ជំនាញគ្រប់គ្រងពេលវេលា គន្លឹះដើម្បីជោគជ័យក្នុងការសិក្សា និងតុល្យភាពជីវិត

នៅក្នុងបរិយាកាសសិក្សាដ៏មមាញឹក សិស្សនិស្សិតតែងប្រឈមមុខនឹងបន្ទុកសិក្សា ព្រមជាមួយកាតព្វកិច្ចផ្សេងៗ​ទៀតជា​ច្រើន, ដូច្នេះ ជំនាញគ្រប់គ្រងពេលវេលាបានក្លាយជា ថ្នាលដ៏សំខាន់ មួយក្នុងការបង្កើនគុណភាពនៃការសិក្សា និងផលិតភាព។ តាមរយៈការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព សិស្សអាចរក្សាតុល្យភាពរវាងការសិក្សា ជីវិតផ្ទាល់ខ្លួន និងការងារបន្ថែមបានយ៉ាងល្អ។ អត្ថបទនេះនឹងបង្ហាញពីភាពចាំបាច់ និងអត្ថប្រយោជន៍ដ៏សំខាន់នៃជំនាញគ្រប់គ្រងពេលវេលា ដែលជាគន្លឹះនាំទៅរកភាពជោគជ័យក្នុងការសិក្សា និងការរក្សាតុល្យភាពក្នុងជីវិតប្រចាំថ្ងៃ។

ភាពសំខាន់ចំពោះសិស្ស ៖ ជំនាញគ្រប់គ្រងពេល ជាដំណើរការមួយដែលត្រូវការសិក្សារៀនសូត្រពេញមួយជីវិត ឬជាដំណើរការសិក្សាក្នុងរយៈពេលវែង ដែលជួយឱ្យសិស្សមានផែនការសិក្សា ធ្វើការងារសាលាទាន់ពេល និងមានភាពទៀងទាត់ក្នុងការបង្កើតទម្លាប់រៀនសូត្រប្រចាំថ្ងៃ ហើយជំរុញទៅដល់ផលិតភាព និងការរក្សាតុល្យភាពចំពោះជីវិតនៅក្នុងដំណើរសិក្សា និងការប្រើប្រាស់ពេលផ្ទាល់ខ្លួន ដូចជាការទំនាក់ទំនងសង្គម ការចំណាយពេលជាមួយគ្រួសារ ការហាត់កីឡា និងអនុវត្តន៍សកម្មភាពមួយចំនួនដែលជួយឱ្យខ្លួនឯងកាន់តែមានភាពរីករាយដូចជាតន្រ្តី និងការគូសរូបជាដើម។

កាត់បន្ថយស្រេ្តស ៖ អត្ថប្រយោជន៍មួយទៀតដែលបានមកពីការមានជំនាញគ្រប់គ្រងពេលគឺការបន្ធូរបន្ថយស្រេ្តស និងអាការថប់បារម្ភដែលកើតមានជាទូទៅ នៅពេលដែលសិស្សមានលទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពនីមួយៗបានទៀងទាត់ពេលវេលា នោះនឹងនាំឱ្យពួកគេអាចជៀសចាកពីការពន្យារពេល កាត់បន្ថយភាពស្លន់ស្លោរ និងមានពេលគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងការដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន។

អភិវឌ្ឍន៍ជំនាញផ្តោត និងការផ្ចង់ស្មារតី ៖ សិស្សដែលអាចរក្សាអាកប្បកិរិយាធ្វើតាមកាលវិភាគដែលបានកំណត់ បានជំរុញឱ្យសមត្ថភាពនៃការផ្តោតមានភាពនឹងធឹងជាងមុន ហើយដើម្បីរក្សាស្មារតីទៅលើការងារណាមួយបានល្អនិងគុណភាព គឺការជ្រើសរើសធ្វើការងារមួយក្នុងពេលតែមួយ ។

អភិវឌ្ឍន៍ជំនាញនៃការសម្រេចចិត្ត ៖ ដោយសារតែមានទម្លាប់រៀបចំបានល្អ គឺជាកត្តារួមផ្សំជួយឱ្យជំនាញនៃការសម្រេចចិត្តមានភាពរីកចម្រើនដូចគ្នា​​ ព្រោះសិស្សមានសមត្ថភាពក្នុងការកំណត់អំពីកិច្ចការដែលមានអាទិភាព និងកិច្ចការបន្ទាប់បន្សំ និងបន្តអនុវត្តន៍សកម្មភាពដែលឆ្លើយតបនឹងតម្រូវការក្នុងនាមជាសិស្ស៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។