើការជាមួយគ្រូបង្រៀនចំនួន ៤៥០នាក់។ លទ្ធផលនៃការស្រាវជ្រាវបានរកឃើញថា ការធ្វើកំណត់ហេតុជាប្រចាំ បានពង្រឹងសុខុមាលភាពអ្នកចូលរួមក្នុងគម្រោងនេះចំនួន ៧៤ភាគរយ។ បើទោះជាការធ្វើកំណត់ហេតុនេះ បានកា្លយជាការងារមួយទៀតក្នុងការងារប្រចាំថ្ងៃរបស់ខ្លួនក៏ដោយ។

ក្នុងចំណោមគ្រូទាំងអស់ដែលបានចូលរួមក្នុងគម្រោងនេះ គ្រូម្នាក់បានលើកឡើងថា ការសរសេរកំណត់ហេតុប្រចាំថ្ងៃ គឺជារឿងល្អ ព្រោះវាជួយពង្រឹងការគិត ស្គាល់ខ្លួនឯង និងមើលឃើញទស្សនៈខ្លួនឯងក្នុងរូបភាពមួយផ្សេងទៀត។ ជាពិសេសកំណត់ហេតុជួយឱ្យយល់ពីអ្វីដែលមានសារៈសំខាន់សម្រាប់ជីវិត ព្រមទាំងអនុញ្ញាតឱ្យយើងអាចបង្កើតដំណោះស្រាយសម្រាប់បញ្ហាដែលកើតមា​នជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ។

រូបតំណាង។

លើសពីនេះ ជាច្រើនឆ្នាំមកនេះ អ្នកចូលរួមក្នុងគម្រោងចែករំលែកដូចៗគ្នាថា កំណត់ហេតុប្រចាំថ្ងៃធ្វើឱ្យពួកគេមានកន្លែងមួយដែលអាចបញ្ចេញអារម្មណ៍ និងភាពស្មុគស្មាញ ព្រមទាំងមានឱកាសស្គាល់ខ្លួន​ឯងកាន់តែស៊ីជម្រៅ។ សកម្មភាពនេះ ធ្វើឱ្យពួកគេទទួលស្គាល់នូវសារៈសំខាន់នៃការកំណត់អាទិភាពដល់សុខុមាលភាពរបស់ពួកគេ។

ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញខាងលើ​ក៏​បង្ហាញ​ផង​ដែរ​ថា កំណត់ហេតុ​ប្រចាំ​ថ្ងៃ​មិន​គ្រាន់​តែ​ជា​ការ​សរសេរ​នោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការបង្កើនគំនិតច្នៃប្រឌិត ការលើកកម្ពស់សុខភាពផ្លូវចិត្ត និងអនុញ្ញាតឱ្យយើងមានសេរីក្នុងការបង្ហាញចេញនូវអ្វីដែលយើងចង់បង្ហាញ ដោយមិនមានអារម្មណ៍ថា ត្រូវបានវិនិច្ឆ័យពីនរណាម្នាក់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។