៦គន្លឹះ ជួយសម្រេចគោលដៅ តាមរយៈការ​បំបែកជាជំហានតូចៗ

ការមានគោលដៅសម្រាប់ជីវិត ឬអាជីពរយៈពេលវែង អាចផ្ដល់ឱ្យអ្នកនូវទិសដៅ ការជំរុញទឹកចិត្ត និងការពេញចិត្តចំពោះការងារ។ ប៉ុន្តែ​តើ​អ្នក​អាច​ប្រែក្លាយ​ចក្ខុវិស័យ​នោះ​ទៅ​ជា​ការពិត​ដោយ​របៀបណា? ការបំបែកគោលដៅរបស់អ្នកទៅជាជំហានតូចៗដែលអ្នកអាចសម្រេចបាន អាចជួយអ្នករៀបចំផែនការ កំណត់អាទិភាព និងអាចវាស់វែងនូវអ្វីដែលអ្នកចង់សម្រេចឱ្យបានជោគជ័យ។ នេះគឺជាគន្លឹះចំនួន ៦ ដែលអ្នកអាចអនុវត្ត ដើម្បីសម្រេចគោលដៅប្រក​បដោយប្រសិទ្ធភាព។

១. កំណត់គោលដៅរបស់អ្នក ៖ ជំហានដំបូងគឺត្រូវកំណត់គោលដៅអាជីពរយៈពេលវែងរបស់អ្នកឱ្យបានច្បាស់លាស់ និងជាក់លាក់។ តើមុខតំណែង តួនាទី ឬមុខងារអ្វី ដែលអ្នកចង់បានក្នុងរយៈពេលប្រាំ ដប់ ឬម្ភៃឆ្នាំខាងមុខ? តើគោលដៅនោះ ស្របគ្នានឹងគុណតម្លៃ ចំណង់ចំណូលចិត្ត និងភាពខ្លាំងរបស់អ្នកដែរឬទេ? តើអ្វីជាអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការបន្តគោលដៅនេះ? ចូលសរសេរគោលដៅរបស់អ្នកចូលក្នុងក្រដាស និងអានវាសារចុះសារឡើងជារាងរាល់ថ្ងៃ។

២. គូសផែនទីចំណុចសំខាន់ៗ ៖ ជំហានបន្ទាប់ត្រូវកំណត់អត្តសញ្ញាណសំខាន់ៗ ដែលអ្នកចាំបាច់ត្រូវសម្រេចនៅចន្លោះពេលដែលអ្នកឆ្ពោះទៅរកគោលដៅរបស់អ្នក។ លទ្ធផលនៃចំណុចសំខាន់ៗទាំងនោះ នឹងធ្វើឱ្យអ្នកដឹងថា ជីវិតអ្នកកំពុងរីកចម្រើន និងកំពុងដើរលើផ្លូវត្រូវ។ ឧទាហរណ៍ថា ប្រសិនបើគោលដៅរបស់អ្នក ចង់ក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ព្រឹត្តិការណ៍ ឬចំណុចសំខាន់ៗដែលអ្នកត្រូវសម្រេច​ គឺ ការឡើងដំណែង ការបញ្ចប់វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ឬបញ្ចប់វគ្គគ្រប់គ្រងគម្រោងជាដើម។ អ្វីដែលរឹតតែសំខាន់នោះគឺ អ្នកត្រូវគិតអំពីជំនាញ ចំណេះដឹង និងបទពិសោធន៍ ដែលអ្នកត្រូវការ ដើម្បីឈានទៅដល់ដំណាក់កាលនីមួយៗ។

៣. បំបែកចំណុចសំខាន់ៗជាសកម្មភាពតូចៗ ៖ ជំហានទីបី គឺត្រូវបំបែកដំណាក់កាលនីមួយៗទៅជាកិច្ចការតូចៗ និងអាចគ្រប់គ្រងបាន។ ឧទាហរណ៍ថា ប្រសិនបើសកម្មភាពធំ និងសំខាន់របស់អ្នកត្រូវធ្វើ គឺបញ្ចប់វគ្គសិក្សាភាពជាអ្នកដឹកនាំ មានន័យថា សកម្មភាពតូចៗដែលអ្នកត្រូវធ្វើមានដូចជា ការស្រាវជ្រាវអំពីវគ្គសិក្សាដែលល្អបំផុតសម្រាប់អ្នក ការដាក់ពាក្យចូលរៀន សម្ភារៈសិក្សា និងការប្រឡង។ ក្នុងជំហានទីបីនេះ ការកំណត់កាលបរិច្ឆេទ និងអាទិភាពចំពោះការងារនីមួយៗ គឺរឿងសំខាន់។ លើសពីនេះ អ្នកត្រូវតាមដានអ្វីដែលអ្នកសម្រេចបានជាប្រចាំ។

៤. ពិនិត្យ និងកែសម្រួល ៖ នៅពេលដែលអ្នកអនុវត្តផែនការ ដែលអ្នកបានរៀបចំនោះ អ្នកនឹងជួបប្រទះនូវឱកាសថ្មីៗ ឧបសគ្គ ឬក៏មតិកែលម្អផ្សេងៗ ដែលមានឥទ្ធិពលលើគោលដៅរបស់អ្នក។ លើសពីនេះ អ្នកក៏អាចរកឃើញចំណង់ចំណូលចិត្តថ្មីៗ របៀបគិតថ្មីៗ ឬក៏អាជីព ដែលផ្លាស់ប្តូរការរំពឹងទុករបស់អ្នកជាដើម។ ដូច្នេះ ទាមទារឱ្យអ្នកមានភាពបត់បែន និងមានឆន្ទៈក្នុងការកែសម្រួលផែនការរបស់អ្នកទៅតាមកាលៈទេសៈជាក់ស្ដែង។ អ្វីដែលរឹតតែសំខាន់នោះគឺ ត្រូវហ៊ានសាទរនឹងសមិទ្ធផល ហើយរៀនសូត្រពីភាពបរាជ័យរ​បស់ខ្លួន។

៥. ស្វែងរកការគាំទ្រ ៖ ការស្វែងរកការគាំទ្រពីអ្នកដទៃ ដែលអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នក គឺជាចំណុចសំខាន់។ ការគាំទ្រនេះទៀតសោត អ្នកអាចស្វែងរកពី អ្នកណែនាំ (Mentor) មិត្តភក្តិ គ្រួសារ ឬក្រុមការងារជាដើម ហើយពួកគេក៏អាចផ្ដល់ការណែនាំ មតិកែលម្អ ដំបូន្មាន ឬការលើកទឹកចិត្តអ្នកផងដែរ។ លើសពីនេះ អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយបុគ្គល ដែលមានគោលដៅស្រដៀងគ្នា​ ឬបំពេញគ្នាទៅវិញទៅមកជាមួយអ្នក ហើយអាចចែករំលែកបទពិសោធន៍ ចំណេះដឹង និងធនធានសម្រាប់អ្នក។

៦. រីករាយជាមួយនឹងដំណើរឆ្ពោះទៅរកគោលដៅរបស់អ្នក ៖ ខណៈពេលដែលអ្នកកំពុងផ្ដោតទៅលើគោលដៅ ដែលអ្នកត្រូវសម្រេច អ្នកក៏ត្រូវរីករាយជាមួយនឹងដំណើរ​នៃការឆ្ពោះទៅរកគោលដៅដូចគ្នា។ ទទួលស្គាល់សមិទ្ធផល មិនថាតូច ឬធំ ហើយផ្ដល់រង្វាន់សម្រាប់ខ្លួនឯង ចំពោះការខិតខំប្រឹងប្រែង។ ម្យ៉ាងទៀត អ្នកត្រូវព្យាយាមរក្សាតុល្យភាពរវាងការងារ ជីវិតផ្ទាល់ខ្លួន និងសុខុមាលភាពឱ្យបានល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...