រៀបចំទម្លាប់ពេលព្រឹកប្រចាំថ្ងៃដើម្បីពង្រឹងសុខុមាលភាព

ការរៀបចំទម្លាប់រស់នៅសម្រាប់ពេលព្រឹកព្រលឹម អាចជួយ​យើង​ក្នុង​ការ​កាត់បន្ថយភាពតប់ប្រមល់ បង្កើនភាពស្រស់បស់ ជាចំណែកជំរុញផលិតភាពការងារក៏ដូចជាការសិក្សា និងអភិវឌ្ឍន៍សុខភាពផ្លូវចិត្ត។  គេហទំព័រ homesandgardens បានបង្ហាញគន្លឹះមួយចំនួន ដើម្បីឆ្លើយតបនឹងការ រក្សាទម្លាប់ល្អពេលព្រឹក ដែលមានរៀបរាប់លម្អិតដូចតទៅ៖

១. រៀបចំសម្លៀកបំពាក់ទុកពីល្ងាចឱ្យហើយ ៖ សម្រាប់អ្នកធ្វើការ អ្នកសិក្សា ឬក៏មានកិច្ចប្រជុំនានា ភាគច្រើនគឺត្រូវការសម្លៀកបំពាក់ដែលស្របទៅនឹងស្ថានភាព នីមួយៗ ដែលចំណុចទាំងនេះហើយ ចាំបាច់ត្រូវប្រើពេលគិត ក្នុងការរៀបចំ ដោយមិនប្រញាប់ប្រញាល់ពេកឡើយ។ ដូច្នេះបើសិនជាបានរៀបចំទុកដាក់រួចស្រេចតាំងពីល្ងាច វាជាគន្លឹះកាត់បន្ថយភាពមមាញឹក នៅពេលព្រឹកព្រលឹមបានមួយផ្នែកដែរ។ ម្យ៉ាងវិញទៀត កត្តានេះក៏ផ្តល់ឱកាសឱ្យលោកអ្នក អាចពិនិត្យបានល្អិតល្អន់ រក្សាអនាម័យខោអាវ និងកាត់ចោលនៅអ្វីដែលមិនចាំបាច់។

២. ប្រើប្រាស់គ្រឿងសង្ហារិមដើម្បីទុកដាក់របស់រប ៖ ប្រសិនបើលោកអ្នក ចូលចិត្តឆុងកាហ្វេនៅផ្ទះដោយខ្លួនឯងគឺជារឿងមួយល្អហើយ ប៉ុន្តែទន្ទឹមគ្នានោះ សម្ភារៈដែលត្រូវប្រើប្រាស់កំប៉ិកកំប៉ុកទាំងឡាយក៏កាន់តែកើនមានដូចគ្នា។ ដូច្នេះកាលដែលមានទូរសម្រាប់ដាក់គ្រឿងឆុងកាហ្វេឬទុកដាក់សម្ភារៈផ្សេងៗ ជាវិធីមួយជួយកាត់បន្ថយការចំណាយពេលច្រើន នាព្រឹកព្រលឹមបានដែរ។

៣ . រក្សាផលិតផលថែទាំស្បែកនៅមួយកន្លែងតែមិនមែនដាក់ក្នុងបន្ទប់ទឹក ៖ ប្រសិនបើលោកអ្នក ជាមនុស្សដែលមិនចូលចិត្តឱ្យមានសម្ភារៈច្រើននៅក្នុងផ្ទះ នោះលោកអ្នកអាចកាត់ចោលចំណុចមួយនេះក៏បានដែរ។ បច្ចុប្បន្នផលិតផល មានច្រើនប្រភេទណាស់ ដែលមនុស្សជ្រើសយកមកប្រើប្រាស់។ តែយ៉ាងណា មិនថាវាមានច្រើនម៉ូតប៉ុន្មាននោះទេ សូមរក្សាវាទុកនៅមួយកន្លែង ប៉ុន្តែមិនគួរទុកនៅក្នុងបន្ទប់ទឹកនោះទេ ព្រោះវានាំឱ្យខូចគុណភាព និងឆ្លងមេរោគ ហើយក៏អាចប៉ះពាល់ទៅកាន់ ការរស់នៅប្រចាំថ្ងៃផងដែរ។

៤. ទុកចន្លោះនិងមានក្ដីមេត្តាចំពោះខ្លួនឯង ៖ ចំណុចនេះស្ដាប់មើលទៅហាក់ចម្លែកបន្តិច ប៉ុន្តែវាពិតជាសំខាន់ចំពោះខ្លួនឯង ដោយហេតុថា ប្រសិនបើមិនអាចអនុវត្តន៍បានភ្លាមៗទាំងស្រុង ក៏ពុំគួរបង្ខំខ្លួនឯងពេកនោះដែរ ពីព្រោះការកែប្រែអ្វីមួយ គឺត្រូវការពេលវេលាជាចាំបាច់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...