អនុវត្តន៍ប្រាំពីរចំណុចពេលព្រឹក មុនចាប់ផ្តើមថ្ងៃថ្មីដើម្បីបង្កើនថាមពល

ក្រោកពីគេង ដោយអារម្មណ៍មានកម្លាំងថាមពល បានជះឥទ្ធិពលល្អ ក្នុងរយៈពេលពេញមួយថ្ងៃ ។ ការយកចិត្តទុកដាក់ជាមួយនឹងអារម្មណ៍ខ្លួនឯងនៅពេលព្រឹក ប្រៀបដូចជា ការគិតគូរអំពីផលិតភាពការងារ ក៏ដូចជាការសិក្សា។ ដូច្នេះគួរឆ្លៀតពេលថែទាំខ្លួន ដើម្បីឱ្យប្រាកដថា ការចំណាយពេលពេញមួយថ្ងៃរបស់អ្នក មានប្រសិទ្ធភាពទៅតាមការកំណត់។ យោងតាមគេហទំព័រ everydayhealth បានបង្ហាញគន្លឹះប្រាំពីរចំណុច ដែលអ្នកចិត្តសាស្រ្តតែងអនុវត្តន៍ និងលើកទឹកចិត្តឱ្យមនុស្សឯទៀតធ្វើនាពេលព្រឹកព្រលឹម មុនពេលចាប់ផ្តើមការងារនាថ្ងៃបន្ទាប់។

១. គិតអំពីអ្វីដែលត្រូវការបន្ថែម ៖ ក្រោកពីគេងរួចភ្លាម គួរទុកចន្លោះពេលវេលាខ្លះ និងដកដង្ហើមឱ្យវែងៗ ដើម្បីអង្គុយគិត អំពីសកម្មភាពដែលត្រូវសម្រេច និងតម្រូវការផ្ទាល់ខ្លួន ឬការងារឱ្យបានយ៉ាងហោចណាស់បីចំណុច គឺដើម្បីសម្រួចគោលដៅ ឱ្យកាន់តែមុតមាំបន្ថែមទៀត ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញលើកិច្ចការដែលមិនចាំបាច់។

២. បិទសម្លេងសារក្នុងទូរស័ព្ទដៃ ៖ ចាប់ផ្តើមអនុវត្តន៍ ដោយការបិទសម្លេងរំខាននៅលើអេក្រង់អេឡិចត្រូនិច ជាពិសេសក្នុងទូរស័ព្ទដៃ គិតចាប់ពីពេលចូលគេង ឬក៏កំណត់ឱ្យជាក់លាក់តែម្តង ចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៨ព្រឹក ដោយមិនឆែកសារអ្វីទាំងអស់នៅលើទូរស័ព្ទ។

៣. ធ្វើសកម្មភាពល្អៗមុនពេលចូលគេង ៖ បង្កើតទម្លាប់ល្អៗ ឬសកម្មភាពវិជ្ជមានមុនពេលចូលគេងប្រៀបដូចជា ការរៀបចំបង្កើតឱ្យមានថ្ងៃថ្មីល្អៗ ដូច្នោះដែរ តាមរយៈសកម្មភាពដូចជា អានសៀវភៅ ហាត់ប្រាណតិចៗ មើលកាលវិភាគ និងធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ ឬក៏និយាយពាក្យល្អៗលើកទឹកចិត្តជាដើម ព្រមទាំងសកម្មភាពទាំងឡាយណាដែលផ្តល់នូវភាពរីករាយ និងភាពវិជ្ជមានទៅកាន់ការរស់នៅ។

៤. លំហាត់ប្រាណសាមញ្ញៗនៅតាមដងផ្លូវ ៖ ក្រោកពីគេងហើយ ទៅដើរ ឬរត់នៅតាមដងផ្លូវ បានជំរុញឱ្យសុខភាពផ្លូវចិត្តរឹងមាំ និងការផ្តោតសតិបានមួយផ្នែកដែរ ដូច្នេះគួរពង្រឹងឱ្យក្លាយជាទម្លាប់ យ៉ាងហោចណាស់១០នាទីក្នុងមួយថ្ងៃ ប៉ុន្តែក៏ត្រូវគិតគួរអំពីសុវត្ថិភាពដែរ។

៥. ធ្វើយូហ្កា ៖ ចំណាយពេលត្រឹមតែ១៥នាទី ក្នុងការធ្វើយូហ្កាឱ្យបានទៀងទាត់រៀងរាល់ព្រឹក ក៏អាចជួយឱ្យការចាប់ផ្តើមថ្ងៃថ្មី ប្រកបដោយសិរីសួស្ដីបានដែរ។ បើមិនដឹងថាត្រូវចាប់ផ្តើមដោយរបៀបណា លោកអ្នកអាចល្បងមើលនិងរៀនតាម អ៊ីនធឺណិត យូធូប ឬសួរយោបល់ពីអ្នកមានបទពិសោធន៍ ។ ស្វែងរកព័ត៌មានមូលដ្ឋានគ្រឹះជាមុនសិន សឹមចាប់ផ្តើមធ្វើ នេះបើក្នុងករណីលោកអ្នកមិនធ្លាប់បានធ្វើពីមុនមក។

៦. ផ្លាស់ប្តូរទៅរកអ្វីដែលមានន័យ ៖ ផ្លាស់ប្តូរ ជាចំណុចសំខាន់ ប៉ុន្តែរាល់ការផ្លាស់ប្តូរទម្លាប់ទៅរកអ្វីមួយ ត្រូវប្រាកដថា សកម្មភាពដែលធ្វើថ្មីនោះ ផ្តល់នូវភាពវិជ្ជមានទៅកាន់ខ្លួនឯង។ ឧទាហរណ៍ ដូចជាទម្លាប់ធ្វើយូហ្កាពី១០នាទី ទៅ២៥នាទី ឬក៏ប្តូរទម្លាប់ទៅជាដើហាត់ប្រាណជាមួយអ្នកជិតខាង ឬបន្ថែម៤៥នាទីជាដើម។ ជារួមមានន័យថា រាល់សកម្មភាពដែលោកអ្នកផ្លាស់ប្តូរ គឺដើម្បីឱ្យមានការផ្តោតជាមួយនឹងខ្លួនឯងច្រើនជាងមុន។

៧. ផ្ទៀតផ្ទាត់ខ្លួនឯង ៖ រៀងរាល់ពេលដែលចាប់ផ្តើមធ្វើសកម្មភាពនៅថ្ងៃថ្មី គួរតែពិនិត្យនិងផ្ទៀងផ្ទាត់ និងពិនិត្យខ្លួនឯងទាំងសុខភាពរាងកាយផ្លូវចិត្ត តាមរយៈការបំផុសសំណួរ ដូចជា តើខ្ញុំកំពុងតែធ្វើអ្វី? អារម្មណ៍របស់ខ្ញុំបច្ចុប្បន្ននេះយ៉ាងម៉េចដែរ? បន្ទាប់មក សរសេរចម្លើយ និងកត់សម្គាល់ទៅកាន់ខ្លួនឯង ជាជាងការគិតបន្ទោសអំពីសកម្មភាពអ្នកដទៃធ្វើមិនគប្បីចំពោះខ្លួនឯង។ តែយ៉ាងណាការផ្លាស់ប្តូរទម្លាប់ល្អប្រចាំថ្ងៃដោយភាពវិជ្ជមាន ឬអារម្មណ៍ល្អនៅពេលព្រឹក មិនមែនប្រើពេលមួយថ្ងៃក្នុងការសម្រេចនោះទេ គឺត្រូវការកត់សម្គាល់  អត់ធ្មត់ និងសេចក្ដីព្យាយាម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...