ទម្លាប់៨ចំណុចដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ចំពោះខ្លួនឯង

ការយកចិត្តទុកដាក់ចំពោះខ្លួនឯង (Self-care) មានន័យថា ការ​ចេះវិនិយោគពេលវេលាក្នុងការរស់នៅប្រចាំថ្ងៃបានគាប់ប្រសើរ និងអាចអភិវឌ្ឍទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ។ ចំណែកឯ ការថែទាំខ្លួន គឺផ្តោតចំពោះសុខភាពផ្លូវចិត្ត ដោយ​ចាំបាច់ត្រូវចេះគ្រប់គ្រងភាពតាងតឹង កាត់បន្ថយហានិភ័យ នៃជំងឺនានា និងបង្កើនថាមពលផ្នែកស្មារតីឱ្យរឹងមាំ។ យោងតាមគេហទំព័រ National Institute of Mental Health (NIH) បានប្រាប់នូវវិធីសាស្រ្ត៨ចំណុច ដែលបញ្ជាក់ថា អ្នកបានយកចិត្តទុកដាក់ចំពោះខ្លួនឯង ឬក៏អ្នកអាចប្រើប្រាស់វិធីទាំងនោះ យកទៅប្រតិបត្តិដោយគិតចាប់ពីឥឡូវនេះតែម្តង ដើម្បីជំរុញការវិវឌ្ឍន៍សមត្ថភាពបន្ថែម។

១. ហាត់ប្រាណឱ្យទៀងទាត់ ៖ ត្រឹមតែការដើរហាត់ប្រាណ៣០នាទីក្នុងមួយថ្ងៃ វាក៏អាចជួយជំរុញដល់ភាពស្រស់ស្រាយផ្នែកសុខភាពផ្លូវចិត្ត ព្រមទាំងលំនឹងស្មារតី ។ ប៉ុន្តែប្រសិនបើស្ថានភាពរាងកាយរបស់អ្នកមិនអាចធ្វើទៅរួច ចូរកាត់បន្ថយរយៈពេលចុះ ប៉ុន្តែសូមហាត់ឱ្យបានទៀងទាត់ ទោះបីជាមិនបានគ្រប់៣០នាទីក៏ដោយ។

២. គិតអំពីអាហារកិច្ច ៖ ការគិតគូរអំពីរបបអាហារមានដូចជា ប្រភេទបន្លែផ្លែឈើ ត្រីសាច់ ឬរបស់ផ្សេងៗទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងការបរិភោគទឹកឱ្យបានគ្រប់គ្រាន់ជាដើម ។ ការចេះស្ទង់កម្រិត អំពីបរិមាណនៃរបបអាហារដែលត្រូវបរិភោគប្រចាំថ្ងៃ (មិនខ្វះខាត ឬលើសពេក) អាចជំរុញឱ្យមានថាមពលគ្រប់គ្រាន់ និងអាចផ្តោតសតិបានពេញមួយថ្ងៃ។ មួយវិញទៀតត្រូវយកចិត្តទុកដាក់ អំពីការទទួលទានរាល់ជាតិកាហ្វេអ៊ីននានា ឱ្យស្របនឹងតម្រូវការរាងកាយ ដែលមានដូចជា ភេសជ្ជៈ គ្រឿងកំប៉ុង និងកាហ្វេជាដើម។

៣. ផ្តល់អាទិភាពចំពោះដំណេក៖ ជាទូទៅមានភារកិច្ចជាច្រើនដែលគេត្រូវបង្កើតផែនការសកម្មភាព ហើយសូម្បីតែការគេង ក៏មានភាពចាំបាច់ក្នុងការកំណត់នូវ​ពេលវេលាឱ្យបានជាក់លាក់ដែរ ។ ដើម្បីជំរុញឱ្យការគេងឆ្លើយតបនឹងតម្រូវការសុខភាព ជាដំបូងត្រូវយកចិត្តទុកដាក់ជាមួយកាលវិភាគ និងត្រូវកំណត់រយៈពេល​គេងឱ្យបានគ្រប់គ្រាន់។ តាមការសិក្សាបានរកឃើញថា ពន្លឺដែលជះចេញពីអេក្រង់អេឡិចត្រូនិច មិនថា ទូរស័ព្ទ ឬកុំព្យូទ័រ គឺសុទ្ធតែប៉ះពាល់ទៅកាន់ដំណេក និងនាំឱ្យកើតមានបញ្ហា ការគេងមិនងាយលក់ជាដើម ប៉ុន្តែបើបានប្តូរអេក្រង់ ឱ្យទៅជាពន្លឺសម្រាប់ពេលយប់ ឬរក្សាគម្លាតពីពន្លឺអេក្រង់មុននឹងប្រះដេក នោះវានឹងអាចសម្រួលដល់បញ្ហានេះបានមួយចំនួន។

៤. ធ្វើសកម្មភាពកម្សាន្ត ៖ សាកល្បងសកម្មភាពថ្មីៗដែលធ្វើឱ្យមានអារម្មណ៍រីករាយ ឬក៏ប្រើប្រាស់កម្មវិធីដែលពាក់ព័ន្ធនឹងការថែទាំសុខភាព មានដូចជា កម្មវីធីសមាធិ របៀបសម្រាកបន្ធូរសាច់ដុំ និងរបៀបហាត់ដកដង្ហើមជាដើម ។ សកម្មភាពទាំងនេះ ត្រូវសរសេរបញ្ចូលទៅក្នុងសកម្មភាព ដើម្បីអនុវត្តឱ្យបានទៀងទាត់។ ទន្ទឹមគ្នានោះ ជ្រើសរើសសកម្មភាពណាមួយដែលជាចំណូចចិត្តផ្ទាល់ខ្លួន ដូចជាការសរសេរកំណត់ហេតុជាដើម។

៥. កំរិតគោលដៅ និងចាត់ចំណុចអាទិភាព ៖ គ្រាន់តែបែងចែកឱ្យដាច់រវាងកិច្ចការដែលជាអាទិភាព និងការងារបន្ទាប់បន្សំ ។ កិច្ចការបន្ទាន់ត្រូវធ្វើវាមុន កិច្ចការដែលអាចចាំបាន ត្រូវធ្វើនៅកិច្ចបន្ទាប់ ។ ប្រសិនបើអ្នកមានភារកិច្ចច្រើន ហើយមិនអាចបន្ថែមភារកិច្ចថ្មីទៅក្នុងកាលវិភាគបានទេ គឺត្រូវក្លាហានក្នុងការបដិសេធ ពេលមានការស្នើនូវកិច្ចការបន្ថែម។ ត្រូវរៀនមានមោទកភាពជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងរយៈពេលពេញមួយថ្ងៃ ជំនួសឱ្យការគិតនូវអ្វីដែលមិនអាចសម្រេចបានតែមួយមុខ។

៦. រំឮកលទ្ធផល ៖ រំឮកខ្លួនឯងជារៀងរាល់ថ្ងៃនូវ​អ្វីដែលធ្វើបានល្អៗកន្លងមក ហើយឆ្លុះបញ្ចាំងនូវ​ចំណុចជាក់លាក់ រួចកត់ត្រាវាទុកក្នុងសៀវភៅ ឬក្នុងកុំព្យូទ័រនៅពេលយប់ ឬក៏ការគិតវិភាគទុកក្នុងចិត្តក៏បាន។

៧. ផ្តោតលើអ្វីដែលអាចធ្វើបាន ៖ កត់សម្គាល់ និងហ៊ានប្រឈមនូវបញ្ហាអវិជ្ជមាន និងផ្លាស់ប្តូរនូវការគិតទាំងឡាយណា ដែលមិនផ្តល់ផលចំណេញ។

៨. រក្សាទំនាក់ទំនង៖ ចាប់ផ្តើមទាក់ទងទៅកាន់មិត្តរបស់អ្នកជាមុន ឬសមាជិកគ្រួសារណាដែលតែងតែផ្តល់នូវអារម្មណ៍ល្អៗ និងបុគ្គលដែលអាច ឬធ្លាប់ជួយអ្នកបានក្នុងផ្នែកណាមួយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។