៥ហេតុផលគួរតែហាត់ប្រាណជាមួយមនុស្សដទៃ

ការធ្វើចលនារាងកាយជាមួយមិត្តស្និទ្ធស្នាល ឬក្រុមមនុស្សចម្រុះ បានផ្តល់ភាពងាយស្រួលក្នុងការពង្រឹងទម្លាប់ហាត់ប្រាណឱ្យមានភាពទៀងទាត់ ថែមទាំងជាទីវិវឌ្ឍន៍នៃសុខភាពរាងកាយបានល្អមួយកម្រិតបន្ថែមទៀត។ យោងតាមគេហទំព័រ CNET បានឱ្យដឹងថា មានមនុស្សជាច្រើនពួកគេពិបាកតឹងតែងក្នុងការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ បើលោកអ្នកកំពុងតែប្រឈមនឹងបញ្ហាទាំងនេះ គឺគ្រាន់តែចាំថា មិនមែនមានតែយើងម្នាក់នោះទេ ហើយក៏មិនចាំបាច់ទៅហាត់ប្រាណតែម្នាក់ឯងដែរ ប្រសិនបើមានគ្នារួចហើយ ពីព្រោះថា ការធ្វើលំហាត់ប្រាណជាមួយមិត្ត និងក្រុមមនុស្សណាម្នាក់ តែងតែផ្តល់នៅបទពិសោធន៍ខុសប្លែកគ្នាជាប្រចាំ។ ខាងក្រោមជាអត្ថប្រយោជន៍៥ចំណុច ដែលទទួលបានពីការហាត់ប្រាណជាមួយមនុស្សម្នាដទៃ ឬការហាត់ប្រាណជាក្រុម។

១. បង្កើនបានជាកាតព្វកិច្ច និងភាពទៀងទាត់ ៖ ត្បិតថា ការហាត់ប្រាណជាក្រុម គឺជាកត្តាសំខាន់ជួយជំរុញទឹកចិត្តក៏ពិតមែន ប៉ុន្តែក៏ត្រូវទទួលស្គាល់ដែរថា មិនមានមនុស្សនៅចាំជំរុញទឹកចិត្តបានរហូតនោះទេ។ យ៉ាងណាក៏ដោយ តាមរយៈការជំរុញពីពួកគាត់កន្លងមក វាបានរក្សាទម្លាប់ និងភាពទៀងទាត់រួចស្រេចទៅហើយ ជារួមគឺមានន័យថា ការហាត់ប្រាណលក្ខណៈក្រុមៗ ជាបំណែកនៃការបណ្តុះមូលដ្ឋានគ្រឹះនៃភាពទៀងទាត់ឱ្យមានស្មារតីហាត់ប្រាណបានប្រចាំថ្ងៃ ។ ការចំណាយពេលហាត់ប្រាណជាមួយមិត្ត និងសមាជិកគ្រួសារ ជាចំណែកជួយរក្សារយៈពេលនៃការហាត់ប្រាណបានយូរអង្វែង និងជំរុញឱ្យមានអារម្មណ៍ល្អៗចំពោះខ្លួនឯងតាមរយៈការបង្កើតទំនាក់ទំនងសង្គម ការស្គាល់ចំណូលចិត្តនៃប្រភេទលំហាត់ប្រាណរបស់មនុស្សម្នាក់ៗ។

២. មានវិធីក្នុងការបង្ហាញចេញនិងបន្តអនុវត្តន៍ ៖ សកម្មភាពធ្វើលំហាត់ប្រាណ និងផុសចេញមកជាបន្តបន្ទាប់ នៅពេលយើងមានគ្នានៅក្បែរកំឡុងពេលធ្វើលំហាត់ប្រាណ ដោយហេតុថា ការហាត់ប្រាណជាមួយនរណាម្នាក់ វាជំរុញឱ្យមនុស្សមានការប្រឹងប្រែង និងធ្វើបានល្អជាងមុន។ រៀងរាល់ពេលដែលយើងមានកម្លាំងជំរុញចិត្ត នោះយើងក៏នឹងពន្លឿនសេចក្ដីប្រឹងប្រែងជាខ្លាំងក្នុងការធ្វើអ្វីមួយ ហើយលទ្ធផលដែលមនុស្សទន្ទឹងចង់បានវាកាន់តែខិតមក ជិតទៅៗ។

៣. បណ្ដុះភាពរីករាយ និងបង្កលក្ខណៈចម្រុះ ៖ ការហាត់ប្រាណមានគ្នីគ្នាច្រើន បានបង្កនូវភាពរីករាយយ៉ាងសំបូរបែបជាមួយគ្នា លោកអ្នកអាចនឹងឃើញខ្លួនឯងមានសំណើច មានស្នាមញញឹម និងមានអនុស្សាវរីយ៍ល្អៗ កំឡុងពេលហាត់ប្រាណ ជាពិសេសជាមួយមនុស្សដែលអ្នកចូលចិត្តតែម្តង។ របាយការណ៍មួយក៏បានបង្ហាញដែរថា មនុស្សដែលមានឱកាសហាត់ប្រាណជាមួយមិត្តសំឡាញ់ ឬស្វាមីដៃគូរភរិយា ពួកគេតែងតែទទួលបាននូវអារម្មណ៍រីករាយ ជាងក្រុមមនុស្សដែលហាត់ប្រាណតែម្នាក់ឯង។ នៅពេលដែលមនុស្សកាន់តែរីករាយជាមួយនឹងខ្លួនឯង មនុស្សនឹងបន្តធ្វើសកម្មភាពទាំងនោះ កាន់តែមោះមុតច្រើនមួយអន្លើទៀត។ បន្ថែមពីនោះ វាក៏ជាកត្តាជំរុញឱ្យអ្នកហ៊ានសាកល្បងនូវសកម្មភាពថ្មីៗបន្ថែមរៀងរាល់ពេលដែលអ្នកបានស្គាល់មនុស្សថ្មីៗមកចូលរួមហាត់ជាមួយ។ ហើយអារម្មណ៍ដែលទទួលបានពីការសាកល្បងថ្មីៗទាំងនេះហើយ ជាចំណែកមួយ ជួយការពារលោកអ្នកឱ្យជៀសចាក មិនឱ្យមានអារម្មណ៍ស្មុគស្មាញ និងមិនបោះបង់ទម្លាប់នៃការហាត់ប្រាណចោល។

៤. ប៉ូវសុខភាពខួរក្បាល ៖ កាលដែលមានមនុស្សជាក្រុមៗមកធ្វើលំហាត់ប្រាណជាមួយ វាមានគុណតម្លៃលើសអំពីការគ្រាន់តែមកហាត់ប្រាណធម្មតាៗ វាប្រៀបបីដូចជាមានវគ្គមួយសម្រាប់ជួបជុំដើម្បីនិយាយគ្នាលេងដូច្នោះដែរ ជាពិសេសជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានវ័យប្រហាក់ប្រហែលគ្នា។

៥. មានសុវត្ថិភាព ៖ កាលដែលធ្វើលំហាត់ប្រាណម្នាក់ឯង គឺជាជម្រើសផ្ទាល់ខ្លួនមួយ ហើយកាលដែលមានមនុស្សម្នាបន្តគាំទ្រ បំពេញបន្ថែមរាល់ចំណុចខ្វះខាត ជាពិសេសនៅពេលដែលយើងត្រូវការបទពិសោធបន្ថែម ។ ហាត់ប្រាណជាក្រុមរឹងរឹតតែសំខាន់សម្រាប់អ្នកដែលចង់មានជំនាញ និងមានរបៀបហាត់ដែលជាក់លាក់ត្រឹមត្រូវមួយ ។ មិនតែប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាព ជាមួយនឹងសមាជិក រួមទាំងហ៊ានសាកល្បងសកម្មភាពជាច្រើននៅខាងក្រៅ ។ ជារួមឱ្យតែមានជាសកម្មភាពធ្វើឱ្យរាងកាយមានចលនា គឺសុទ្ធសឹងតែជាទម្លាប់ល្អ មិនថាអនុវត្តន៍ម្នាក់ឯង ឬក៏ជាមួយអ្នកដទៃនោះទេ ប៉ុន្តែបើអ្នកមានបញ្ហាប្រឈមក្នុងការរក្សាឱ្យមានភាពទៀងទាត់ នោះការទៅខាងក្រៅដើម្បីធ្វើលំហាត់ប្រាណវាជួយជំរុញឱ្យលោកអ្នក កាន់តែមានកម្លាំងចិត្ត រួមទាំងបង្កឱ្យបរិយាកាសសម្បូរដោយភាពរីករាយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships