ក្រសួងអប់រំកំណត់ថ្ងៃប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាចខុសពីឆ្នាំទៅ នៅ​ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យក​ថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គឺជា​កាលបរិច្ឆេទ នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប។

ក្នុងសេចក្តីណែនាំ ដែលបានចេញផ្សាយ​នៅថ្ងៃនេះ (២១ មករា) ក្រសួងអប់រំ​បានប្រកាស​ពី​ការ​ទទួល​ពាក្យ​សុំ​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​នឹង​ធ្វើ​ឡើង​នៅ​តាម​វិទ្យាល័យ ចាប់ផ្តើម​ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

សិស្សសាលា​មធ្យមសិក្សា​ចំណេះទូទៅសាធារណៈ និងឯកជន ដែលអាច​ដាក់ពាក្យ​សុំ​ចុះឈ្មោះប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បំពេញលក្ខខណ្ឌដូចជា ៖ បានប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ, បានរៀនគ្រប់​កម្រិតថ្នាក់នៅមធ្យមសិក្សា​ទុតិយភូមិ, បានរៀន​ចប់កម្មវិធីសិក្សា​ថ្នាក់ទី១២, បានគោរពត្រឹមត្រូវ​តាម​បទបញ្ជាផ្ទៃ​ក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា, ត្រូវ​បានវាយតម្លៃ​ផ្នែកសីលធម៌ប្រចាំឆ្នាំ ចាប់ពីមធ្យម​ឡើងទៅ និង​មានមធ្យមភាគពិន្ទុ​ប្រចាំឆ្នាំ​ចាប់ពី ២៥.០០ ឡើងទៅ។

ចំពោះសំណុំលិខិត​ចុះឈ្មោះប្រឡងរួមមាន ៖ ពាក្យ​សុំចុះឈ្មោះ​ប្រឡ​ងរបស់បេក្ខជនចំនួន ១ច្បាប់ (បំពេញ​ដោយដៃបេក្ខជនផ្ទាល់), វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ ចំនួន១សន្លឹក (ច្បាប់ចម្លង), សំបុត្រ​កំណើត ឬសំបុត្រ​បញ្ជាក់កំណើត ឬសេចក្តីចម្លង​សំបុត្រ​កំណើត ឬសេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត ចំនួន ១សន្លឹក (ច្បាប់ថតចម្លង), បង្កាន់ដៃបង់សិទ្ធិប្រឡង ចំនួន ១សន្លឹក និង សៀវភៅសិក្ខាគារិក (ចំពោះសិស្សសាលា​ឯកជន)។

សូមជំរាបថា ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​កាលពីឆ្នាំទៅ គឺត្រូវធ្វើ​ឡើងនៅចុងខែសីហា ពោលគឺនៅថ្ងៃទី២៨ ខែសីហា ដោយ​មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ ក្នុងនោះ មានបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៤០ ៦៧៨នាក់។ ហើយ​ជាលទ្ធផល បេក្ខជនដែលបានប្រឡងជាប់សរុបចំនួន ១២២,៤៧៣នាក់ ដែលត្រូវជា៨៤.៥៦ភាគរយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។