យុទ្ធសាស្ត្រ ៥ ដែលគ្រូបង្រៀនអាចជួយសិស្ស ពង្រឹងសមត្ថភាពលើអក្ខរកម្មប្រវត្តិសាស្ត្រ

អក្ខរកម្មប្រវត្តិសាស្ត្រ (historical literacy) គឺជាសមត្ថភាពក្នុងការអាន វិភាគ បកស្រាយ និងយល់អំពីប្រភពអត្ថបទប្រវត្តិសាស្ត្រ។ វាជាជំនាញដ៏សំខាន់សម្រាប់សិស្ស ដែលចង់ស្វែងយល់អំពីអតីតកាល បច្ចុប្បន្នកាល និងព្យាករណ៍អំពីអនាគត។ ចំណេះដឹងនេះ គឺជាការរួមចំណែកអភិវឌ្ឍសមត្ថភាពការគិតបែបត្រិះរិះ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍសង្គម។ ដូច្នេះ តើគ្រូបង្រៀនអាចលើកកម្ពស់អក្ខរកម្មប្រវត្តិសាស្ត្រដល់សិស្ស ដោយរបៀបណា? នេះគឺជាយុទ្ធសាស្ត្រចំនួន ៥ ដែលក្នុងនាមជាគ្រូបង្រៀនអាចអនុវត្តបាន។

១. ប្រើទិន្នន័យដើម និងទិន្នន័យបន្ទាប់បន្សំ (primary and secondary sources) ក្នុងការបង្រៀន ៖ ទិន្នន័យដើម (Primary sources) គឺជាឯកសារដើម វត្ថុបុរាណ ឬកំណត់ត្រា ដែលត្រូវបានបង្កើត ឬផលិតក្នុងអំឡុងពេល ឬព្រឹត្តិការណ៍ជាក់លាក់ណាមួយ ក្នុងអតីតកាល ។ ចំណែកទិន្នន័យបន្ទាប់បន្សំ ឬប្រភពបន្ទាប់បន្សំ (secondary sources) គឺជាការបកស្រាយ កាលវិភាគ ការសង្ខេបខ្លឹមសារពីទិន្នន័យដើម ឬភស្ដុតាងប្រវត្តិសាស្ត្រផ្សេងៗ ។ ប្រភពទាំង ២ ប្រភេទនេះ អាចជួយសិស្សសិក្សាអំពីបរិបទ ទស្សនៈ សារៈសំខាន់នៃបាតុភូតប្រវត្តិសាស្ត្រ និងអាចវាយតម្លៃប្រភពថា អាចទុកចិត្តបាន ឬភាពលំអៀងដែរឬអត់? គ្រូបង្រៀនក៏អាចប្រើប្រាស់ទិន្នន័យដើម និងបន្ទាប់បន្សំ ដើម្បីរៀបចំសកម្មភាពបង្រៀន ដូចជា ឯកសារត្រៀម ការប្រៀបធៀបប្រភព អំណះអំណាងប្រវត្តិសាស្ត ឬភ័ស្តុតាងជាក់ស្ដែងដែលជួយឱ្យសិស្សយល់មេរៀន ដោយផ្អែកលើហេតុផល និងហ្វឹតហាត់ប្រើជំនាញសិក្សាអំពីប្រវត្តិសាស្ត្រ។

២. ភ្ជាប់ប្រវត្តិសាស្ត្រ និងបញ្ហាបច្ចុប្បន្ន ៖ ប្រវត្តិសាស្ត្រមិនត្រឹមតែជារឿងរ៉ាវ និងព្រឹត្តិការណ៍អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានទំនាក់ទំនងជាមួយនឹងបច្ចុប្បន្ន និងអនាគតដែរ។ គ្រូអាចជួយសិស្សឱ្យមើលឃើញពីភាពពាក់ព័ន្ធ និងសារៈសំខាន់នៃប្រវត្តិសាស្ត្រ ដោយភ្ជាប់ប្រធានបទ និងគោលគំនិតនៃប្រវត្តិសាស្ត្រនោះទៅនឹងបញ្ហា ព្រឹត្តិការណ៍ ឬវិបត្តិនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត គ្រូបង្រៀន ក៏អាចលើកទឹកចិត្តសិស្សឱ្យប្រើចំណេះដឹង និងជំនាញប្រវត្តិសាស្ត្រ ដើម្បីស៊ើបអង្កេត និងដោះស្រាយបញ្ហាបច្ចុប្បន្នផងដែរ។

៣. រួមបញ្ចូលទស្សនៈចម្រុះ និងច្រើនជ្រុង ៖ ប្រវត្តិសាស្ត្រ មិនមែនគ្រាន់តែការនិទានរឿង ឬបកស្រាយព្រឹត្តិការណ៍នោះទេ ប៉ុន្តែជាការសិក្សាដ៏ស្មុគស្មាញ និងសកម្មភាព ដែលពាក់ព័ន្ធនឹងទស្សនវិស័យ ការបកស្រាយ ដែលមានភាពចម្រុះ។ គ្រូបង្រៀនអាចលើកកម្ពស់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ដោយបញ្ចូលទស្សនៈចម្រុះ និងច្រើនជ្រុងទៅក្នុងកម្មវិធីសិក្សា និងការណែនាំដល់ពួកគេ។ ចំណេះដឹងទាំងនោះ អាចជាការសិក្សា ក្រុមមនុស្ស តំបន់ វប្បធម៌ ព្រឹត្តិការណ៍ និងទស្សនៈដែលមានភាពចម្រុះ ដែលលើកឡើងដោយអ្នកជំនាញ ឬប្រភពគួរឱ្យទុកចិត្តណាមួយ។

៤. ប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ ៖ បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ អាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់លើកកម្ពស់ អក្ខរកម្មប្រវត្តិសាស្ត្រ ព្រោះវាផ្ដល់នូវប្រភពធនធាន វេទិការផ្សេងៗជាច្រើន សម្រាប់សិក្សា ព្រមទាំងផ្ដល់ឱកាស សម្រាប់ការបង្កើតគំនិតច្នៃប្រឌិត ការសហការ និងទំនាក់ទំនង។ លើសពីនេះ គ្រូបង្រៀន ក៏អាចប្រើបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រឹងខ្លឹមសារមេរៀន និងវាយតម្លៃសមត្ថភាពសិស្សផងដែរ។ តាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល គ្រូអាចប្រមូល ស្វែងរក និងចែករំលែកទិន្នន័យ ទៅដល់សិស្ស ដើម្បីជួយសម្រួលដល់ការសិក្សា ស្រាវជ្រាវរបស់ពួកគេ។ ទន្ទឹមនឹងនេះ គ្រូបង្រៀនអាចជួយសិស្សអភិវឌ្ឍចំណេះដឹងផ្នែកឌីជីថល និងជំនាញប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យពួកគេដឹងពីរបៀប ស្រាវជ្រាវ វាយតម្លៃ និងដកស្រង់ប្រភពពីអ៊ីនធឺណិតទៀតផង។

៥. បង្កើតទម្លាប់រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ ៖ អក្ខរកម្មប្រវត្តិសាស្ត្រ មិនត្រឹមតែជាការយល់ដឹង និងមានជំនាញប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្កើតទម្លាប់គិត សិក្សា វិភាគ និងអង្កេត អំពីប្រវត្តិសាស្រ្តផងដែរ។ គ្រូបង្រៀនអាចលើកកម្ពស់អក្ខរកម្មឌីជីថលសម្រាប់សិស្សតាមរយៈការបង្ហាញភាពជាគំរូ និងរបៀបសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ ដែលត្រឹមត្រូវ, ចំពោះការស្វែងរកប្រភព ការសិក្សាអត្ថបទ និងការសំយោគគំនិតជាដើម។ លើសពីនេះ គ្រូបង្រៀនអាចជំរុញភាពចង់ចេះចង់ដឹងរបស់សិស្សអំពីប្រវត្តិសាស្ត្រ ដោយសួរសំណួរបែបបំផុសគំនិត និងបង្ហាញអំពីគុណតម្លៃនៃប្រវត្តិសាស្ត្រដល់សិស្ស៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី