សកម្មភាពសាមញ្ញ ៥ ដែលជំរុញការផលិតអរម៉ូនអារម្មណ៍ល្អ (Serotonin)

Serotonin គឺជាអរម៉ូនអារម្មណ៍ល្អ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខុមាលភាពផ្លូវអារម្មណ៍ និងផ្លូវចិត្ត។ អរម៉ូននេះ មានសមត្ថភាពបង្កើនអារម្មណ៍វិជ្ជមាន ធ្វើឱ្យអារម្មណ៍មានស្ថេរភាព។ Serotonin មិនគ្រាន់តែជាអរម៉ូនដែលកើតឡើងពីធម្មជាតិ មានឥទ្ធិពលទៅលើអារម្មណ៍ និងផ្នត់គំនិតរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយគ្រប់គ្រងការគេង ការរំលាយអាហារ ដង់ស៊ីតេឆ្អឹង ចំណង់អាហារ និងការចងចាំទៀតផង។ ដោយសារតែ Serotonin មានឥទ្ធិពលស្ទើរគ្រប់ផ្នែកនៃរាងកាយ និងសុខភាពទូទៅ យើងគួរស្វែងយល់ពីវិធីគ្រប់គ្រង និងជំរុញឱ្យអរម៉ូននេះដំណើរការបានល្អ។ មានវិធីសាមញ្ញចំនួន ៥ដែលយើងអាចជំរុញឱ្យ Serotonin ដំណើរការបានល្អ៖

១. ហាត់ប្រាណទៀងទាត់ ៖ លោកវេជ្ជបណ្ឌិត David Seitz ជានាយកវេជ្ជសាស្ត្រ នៃស្ថាប័ន Ascendant Detox ក្នុងទីក្រុង New York បានលើកឡើងថា ការហាត់ប្រាណទៀងទាត់ គឺជាមធ្យោបាយដ៏ល្អ និងមានប្រសិទ្ធភាព ដែលជួយពង្រឹងកម្រិត Serotonin ក្នុងរាងកាយ។ យោងតាមការសិក្សារបស់ American Psychological Association ក៏បានបង្ហាញដែរថា សារធាតុ Serotonin ដែលបញ្ចេញដោយសកម្មភាពរាងកាយ អាចគ្រប់គ្រងភាពអស់កម្លាំងបានយ៉ាងល្អ។ លើសពីនេះ ការរួមបញ្ចូលគ្នានៃការហាត់ប្រាណ និងការបញ្ចេញ Serotonin អាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរ និងបង្កើនភាពស្វាហាប់។

២. អាហារដែលសម្បូរសារធាតុ Tryptophan៖ អាហារដែលសម្បូរទៅដោយសារធាតុ Tryptophan (អាស៊ីតអាមីណូកើតឡើងពីធម្មជាតិមាននៅក្នុងអាហារ) អាចជួយបង្កើតកម្រិត Serotonin ក្នុងរាងកាយ។​ អាហារដែលមានសារធាតុ Tryptophan ខ្ពស់ មានដូចជា ស្រូវសាលី ចេក គ្រាប់ធញ្ញជាតិ ស៊ុត សាច់ត្រីសាមុន និងតោហ៊ូ។ ត្រង់ចំណុចនេះ លោកវេជ្ជបណ្ឌិត David Seitz សង្កត់ធ្ងន់ថា របបអាហារត្រឹមត្រូវ គឺជាផ្នែកមួយដែលធ្វើឱ្យអ្នកមានសុខភាពមាំមួន។

៣. តុល្យភាពអាហារ ៖ លោកវេជ្ជបណ្ឌិត David Seitz បានលើកឡើងថា ការទទួលទានរបបអាហារ មានតុល្យភាព ​(រួមបញ្ចូលទាំងអាហារដែលផ្ទុកសារធាតុ Tryptophan ខ្ពស់) គឺមានសារៈសំខាន់ក្នុងការគ្រប់គ្រងកម្រិត Serotonin​។ លោកបន្ថែមថា «ការទទួលទានផ្លែឈើ បន្លែស្រស់ និងប្រូតេអ៊ីនគ្មានខ្លាញ់ នឹងធានាថា រាងកាយរបស់អ្នកទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ ដែលយើងត្រូវការចាំបាច់។»

៤. គេងឱ្យបានគ្រប់គ្រាន់ ៖ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពទូទៅរបស់មនុស្ស។ ជាពិសេស សុខភាពបេះដូង សុខភាពផ្លូវចិត្ត ការចងចាំ និងការរំលាយអាហារ។ លើសពីនេះ ការគេងមិនគ្រប់គ្រាន់ ក៏ជាផ្នែកមួយ ដែលធ្វើឱ្យកម្រិត Serotonin ធ្លាក់ចុះផងដែរ។ ហេតុនេះការគេងឱ្យបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ ។ លោកវេជ្ជបណ្ឌិត Seitz បានផ្ដល់ដំបូន្មានឱ្យមនុស្សពេញវ័យ គួរគេងឱ្យបានយ៉ាងតិច ៧ម៉ោង ក្នុងមួយថ្ងៃ ដើម្បីជំរុញអរម៉ូន Serotonin ឱ្យកើនឡើង។

៥. ទំនាក់ទំនងល្អក្នុងសង្គម ៖ ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ក៏អាចបង្កើនការផលិតអរម៉ូន Serotonin ក្នុងរាងកាយផងដែរ។ លោកវេជ្ជបណ្ឌិត Seitz មានប្រសាសន៍ថា «ការចំណាយពេលជាមួយមិត្តភក្តិ និងគ្រួសារ ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអាចជួយបង្កើនកម្រិត Serotonin តាមបែបធម្មជាតិ។» សកម្មភាពសន្ទនា និងធ្វើសកម្មភាពសប្បាយៗជាមួយអ្នកជិតស្និទ្ធ នឹងផ្ដល់ឱ្យអ្នកនូវអារម្មណ៍កក់ក្ដៅ និងផាសុកភាព ដែលជំរុញឱ្យខួរក្បាលបញ្ចេញអរម៉ូនអារម្មណ៍ល្អ ក្នុងនោះក៏មាន Serotonin ផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។