គុណសម្បត្តិពីជំនាញទន់ ៨ចំណុចជួយបង្កើនប្រសិទ្ធភាពការងារឱ្យល្អប្រសើរ

ថ្វីត្បិតជំនាញរឹង ឬជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលជំនាញស្នូលកំពុងដើរតួនាទីសំខាន់សម្រាប់តម្រូវការទីផ្សារការងារក៏ដោយ ប៉ុន្តែជំនាញទន់ ឬ Soft Skills នៅតែជាតម្រូវការចាំបាច់ក្នុងកម្លាំងពលកម្មជំនាញសម្រាប់ទីផ្សារការងារ ខណៈល្បឿននៃបច្ចេកវិទ្យាកំពុងរីកចម្រើននៅក្នុងសង្គម ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានបង្ហាញថា សមិទ្ធផលការងាររបស់បុគ្គលិកឯកជនម្នាក់ កើតពីការ​ប្រើប្រាស់ជំនាញទន់រហូតដល់ ៨០% ខណៈការប្រើប្រាស់ជំនាញរឹងត្រឹម ២០% (Hard Skills) ប៉ុណ្ណោះ ។ ជំនាញទន់ជាជំនាញដែលផ្តោតលើទំនាក់ទំនង និងរបៀបធ្វើការរបស់មនុស្ស ដែលជំនាញនេះភាគច្រើនយុវជនតែងមើលរំលង ឬពុំទាន់មានជំនាញទន់ពេញលេញ ។

ទន្ទឹមគ្នានេះ ការសិក្សាក៏បានបង្ហាញដែរថា ជំនាញទន់ ឬ Soft Skills អាចជួយបុគ្គលបង្កើតទំនាក់ទំនង និងដោះស្រាយបញ្ហាបានយ៉ាងប្រសើរ ព្រមទាំងមានប្រសិទ្ធភាពខ្ពស់សម្រាប់ដំណើរការរបស់ក្រុម ឬក្រុមហ៊ុន ។ បច្ចុប្បន្នស្ថាប័នការងារជាច្រើន តែងតម្រូវឱ្យអ្នកស្នើសុំការងារដាក់បញ្ចូលជំនាញទន់របស់ខ្លួននៅលើប្រវត្តិរូបសង្ខេប ដើម្បីពិនិត្យនៅពេលសម្ភាសន៍ និងដើម្បីអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកនៅកន្លែងធ្វើការឱ្យទទួលបានឱកាសថ្មីៗ នៅក្នុងកិច្ចការរបស់ពួកគេ ។ ខាងក្រោមនេះ ជាគុណសម្បត្តិពីជំនាញទន់ ៨ចំណុច ជួយឱ្យមនុស្សបង្កើនប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ ។

១. ជំនាញទន់បង្ហាញពីបទពិសោធន៍របស់បុគ្គលិក ៖ គេសង្កេតឃើញបុគ្គលិកដែលមានជំនាញទន់ភាគច្រើន ជាប្រភេទមនុស្សដែលមានបទពិសោធន៍ច្រើនលើការងារ ដោយសារបុគ្គលបានឆ្លងកាត់កិច្ចការ និងបទពិសោធន៍ធ្វើការច្រើនជាមួយមនុស្ស ។ ជំនាញទន់កើតពីរបៀបធ្វើការ និងការប្រើប្រាស់សិល្បៈធ្វើការងារឱ្យមានប្រសិទ្ធភាព ព្រមទាំងទទួលបានប្រសិទ្ធផលខ្ពស់ ។ សំណួរឧទាហរណ៍មួយនៅពេលដែលគេចង់ដឹងពីជំនាញទន់របស់បុគ្គលិក តើអ្នកដោះស្រាយបញ្ហានេះដោយរបៀបណា? ចម្លើយគឺសមត្ថភាព និងសិល្បៈប្រើប្រាស់ជំនាញទន់របស់បុគ្គល ។

២. ជំនាញទន់ជួយវាស់វែងសមត្ថភាពក្រុម ៖ ជាធម្មតានៅកន្លែងធ្វើការ ឬក្រុមហ៊ុនតែងមានក្រុមការងារជាច្រើនផ្នែកធ្វើការរួមគ្នា ។ ប្រសិទ្ធភាពការងារ ល្បឿនការងារ លទ្ធផល និងស្នាដៃផលិតកម្មដែលលើសពីការរំពឹងទុក អាចវាយតម្លៃពីសមត្ថភាពប្រើប្រាស់ជំនាញទន់របស់អ្នកដឹកនាំក្រុម និងសមាជិកក្រុម ។ ក្រុមការងារមួយខ្លាំងមិនមែនពឹងលើជំនាញស្នូល ឬជំនាញបច្ចេកទេសទាំងស្រុងបានឡើយ ព្រោះត្រូវការភាពបត់បែន របៀបធ្វើការ និងរបៀបដោះស្រាយបញ្ហារួមគ្នា ។

៣. ជំនាញទន់ជួយឱ្យមនុស្សមានទំនាក់ទំនងល្អ ៖ ជំនាញទន់មិនត្រឹមតែជួយឱ្យក្រុមការងារជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយឱ្យសមាជិកទាំងអស់មានទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត ។ ភាពជិតស្និទ្ធកើតពីជំនាញទន់អាចឱ្យមនុស្សបង្កើតបានបណ្តាញទំនាក់ទំនងកាន់តែប្រសើរជាមួយដៃគូវិនិយោគ ឬដៃគូពាណិជ្ជកម្ម ។ ទំនាក់ទំនងកើតពីជំនាញទន់ជួយឱ្យការបម្រើសេវាកម្មកាន់តែល្អ ព្រមទាំងបំពេញគុណតម្លៃឱ្យគ្នាទៅវិញទៅមក ។

៤. ជំនាញទន់ជួយឱ្យមនុស្សកសាងសមត្ថភាពលឿនរហ័ស ៖ អ្នកដែលអនុវត្តជំនាញទន់បានប្រសើរក្នុងការងារ ឬអាចនិយាយបានថា មនុស្សចេះស្គាល់ពីរបៀបធ្វើការ តែងអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងការងារផ្ទាល់ខ្លួនបានលឿនរហ័សជាងអ្នកពុំសូវមានជំនាញទន់ ។ ទេពកោសល្យទំនាក់ទំនង របៀបនិយាយស្តី ចរឹកលក្ខណៈការងារ របៀបស្វែងរកដំណោះស្រាយបញ្ហា ព្រមទាំងលទ្ធផលការងាររួមកើតចេញពីបុគ្គលដែលចេញប្រើប្រាស់ជំនាញទន់ ។

៥. ជំនាញទន់ជួយឱ្យមនុស្សក្លាយជាបុគ្គលពូកែរៀបចំ ៖ សណ្ឋាប់ធ្នាប់ការងារ និងរបៀបធ្វើការមានប្រសិទ្ធភាព កើតពីបុគ្គលដែលពូកែរៀបចំផែនការ ឬអាចនិយាយថា ពូកែដឹកនាំមនុស្ស ។ បុគ្គលដែលមានជំនាញទន់មានគំនិតច្នៃប្រតិដ្ឋខ្ពស់ ស្គាល់ច្បាស់ពីឧបនិស្ស័យក្រុមការងារ ព្រមទាំងចាត់ចែងការងារត្រូវតាមនិស្ស័យរបស់សមាជិកក្រុម ។ សមត្ថភាពពូកែរៀបចំក្រុមការងារ អាចឱ្យបុគ្គលក្លាយជាអ្នកដឹកនាំក្រុមឆ្នើម ហើយក្រុមឆ្នើមរមែងទទួលលទ្ធផលវិជ្ជមានគ្រប់កាលៈទេសៈ ។

៦. ជំនាញទន់មិនធ្វើឱ្យមនុស្សស្ទាក់ស្ទើរ ៖ សមត្ថភាពធ្វើការបូកផ្សំនឹងរបៀបធ្វើការដោយប្រើប្រាស់ជំនាញទន់បានត្រឹមត្រូវ រមែងជួយឱ្យបុគ្គលហ៊ានសម្រេចចិត្តលើកិច្ចការអ្វីមួយដោយគ្មានស្ទាក់ស្ទើរ ។ ជាធម្មតាបុគ្គលដែលមានជំនាញទន់ខ្ពស់ តែងគិតទុកជាមុនពីហានិភ័យ នៃទំហំខូចខាតពីការសម្រេចចិត្ត ព្រមទាំងរៀបចំជំហ៊ានទី២ ឬជំហ៊ានទី៣ ប្រសិនបើដំណើរការផលិតកម្មការងារជួបបញ្ហាអ្វីមួយ ។ បុគ្គលិកប្រភេទនេះច្រើនប្រើសំណួរថា ចុះបើស្ថានការណ៍បែបហ្នឹង តើយើងគួរធ្វើដូម្តេច ច្រើនជាឆ្លើយបដិសេដមិនទទួលយកលទ្ធផល ។

៧. ជំនាញទន់ជួយកសាងមនុស្សឱ្យក្លាយជាអ្នកដឹកនាំ ៖ លើសពីការដឹកនាំក្រុមបានល្អ អ្នកមានជំនាញទន់ខ្ពស់ អាចវិវត្តន៍ខ្លួនទៅជាអ្នកដឹកនាំផ្នែកណាមួយពីលើតួនាទីរបស់ពួកគេតាមរយៈការចាត់តាំងឱ្យបំពេញតួនាទី ។ បន្ថែមពីនេះ បុគ្គលអាចទទួលបានសេចក្តីទុកចិត្តក្លាយជាអ្នកដឹកនាំការងារដែលទទួលខុសត្រូវខ្ពស់នៅថ្ងៃណាមួយ ។ បទពិសោធន៍ការងារបន្តិចម្តងៗនេះ ជួយឱ្យបុគ្គលមានក្តីស្រមៃនិងគោលដៅជីវិតកាន់តែច្បាស់ពីអាជីពការងាររបស់ពួកគេ ។

៨. ជំនាញទន់ជួយឱ្យមនុស្សកសាងកេរ្តិ៍ឈ្មោះបានលឿនរហ័ស ៖ គ្រប់សកម្មភាពទាំង ៧ខាងលើគឺជាបទពិសោធន៍ដ៏រឹងមាំរបស់បុគ្គលដែលមានជំនាញទន់ ដោយសារពួកគេបានប្រើប្រាស់ជំនាញទាំងអស់ដើម្បីបំពេញការងារ រាប់ទាំងទំនាក់ទំនង របៀបនិយាយស្តី ការចាត់ចែងរៀបចំ របៀបធ្វើបទបង្ហាញ របៀបដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំជាដើម ។ ជំនាញទន់ជួយបុគ្គលឱ្យកសាងកេរ្តិ៍ឈ្មោះក្នុងអាជីពដោយងាយ ព្រមទាំងរៀបចំផែនការជីវិតកាន់តែជាក់លាក់ និងធ្វើសកម្មភាពជាច្រើនដើម្បីសម្រេចផែនការប្រកដោយថាមពល ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)