៤វិធី​ជំរុញ​ទឹកចិត្ត​សិស្សឱ្យ​ធ្វើការងារ​សាលា​កាន់តែ​ងាយស្រួល​ជាងមុន

កិច្ច​ការងារ​សាលា ពេលខ្លះ​ក៏ជំរុញ​ឱ្យមាន​អាការ​តានតឹង​លើស​លប់ ជាពិសេស​នៅ​ក្នុង​កម្រិត​វិទ្យាល័យ ឬ​មហា​វិទ្យាល័យ។ កាល​ដែល​រៀន​នៅ​វិទ្យាល័យ មិនត្រឹម​បញ្ចប់​កិច្ចការ​ឱ្យចប់ៗ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ពូកែ និង​មាន​ភាព​លេចធ្លោរ​ខុសពី​សិស្ស​ដទៃៗ។ គេហទំព័រ​ KidsHealth បង្ហាញ​គន្លឹះបួន​វិធី​ក្នុងការ​ជួយ​កុមារ ឬមនុស្ស​វ័យជំទង់​ឱ្យបង្កើន​ភាព​ងាយស្រួល ក្នុងការ​ធ្វើកិច្ចការ​សាលា​ តាម​រយៈ​យុទ្ធសាស្រ្ត និង​វិធីសាស្រ្ត​ផ្សេងៗគ្នា។

១. ធ្វើផែន​ការ ការងារ​សាលា ៖ ដើម្បី​ជំរុញ​ការងារ​សាលា​ឱ្យមាន​ភាព​ងាយស្រួល គឺដូចគ្នា​ទៅនឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃដែរ! មាន​ភាព​ចាំបាច់ណាស់ ក្នុងការ​ធ្វើ​ផែនការ​សកម្មភាព​ទុក​ជាមុន ហើយ​ដើម្បីធ្វើ​ផែនការ​ទៅបាន​ទៀត គឺត្រូវ​យល់​អំពី​ប្រភេទ​កិច្ចការ​នីមួយៗដូចគ្នា។ ដើម្បី​បែងចែក ឬក៏តាម​ដាន​អំពី​ប្រភេទ​កិច្ចការ​សាលា គឺត្រូវ​កត់ត្រា​ទៅក្នុង​សៀវភៅ ឬក៏កម្មវិធី​ឌីជីថល​ណាមួយ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រំលឹក​ខ្លួន​ឯង​ឱ្យ​ធ្វើកិច្ចការ​សាលា។ ជាមួយ​គ្នា​នោះ សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​សួរគ្រូ​បញ្ជាក់​អំពីការ​រំពឹងទុក ឬក៏​របៀប​ធ្វើ។

សិស្សគួរ​ជំនះភាព​អៀនប្រៀន​របស់​ខ្លួនឯង ដោយ​ការសួរ​គ្រូ​បញ្ជាក់​នៅក្នុងថ្នាក់​ឱ្យហើយ​អំឡុង​ពេល​សិក្សា ដើម្បីផ្តល់​ភាព​ងាយស្រួល​នៅ​ពេល​អនុវត្តន៍​ម្នាក់​ឯង​នៅផ្ទះ។ កាល​ដែល​សិស្ស​មិនសួរ​បញ្ជាក់ ជាលទ្ធផល​គឺស្មើនឹង​ស្ពាយ​ភាព​មន្ទិល​យក​ទៅ​ផ្ទះ​វិញ។ ហើយ​ការសួរ​ឱ្យអស់​ចម្ងល់​ទៀត​សោត ក៏បាន​ជួយ​សន្សំពេល​វេលាក្នុងការ​ធ្វើ​លំហាត់​ផងដែរ។ បន្ទាប់ពី​ស្វែង​យល់អំពី​ការងារ​សាលា និងធ្វើផែនការ​រួចរាល់​ហើយ អ្វីដែល​ជាជំហាន​បន្ទាប់​គឺ ការ​ព្យាយាម​ចាប់ផ្តើម​ឱ្យបាន​កាន់តែ​លឿនតាម​ដែល​អាច​ធ្វើបាន។ ដោយ​មិន​ចាំបាច់ ទាល់តែទៅ​ដល់ផ្ទះ​នោះទេ ពេលខ្លះ​សិស្ស​គួរឆ្លៀត​ពេលនៅ​ក្នុងចន្លោះ​ម៉ោងរៀន ដើម្បី​បង្ហើយ​ការងារ​សាលា​នាពេល​ថ្ងៃឱ្យ​ហើយ នោះនឹងអាច​មានពេល​គ្រប់គ្រាន់​ដើម្បីធ្វើ​សកម្មភាព​ដែលខ្លួន​ឯងចូល​ចិត្ត​នៅ​ពេល​ល្ងាច​វិញ។

២. ស្វែង​រកទីតាំង​ដែលល្អ​សម្រាប់​ធ្វើលំហាត់ ៖ រៀងរាល់ពេល​ដែល​ដាក់ចិត្ត ដាក់​កាយ ធ្វើកិច្ច​ការងារ​ផ្ទះ សិស្ស​ចាំបាច់​ត្រូវ​ដឹងដូចគ្នា​ថា តើ​កន្លែង​ណាដែល​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ជំរុញ​ទឹកចិត្ត​ឱ្យធ្វើ ឬ​កន្លែងណា​ដែល​បង្កនូវអារម្មណ៍​ស្ងប់ក្នុង​ការផ្ចង់​លើ​ការងារ? តើធ្វើ​ការងារ​សាលាត្រង់​កន្លែង​ដែល​មាន​សមាជិក​ក្នុងផ្ទះអាច​បង្ក​ការរំខាន​ដែរ​ទេ? ដូចជា​ខាង​មុខ​ទូរទស្សន៍ ឬក្នុង​ចង្រ្កាន​បាយ​ជាដើម! ការពិត​ទៅកន្លែង​ណាក៏​បានដែរ ឱ្យតែអាច​កាត់បន្ថយ​នូវ​ការ​រំខាន ឬក៏គ្មាន​ការ​រំខាន​តែម្តង។

ប្រសិន​បើនៅផ្ទះមិន​ផ្តល់​បរិយាកាស​មួយ ដែល​ផ្តល់ភាព​ងាយស្រួល​ក្នុងការ​ផ្តោតទេ សាកល្បង​និយាយ​ជាមួយ​អាណាព្យាបាល​ដើម្បីរក្សា​បរិយាកាស​ស្ងប់ ឬក៏ទៅ​ទីតាំង​បណ្ណាល័យ​ក៏បាន។ ប៉ុន្តែដោយ​សារ​កិច្ចការ​សាលា​ភាគច្រើន​ត្រូវធ្វើ​នៅ​ពេល​យប់ ដូច្នេះគួរ​កែច្នៃ​បន្ទប់​គេងខ្លួន​ឯង ឱ្យក្លាយ​ជាបរិយាកាស​មួយដែល​មាន​ផាសុកភាព ផ្តល់​នូវ​អារម្មណ៍​ស្ងប់ និងការផ្តោត​លើកិច្ចការ​សាលា​បាន​យូរ ក្រៅតែពី​ការតុបតែង​រៀបចំ ការជ្រើសរើស​ភ្លេង​ដែលបន្ធូរភាព​តានតឹង ឬភ្លេង​ជំរុញ​ការ​ផ្តោត ក៏រួមចំណែក​ដល់​ប្រសិទ្ធភាព​នៃការ​ធ្វើលំហាត់​ផង​ដែរ។ ជារួម​មក​វិញ បរិយាកាស​ខាងក្រៅ គ្រាន់តែ​ជាការ​រួមចំណែក​ប៉ុណ្ណោះ ប៉ុន្តែ​កត្តា​ដែល​សំខាន់​នោះ គឺខ្លួន​ឯង​ជា​សិស្ស មាន​អារម្មណ៍​ផាសុកភាព និង​សុវត្ថិភាព​ក្នុងការ​ផ្ចង់ស្មារតី​ក្នុង​កម្រិត​ណា។

៣. ការចាប់ផ្តើម​ដោយ​អារម្មណ៍​ស្រស់ថ្លា ៖ ការ​ដាក់​អារម្មណ៍​ធ្វើការងារ​សាលា មិនខុសគ្នា​ពីការ​ដាក់អារម្មណ៍​ធ្វើការងារ​ទូទៅ​នោះទេ ប្រសិន​បើ​ចាប់ផ្តើម​ដោយ​ផ្លូវចិត្ត​មិនល្អ អារម្មណ៍​ស្ត្រេស ឬខឹង​សម្បារ នោះវានឹង​ពិបាក​ក្នុងការ​សម្រេច​បាន​នូវ​លទ្ធផល។ ដែលជា​ហេតុបង្ហាញ​ឱ្យឃើញ​ថា ការ​យកចិត្តទុក​ដាក់​នឹងភាព​ស្រស់ស្រាយ​នៃអារម្មណ៍ បាន​រួម​ចំណែក​ក្នុងការ បង្កើន​ផលិតភាព​ការងារ ឬ​ការ​សិក្សា។ បន្ថែមពី​នោះក៏ត្រូវដឹង​ពីចំណុច​ដែល​គួរ​ចាប់ផ្តើម ដោយ​សិស្សខ្លះ​ទទួលបាន​លទ្ធផលល្អ នៅពេល​ដែល​ចាប់​ផ្តើម​ពីលំហាត់​ស្រួលៗ​ទៅ ដោយឡែក​សិស្សខ្លះ​វិញទទួល​បាន​នូវ​ភាពងាយ​ស្រួល​ពេលចាប់ផ្តើម​កិច្ចការ​តូចៗ ឬក៏កិច្ច​ការ​ងាយស្រួលៗ។ ប្រសិន​បើក្នុង​ករណីខ្លះ ចាប់ផ្តើម​ដោយ​អារម្មណ៍​ល្អ​ដែរ ប៉ុន្តែ​យូរៗ​ទៅ បែរជា​កើត​អាការស្ត្រេស​ដោយសារ​ការធ្វើ​ការងារ​ទៅវិញនោះ អ្វីដែល​គួរ​ចាប់ផ្តើម​ធ្វើភ្លាមៗ គឺការ​ធ្វើ​ចលនា​រាងកាយ និង​សម្រាក​ដើម្បី​បង្កើន​ថាមពល​មកវិញ។​ យ៉ាងណា​មិញ បើស្ថិត​ក្នុង​ដំណាក់​កាល នៃការ​ផ្ចង់ស្មារតី​បានហើយ គួរបន្ត​ធ្វើឱ្យ​អស់លទ្ធភាព​សិន សឹម​អនុញ្ញាត​ឱ្យខ្លួន​ឯង​បាន​សម្រាក​តាម​ក្រោយ។

៤. ស្វែង​រកជំនួយ​ពេល​ត្រូវការ ៖ បើទោះបី​ជាសិស្ស​បាន​យកចិត្តទុក​ដាក់​ខ្លាំង​នៅ​ក្នុង​ថ្នាក់ បាន​ធ្វើតេស្ត​សាកល្បង បាន​អាន​មេរៀន ឬក៏ធ្វើ​កិច្ចការ​សាលា​បាន​ទៀង​ទាត់​ក្ដី ប៉ុន្តែ​ពួកគេ​ក៏នៅតែ​ត្រូវការ​ជំនួយ​បន្ថែម ពីព្រោះ​មុខវិជ្ជា​ខ្លះវាលំបាក​ហើយមិនស្រប​នឹងសក្តានុពល​ផ្ទាល់ខ្លួន​របស់​សិស្ស។ ក្នុងនាម​ជាសិស្ស សូមកុំ​អល់អែក​ក្នុងការ​សុំជំនួយ​ពី​លោកគ្រូ អ្នកគ្រូ អ្នក​ប្រឹក្សា ឬ​មិត្តភ័ក្រ និងពី​គ្រួសារ ប្រសិន​បើត្រូវ​ការ​ពិត​មែន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *