គន្លឹះ​សំខាន់ៗ​ដើម្បី​កិច្ចសន្ទនា​កាន់តែមានភាព​ស៊ីជម្រៅ

តើអ្នកធ្លាប់មានអារម្មណ៍ជាប់គាំងនៅក្នុងកិច្ចសន្ទនាដែរ ឬទេ? ភាពស្ទាក់ស្ទើរក្នុងការសួរ ឬឆ្លើយ ក៏ដូចជាមិនដឹងថា ត្រូវនិយាយអ្វីឱ្យសមនឹងស្ថានការណ៍ គឺជាបទពិសោធន៍មួយដែលសុទ្ធតែកើតមាននៅក្នុងដំណើរកិច្ចសន្ទនានៃមនុស្សគ្រប់គ្នា គ្រាន់តែតិច ឬច្រើនទៅតាមវ័យ និងស្ថានភាពតែប៉ុណ្ណោះ! បញ្ហានេះអាចបណ្ដាលមកពីកត្តាជាច្រើន តាំងពីការភ័យខ្លាច ការរំខានពីបច្ចេកវិទ្យា រហូតដល់ការខ្វះខាតជំនាញក្នុងការស្តាប់។ ដូច្នេះ តើធ្វើយ៉ាងណា ដើម្បីជំរុញកិច្ចសន្ទនាឱ្យកាន់តែមានភាពស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នា?

តាមរយៈគេហទំព័រ Ideas បានប្រាប់ពីគន្លឹះមួយចំនួន ក្នុងការកាត់បន្ថយការរំខាន និងជំរុញកិច្ចសន្ទនាឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានរៀបរាប់លម្អិតដូចតទៅ ៖

ការដាក់អារម្មណ៍ទាំងស្រុង ៖ ការផ្តោតអារម្មណ៍ ក៏ជាចំណែកមួយក្នុងការឱ្យលោកអ្នក រិះរកពាក្យនិយាយ ក៏ដូចជាវិធីសាស្រ្តក្នុងការបន្ធូរភាពតានតឹងនៅពេលមានបញ្ហា ហើយដើម្បីឱ្យការផ្តោតក្នុងកិច្ចសន្ទនាកាន់តែមានប្រសិទ្ធភាព ការសិក្សាបន្ថែមអំពីជំនាញស្តាប់ដ៏សកម្ម គឺជាការរួមចំណែកឱ្យការផ្តោតអំឡុងពេលនិយាយគ្នា មានភាពល្អប្រសើរជាងមុនផងដែរ។ ការផ្តោតអារម្មណ៍ទាំងស្រុងទៅកាន់មនុស្សដែលយើងកំពុងនិយាយជាមួយ មិនថា ប្រធានបទនោះសំខាន់កម្រិតមធ្យម ឬកម្រិតខ្លាំងនោះទេ វាគឺជាទម្លាប់ក្នុងការផ្ទៀងផ្ទាត់អំពីសារៈសំខាន់នៃការទួលបានព័ត៌មានជាក់លាក់ ការផ្តល់តម្លៃគ្នា និងការកសាងទំនុកចិត្តរវាងគ្នានឹងគ្នា។

ទុកទូរស័ព្ទឱ្យនៅឆ្ងាយ ៖ មិនត្រឹមតែទូរស័ព្ទនោះទេ គឺរាប់បញ្ចូលសម្ភារទាំងឡាយណាដែលបង្កការរំខានដល់ការនិយាយគ្នា ហើយការប្រើប្រាស់ចំណាប់អារម្មណ៍ទៅធ្វើរឿងពីរបីក្នុងពេលតែមួយ ដូចជាធ្វើការងារផង មើលរឿងភាគផង ហើយឆ្លៀតនិយាយជាមួយមិត្តភ័ក្តបានទៀត មើលមួយភ្លែតហាក់ដូចជាចំណេញព្រោះបានធ្វើរឿងជាច្រើនក្នុងពេលតែមួយ ប៉ុន្តែគួរចងចាំថា ធ្វើការងារច្រើនក្នុងពេលតែមួយមិនប្រាកដថា សម្រេចបាននូវលទ្ធផលបានទាំងអស់នោះទេ ជារឿយៗគឺមិនចប់ចុង មិនចប់ដើមទាំងអស់។

ដូច្នេះ នៅពេលដែលត្រូវចំណាយពេលជាមួយមនុស្ស ឬនិយាយជាមួយនរណាម្នាក់ គួរកាត់បន្ថយសកម្មភាពទាំងឡាយណា ដែលបង្កការរំខាន ហើយប្រសិនបើមានភារកិច្ចបន្ទាន់ ក៏គួសុំអធ្យាស្រ័យដកឃ្លាពីភាគីម្ខាងទៀត ឬក៏បែងចែកឱ្យហើយថា តើមានពេលប៉ុន្មានក្នុងការសន្ទនា។

ឆ្លុះបញ្ចាំងរាល់អ្វីដែលបានឮ ៖ ការឆ្លុះបញ្ចាំងពាក្យពេចន៍ ក៏ជាចំណែកតូចមួយ ក្នុងជំនាញស្តាប់ដែរ ការស្តាប់ដ៏មានប្រសិទ្ធភាព គឺជាការទទួលបានព័ត៌មាន និងជំនាញក្នុងការឆ្លុះបញ្ចាំងរាល់ប្រយោគដែលភាគីនីមួយៗបាននិយាយផងដែរ។ ស្តាប់និងវិភាគ ជាជំនាញប្រាប់ឱ្យដឹងបន្ថែមថា ពេលណាត្រូវស្ងៀម ហើយពេលណាដែលត្រូវបញ្ចេញមតិ ហើយដើម្បីឆ្លុះបញ្ចាំងទៅបាន ក៏មិនគួររំលងពាក់ព័ន្ធនឹងសកម្មភាពសំខាន់ៗទាំងបីដែរ ដោយមានដូចជា ការសួរសំណួរ ការសង្ខេប និងឆ្លុះបញ្ចាំង ដោយគ្មានការស្ដីបន្ទោសទៅលើទស្សនៈចម្រុះគ្នា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *