ការសិក្សា ៖ បញ្ហាផ្លូវចិត្តទូទៅ ៥ ដែលងាយកើតលើមនុស្សវ័យជំទង់

ក្មេងជំទង់ជាច្រើនជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្តមានលក្ខណៈដូចគ្នានឹងមនុស្សពេញវ័យដែរ ។ ប៉ុន្តែពួកគេមិនបាន ចាប់អារម្មណ៍ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យ​បានត្រឹមត្រូវនោះទេ ទោះជាលក្ខខណ្ឌនៃបញ្ហាសុខភាពរបស់គេអាចព្យាបាលបានក៏ដោយ។ ទោះបីជាក្មេងជំទង់ខ្លះអាចមានហានិភ័យបញ្ហាផ្លូវចិត្តខ្ពស់ដោយសារកត្តាហ្សែន និងបទពិសោធន៍ជីវិត ប៉ុន្តែក្មេងជំទង់ទាំងអស់គឺសុទ្ធតែងាយកើតជំងឺផ្លូវចិត្ត ក្នុងនោះរួមទាំង សិស្សនិទ្ទេស A និងអត្តពលិកឆ្នើមផងដែរ។

យោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា មនុស្សវ័យជំទង់ ងាយប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត ចំនួន ៥ សំខាន់ៗ ក្នុងនោះមានដូចជា៖

១. ជំងឺធ្លាក់ទឹកចិត្ត ៖ ប្រហែល ៨ភាគរយនៃកុមារ ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ គឺកំពុងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត។ នេះបើយោងតាមការស្ទង់មតិជាតិស្ដីពីការប្រើប្រាស់គ្រឿងញៀន និងសុខភាពរបស់ SAMHSA ដោយនៅក្នុងនោះ ក្មេងស្រីជំទង់ប្រឈមនឹងបញ្ហាជំងឺធ្លាក់ទឹកចិត្តច្រើនជាងក្មេងប្រុស។

បើតាម Harvard Medical School បានបង្ហាញថា ជំងឺធ្លាក់ទឹកចិត្តមាន ៤ប្រភេទសំខាន់ៗ ក្នុងនោះមានដូចជា Major depression, Persistent depressive disorder, Bipolar disorder និង Seasonal affective disorder (SAD)។ តាមរបាយការណ៍បានបង្ហាញថា ប្រហែលពាក់កណ្ដាលនៃក្មេងជំទង់ទាំងអស់ ដែលបានធ្វើរោគវិនិច្ឆ័យរកឃើញថា មានបញ្ហាសុខភាពផ្លូវចិត្ត បានរាយការថា បញ្ហានោះប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតសង្គម និងសិក្សារបស់ពួកគេ។

យ៉ាងណាក៏ដោយ ជំងឺធ្លាក់ទឹកចិត្ត ជាធម្មតាអាចព្យាបាលបាន។ ជួនកាល ការព្យាបាលតាមបែប ថេរ៉ាភី (therapy) តែមួយគឺគ្រប់គ្រាន់ ដែលអាចឱ្យអ្នកជំងឺជាសះស្បើយ ប៉ុន្តែលក្ខខណ្ឌអ្នកជំងឺមួយចំនួនទាមទារការព្យាបាលទាំងថេរ៉ាភី (therapy) និងប្រើប្រាស់ថ្នាំរួមបញ្ចូលគ្នាទើបជាសះស្បើយ។ អ្វីដែលយើងត្រូវចងចាំនោះគឺ ការមិនខ្វល់ខ្វាយ យកចិត្តទុកដាក់ព្យាបាល អាចធ្វើឱ្យស្ថានភាពនៃជំងឺធ្លាក់ទឹកចិត្ត កាន់តែអាក្រក់ទៅៗ។

២. ការថប់បារម្ភ ៖ ប្រហែល ៨ភាគរយ នៃក្មេងជំទង់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៨ឆ្នាំ មានជំងឺថប់បារម្ភ នេះបើយោងតាម NIH ។ ការថប់បារម្ភ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតរបស់ក្មេងជំទង់ ដោយជារឿយៗវារំខាន់ដល់សមត្ថភាពទំនាក់ទំនង ជាមួយមិត្តភក្តិ និងសិក្សារបស់ពួកគេ។ លើសពីនេះករណីថប់បារម្ភធ្ងន់ធ្ងរ អាចធ្វើឱ្យក្មេងជំទង់ លែងហ៊ានចេញពីផ្ទះ។

ការថប់បារម្ភអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់ក្មេងជំទង់។ ជារឿយៗវារំខានដល់សមត្ថភាពរបស់ក្មេងជំទង់ក្នុងការទំនាក់ទំនងជាមួយមិត្តភក្តិ។ វាក៏អាចរំខានដល់ការអប់រំរបស់ក្មេងជំទង់ផងដែរ។ ករណី​ថប់​បារម្ភ​ធ្ងន់ធ្ងរ​អាច​រារាំង​ក្មេង​ជំទង់​មិន​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​បាន​។ ការថប់បារម្ភ កើតឡើងក្នុងទម្រង់ជាច្រើន។ ជាឧទាហរណ៍ ការថប់បារម្ភទូទៅ អាចបណ្ដាលឱ្យក្មេងជំទង់ មានអារម្មណ៍ថា ថប់បារម្ភនៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់គេ ប៉ុន្តែការថប់បារម្ភក្នុងសង្គម អាចធ្វើឱ្យក្មេងជំទង់ពិបាកនិយាយក្នុងថ្នាក់រៀន ឬចូលរួមក្នុងព្រឹត្តិការណ៍សង្គមផ្សេងៗ។

ការព្យាបាយតាមរយៈថេរ៉ាភី (Therapy) គឺជាទម្រង់នៃការព្យាបាល ដែលសក្តិសមសម្រាប់ការថប់បារម្ភ។ ក្មេងជំទង់អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការព្យាបាលនេះ ជាពិសេសគឺ ការរៀនពីជំនាញគ្រប់គ្រងរោគសញ្ញា និងប្រឈមមុខនឹងភាពភ័យខ្លាចរបស់ពួកគេ។

៣. ជំងឺស្មារតីអន់ខ្សោយ (ADHD) ៖ ប្រហែល ៩ភាគរយនៃកុមារ ដែលមានអាយុពី ២ ទៅ ១៧ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺស្មារតីអន់ខ្សោយ នេះយោងតាម CDCP ។

រោគសញ្ញានៃជំងឺស្មារតីអន់ខ្សោយ អាចបង្ហាញឱ្យឃើញនៅពេលកុមារមានអាយុ ៤ឆ្នាំ ប៉ុន្តែរោគសញ្ញានេះមិនបង្កជាបញ្ហាចោទអ្វីនោះទេ រហូតដល់កុមារឈានចូលវ័យជំទង់ ជាពិសេស នៅអំឡុងពេលសិក្សានៅវិទ្យាល័យ។

ក្មេងជំទង់ដែលមានជំងឺស្មារតីអន់ខ្សោយ (ADHD) គឺមានការពិបាកក្នុងការអង្គុយស្ងៀម ពិបាកឈប់និយាយ និងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ខណៈរោគសញ្ញាមួយចំនួនទៀតគឺ ពិបាកយកចិត្តទុកដាក់លើរឿងអ្វីមួយ ខ្វះការផ្ដោតអារម្មណ៍ និងងាយរងការរំខានពីបរិយាកាសខាងក្រៅ។

ជារឿយ ជំងឺស្មារតីអន់ខ្សោយ ត្រូវបានព្យាបាលដោយថេរ៉ាភី (therapy) និងការប្រើថ្នាំរួមគ្នា។ ខណៈការបណ្ដុះបណ្ដាលឪពុកម្ដាយអំពីការគ្រប់គ្រងរោគសញ្ញានេះ ក៏ជាផ្នែកមួយនៃការព្យាបាលផងដែរ ដើម្បីជួយគ្រួសារឱ្យគ្រប់គ្រងកូននៅផ្ទះបាន។

៤. បញ្ហា ODD ៖ ក្មេងជំទង់ចន្លោះពី ១ ទៅ ១៦ ភាគរយ នៅគ្រប់ទីកន្លែងទូទាំងពិភពលោក គឺមានបញ្ហាជំងឺ ODD នេះបើយោងតាម បណ្ឌិតសភាចិត្តវិទ្យាកុមារ និងមនុស្សវ័យជំទង់អាមេរិក។ ជារឿយៗ ODD លេចឡើងជាលើកដំបូងនៅអំឡុងពេលរៀនបឋមសិក្សា។ ប្រសិនបើមិនព្យាបាលទេ វាអាចនាំឱ្យមានបញ្ហាអាកប្បកិរិយា ដែលអាចនាំឱ្យមានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ (Serious behavioral disorder)។

ជំងឺ ODD ត្រូវបានកំណត់លក្ខណៈដោយ ការមិនគោរព ឬស្ដាប់បង្គាប់ម្ដាយឪពុក ឬអ្នកដទៃ, ការប្រើប្រាស់ពាក្យសម្ដី និងបង្ហាញកាយវិការទ្រគោះបោះបោក និងងាយប្រកាន់ខឹង។ មនុស្សវ័យជំទង់ ដែលមានបញ្ហា ODD គឺពិបាកក្នុងការរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ ហើយជានិច្ចជាកាល អាកប្បកិរិយារបស់ពួកគេ គឺរំខានដល់ការអប់រំរបស់ពួកគេ។ ការព្យាបាល ODD អាចរួមបញ្ចូលនូវកម្មវីធីបណ្ដុះបណ្ដាលឪពុកម្ដាយអំពីការចិញ្ចឹមកូន និងការព្យាបាលដោយ therapy ។

៥. វិបស្លាសនៃការបរិភោគ ( Eating Disorder) ៖ បញ្ហាវិបស្លាសនៃការបរិភោគ មាន ៣ដូចជា អាណករិកហ្ស៊ា (Anorexia) , ប៊ូលីម៉ា (Bulimia) និងវិបស្លាសនៃការបរិភោគច្រើនហួស (Binge Eating Disorder)។ ក្នុងចំណោមមនុស្សវ័យជំទង់ ដែលមានអាយុចន្លោះពី ១៣ ទៅ១៨ឆ្នាំ មានប្រហែល ២,៧​ គឺមានបញ្ហាវិបស្លាសនៃការបរិភោគ នេះបើយោងតាម NIH ។ បញ្ហានេះកើតឡើងទាំងលើបុរស និងស្ត្រី ប៉ុន្តែអត្រាដែលកើតលើក្មេងជំទង់ដែលជានារីគឺខ្ពស់ជាង។

ខណៈពេលដែល អាណករិកហ្ស៊ា (Anorexia) មានលក្ខណៈបង្ហាញដោយការភ័យខ្លាចយ៉ាងខ្លាំងចំពោះភាពធាត់ និងចង់ស្គមមិនឈប់ឈរ, ប៊ូលីម៉ា (Bulimia) មានលក្ខណៈបញ្ជាក់ដោយ ទទួលទានអាហារច្រើនហួស និងមានទម្លាប់បញ្ចុះអាហារតាមរយៈថ្នាំបញ្ចុះលាមក។ ចំណែក វិបស្លាសនៃការបរិភោគច្រើនហួស (Binge eating disorder) គឺបង្ហាញតាមរយៈ ការបរិភោគហួសហេតុ ដែលពួកគេអាចបរិភោគអាហារច្រើនក្នុងរយៈពេលខ្លី ហើយមានអារម្មណ៍ថាគ្រប់គ្រងខ្លួនឯងមិនបាន ខណៈពេលកំពុងបរិភោគ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។