សញ្ញាទាំង៩ បង្ហាញថា​អ្នកជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់

សមត្ថភាពច្នៃប្រឌិត គឺជាទេពកោសល្យធម្មជាតិរបស់មនុស្ស ដែលមានភាពប៉ិនប្រសប់ក្នុងការបំពេញការងារ ឬដោះស្រាយបញ្ហាអ្វីមួយ។ យ៉ាងណាមិញ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពពិសេសនេះឡើយ ហើយជានិច្ចជាកាល យើងតែងសង្កេតឃើញមនុស្សដែលមានភាពច្នៃប្រឌិតធ្វើការនៅក្នុងវិស័យសិល្បៈ ភាពយន្ត ការបង្កើតថ្មី និងដឹកនាំគម្រោងជាដើម។ ទន្ទឹមនឹងនេះ មានមនុស្សមួយចំនួន មិនដឹងថា ខ្លួនឯងមានទេពកោសល្យក្នុងការច្នៃប្រឌិតខ្ពស់នោះទេ។

យោងតាមគេហទំព័រ Hack spirit សញ្ញាទាំង៩នេះបង្ហាញថា អ្នកជាបុគ្គលដែលមានភាពច្នៃប្រឌិតខ្ពស់ជាងមនុស្សទូទៅ៖

. ពូកែស្រមើស្រមៃ និងសម្បូរគំនិត សញ្ញាដំបូងដែលបង្ហាញថាអ្នកជាមនុស្សមានភាពច្នៃប្រឌិតខ្ពស់ គឺអ្នកចូលចិត្តគិតអ្វីដែលអ្នកដទៃមិនដែលគិត វាអាចជាគំនិតប្លែកៗ ឬការសម្រើស្រមៃដែលអ្នកដទៃនឹកមិនដល់។ ប៉ុន្តែជាទូទៅ អ្នកតែងតែគិតថា ខ្លួនឯងពូកែតែគិតរឿងឥតប្រយោជន៍ ឬមិនសមហេតុផល។ ប្រសិនបើអ្នកឧស្សាហ៍សង្កេតឃើញថា ខ្លួនឯងពូកែខាងឆ្ងល់នេះ ឆ្ងល់នោះ គិតនេះ គិតនោះ ឬជួនកាលចង់ដឹងថាមនុស្សក្នុងមជ្ឈឹមសម័យមានជីវភាពបែបណា? មានន័យថា អ្នកជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ហើយ។

២. ចង់ធ្វើអ្វីដែលគេមិនឱ្យធ្វើ ៖ តើអ្នកមានប្រតិកម្មបែបណា នៅពេលមាននរណាម្នាក់ហាមអ្នកមិនឱ្យធ្វើរឿងអ្វីមួយ? មនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ តែងតែមានជំនោរចង់ដឹងពីសមត្ថភាពខ្លួនឯងថា តើអាចធ្វើកិច្ចការដែលគេប្រាប់ថាពិបាកបានដែរ ឬអត់? ហើយនៅពេលដែលអ្នកមិនត្រូវបានអនុញ្ញាតឱ្យធ្វើរឿងអ្វីមួយ ខួរក្បាលរបស់អ្នកនឹងចោទជាសំណួរថា ចុះបើខ្ញុំធ្វើវា?

៣. មានបញ្ញាផ្នែកអារម្មណ៍ខ្ពស់ ៖ ប្រសិនបើអ្នកជាមនុស្ស ដែលងាយយល់ពីអារម្មណ៍ខ្លួនឯង និងអ្នកដទៃ មានន័យថា អ្នកកំពុងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ហើយ។ អ្នកអាចមើលដឹងថា បុគ្គលដែលនៅក្បែរអ្នកកំពុងមានអារម្មណ៍បែបណា និងដឹងពីវិធីនិយាយជាមួយគេសមស្របតាមកាលៈទេសៈ។ នេះគឺជាលក្ខណៈពិសេស របស់មនុស្សមានភាពច្នៃប្រឌិតគ្រប់គ្នា។

៤. ចូលចិត្តតន្ត្រី សិល្បៈ និងវត្ថុមានភាពច្នៃប្រឌិត ៖ បុគ្គលដែលមានភាពច្នៃប្រឌិតក្នុងខ្លួន តែងមានចិត្តស្រឡាញ់ តន្ត្រី សិល្បៈ និងវត្ថុដែលមានភាពច្នៃប្រឌិត ជាងមនុស្សទូទៅ។ ជាងនេះទៅទៀត គេមិនមែនស្រឡាញ់ឬចូលចិត្តរបស់ទាំងនោះ ដោយសារមនុស្សភាគច្រើនចូលចិត្តវានោះទេ ប៉ុន្តែគេចូលចិត្តវាដោយសាររបស់ទាំងនោះមានភាពច្នៃប្រឌិតខ្ពស់ និងអាចទាក់ចិត្តគេបាន។ លើសពីនេះ នៅពេលបានឃើញ វត្ថុ ឬរបស់អ្វីដែលបង្កើតឡើងប្រកបដោយ​លក្ខណៈសិល្បៈ និងភាពច្នៃប្រឌិតខ្ពស់ គេតែងមានមានអារម្មណ៍រំភើប និងមានក្ដីសុខចេញពីក្នុងខ្លួនតែម្ដង។

៥. ពូកែដោះស្រាយបញ្ហា ៖ បុគ្គលិកលក្ខណៈរបស់មនុស្សមានភាពច្នៃប្រឌិត គឺគេតែងមានដំណោះស្រាយចំពោះបញ្ហាចំពោះមុខជានិច្ច ព្រមទាំងជាមនុស្សដែលពូកែគិត (Think outside the box) រកវិធីរស់នៅ ឬធ្វើការមួយដែលបង្ករភាពងាយស្រួល។ ជាទូទៅ អ្នកតែងបង្កើតដំណោះស្រាយងាយៗ សន្សំសំចៃទាំង ពេលវេលា លុយ និងកម្លាំង។

៦. ចង់ដឹងគ្រប់រឿង ៖ ភាពចង់ដឹងចង់ឮ គឺជាប្រភពនៃភាពច្នៃប្រឌិត។ ប្រសិនបើអ្នកជាមនុស្សដែលមិនខ្វល់ពីមជ្ឈដ្ឋានជុំវិញខ្លួន មានន័យថា អ្នកក៏មិនមែនជាមនុស្សដែលមានភាពច្នៃប្រឌិតក្នុងខ្លួនដែរ ។ ការចង់ដឹង ចង់ឮអំពីអាថ៌កំបាំងនៃជីវិត ចក្រវាឡ និងរឿងរ៉ាងគ្រប់យ៉ាងដែលនៅជុំវិញអ្នក បានបង្ហាញប្រាប់អ្នកយ៉ាងច្បាស់ថា អ្នកគឺជាបុគ្គលដែលមានភាពច្នៃប្រឌិត ព្រោះការចេះចោទសំណួរ គឺជាផ្នែកមួយដែលនាំឱ្យអ្នកមានភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មី។

៧. ដឹងពីចំណូលចិត្តខ្លួនឯងច្បាស់ ៖ មិនប្រាកដថា មនុស្សគ្រប់គ្នាសុទ្ធតែដឹងពីចំណូលចិត្តខ្លួនឯងច្បាស់នោះទេ ប៉ុន្តែមនុស្សដែលមានភាពច្នៃប្រឌិតគឺដឹងរឿងនេះច្បាស់បំផុត គេដឹងយ៉ាងច្បាស់ពីទីកន្លែង មនុស្ស និងរបស់ដែលខ្លួនគេចូលចិត្ត។ លើសពីនេះ គេជាមនុស្សមានមនោសញ្ចេតនាខ្ពស់នឹងអនុវស្សាវរីយ៍ ជាពិសេសជាមួយទីកន្លែង និងមនុស្សជាទីស្រឡាញ់។ ជាងនេះទៅទៀត គេចូលចិត្តរស់នៅក្នុងភាពជាខ្លួនឯង ព្រោះគេដឹងពីដែនកំណត់នៃសេចក្ដីសុខខ្លួនឯងច្បាស់។

៨. ចូលចិត្តសង្កេតនិងរៀនពីមជ្ឈដ្ឋានជុំវិញ ៖ ជាទូទៅ មនុស្សដែលមានភាពច្នៃប្រឌិតក្នុងខ្លួន ជាបុគ្គលដែលចូលចិត្តសង្កេត និងវិភាគគ្រប់រឿងរ៉ាវដែលគេបានជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ជាពិសេស គេចូលចិត្តស្ដាប់គំនិតថ្មីៗ បទពិសោធន៍ថ្មីៗ ចង់ដឹងអំពីរបៀបនៃការរស់នៅរបស់មនុស្សក្នុងសង្គម។ លើសពីនេះ គេតែងតែចង់ដឹងអំពីវិធីដែលអ្នក​ដទៃដោះស្រាយបញ្ហាស្មុគស្មាញក្នុងជីវិត។

៩. តែងតែគិតពីអនាគតដែលអ្នកចង់សម្រេច (Daydreaming) ៖ រាល់សមិទ្ធផល និងការបង្កើតថ្មីរបស់ពិភពលោកបច្ចុប្បន្ន គឺចាប់ផ្ដើមពីការស្រមើស្រមៃទាំងអស់ (Daydreaming) ហើយសមិទ្ធផលទាំងនោះក៏កើតចេញពីភាពច្នៃប្រឌិតផងដែរ។ លើសពីនេះ ការស្រមើស្រមៃ និងភាពជឿជាក់ដែលអ្នកគិតថា អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅថ្ងៃអនាគតមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាអាចជាសញ្ញាអ្វីមួយ ដែលកំពុងដាស់ស្មារតីអ្នកថា អ្នកអាចសម្រេចក្ដីស្រមៃមួយនោះបាន។ ជាពិសេស នេះក៏ជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិតក្នុងខ្លួនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...