ជំនាញធម្មជាតិពិបាកទាំង១០ ដែលមានប្រយោជន៍សម្រាប់អ្នក​ពេញមួយជីវិត

បរទេស ៖ នៅក្នុងជីវិតមួយនេះ គឺមានជំនាញជាច្រើនដែលមនុស្សត្រូវរៀនដើម្បីសម្របខ្លួនជាមួយនឹងពិភពលោក ។ នៅក្នុងសាលារៀន យើងបានរៀនពីរបៀបសរសេរ អាន និង គណិតវិទ្យាជាដើម ដែលនេះគឺជាជំនាញមូលដ្ឋាន ដើម្បីជាដំណើរទៅកាន់សាកលវិទ្យាល័យ មានការងារធ្វើ និងបម្រើសង្គម។ ស្របពេលនេះដែរ មានជំនាញធម្មជាតិមួយចំនួនដែលមិនបានបង្រៀនយើងនៅក្នុងសាលារៀនផងដែរ ដោយសារវាមានភាពពិបាក ប៉ុន្តែជំនាញទាំងនោះនឹងផ្តល់ប្រយោជន៍ដល់មនុស្សពេញមួយជីវិត។


១. វិន័យក្នុងការធ្វើអ្វីមួយឱ្យ​ជាប់លាប់ ៖ ការចេះរៀបចំពេលវេលាសម្រាប់ការងារអ្វីមួយ គឺជាផ្នែកមួយនៃការប្រយុទ្ធដ៏អស្ចារ្យបំផុត។ ទោះបីជាវាអ្នកចងចាំថានឹង​ត្រូវធ្វើវាក៏ដោយ ប៉ុន្តែការរៀនរៀបចំពេលវេលា​ឱ្យជាប់លាប់នឹងផ្តល់អត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែង ពីព្រោះវាប្រៀបដូចជាការហាត់ប្រាណបញ្ចេញអរម៉ូន endorphins និង កាត់បន្ថយហានិភ័យរបស់អ្នក។ ការកែលម្អទម្លាប់នេះផ្តល់អត្ថប្រយោជន៍ទាំងផ្លូវចិត្ត ផ្លូវកាយ និង ពេញមួយជីវិត ហើយផ្តល់​ប្រាក់​ចំណូល​បានច្រើនទៀតផង​។

២. ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ មិនថាអ្នករកចំណូលបានប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើអ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន នោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងកាន់តែប្រសើរឡើង និងអាច​តាម​ដាន​ថា ​លុយ​របស់​អ្នក​ចំណាយ​ទៅអ្វីខ្លះ​។ អ្នកអាចរៀនតាមការអានសៀវភៅពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុដូចជាសៀវភៅ Rich dad, poor dad, The 80/20 Principle និង Financial Freedom។ ការចេះគ្រប់គ្រងការចំណាយ សន្សំលុយ និង ការចេះវិនិយោគ គឺជារឿងអស្ចារ្យមួយ និងមានប្រយោជន៍ដល់ថ្ងៃអនាគតទៀតផង។

៣. ការសមាធិ ៖ ការ​សមាធិ​ស្ងៀមស្ងាត់​ក្នុង​រយៈពេល​ណា​មួយ​អាច​ជា​ការ​លំបាក ប៉ុន្តែមនុស្សជាច្រើនអនុវត្តការសមាធិសឹងតែពេញមួយជីវិតរបស់ពួកគេ ដើម្បីឱ្យ​ចិត្តពួកគេស្ងប់ ។ អ្នកវិទ្យាសាស្រ្តបង្ហាញថា សូម្បីតែការធ្វើសមាធិត្រឹមតែពីរបីនាទីក្នុងមួយថ្ងៃ ក៏អាចមានភាពប្រសើរឡើងក្នុងជីវិត និងខួរក្បាលរបស់អ្នកផងដែរ។ ការធ្វើសមាធិអាចជួយអ្នកផ្តោតលើអ្វីក្នុងពេលឥឡូវ ចេះគ្រប់គ្រងភាពតានតឹង បង្កើនភាពច្នៃប្រឌិត មានភាពអត់ធ្មត់ និងកាត់បន្ថយអារម្មណ៍អវិជ្ជមាន។ ការធ្វើសមាធិក៏មានអត្ថប្រយោជន៍រយៈពេលវែងសំខាន់ៗមួយចំនួនផងដែរ ដោយសារវា​អាច​ជួយ​រក្សា​ខួរក្បាល​របស់​អ្នកឱ្យ​បានល្អជាង​ការ​ប្រើ​ថ្នាំ​។​

៤. ជំនាញក្នុងការសរសេរបែបទំនាក់ទំនង ៖ នេះគឺជាវិធីដែលអ្នកប្រាស្រ័យទាក់ទងជាមួយពិភពលោក និងមនុស្សដែលទាក់ទងជាមួយអ្នក។ ប្រសិនបើអ្នកអាចទំនាក់ទំនងអំពីតម្រូវការ ការគិត និងគោលដៅអ្វីមួយជាមួយអ្នកដទៃនោះ វាគឺជាវិធីដ៏មានប្រសិទ្ធភាព ដែលនឹងជួយអ្នកឱ្យទទួលបានប្រយោជន៍នៅក្នុងអាជីវកម្ម ទំនាក់ទំនង និងជីវិតរបស់អ្នក។ អ្នកអាចទំនាក់ទំនងជាមួយពាក្យសម្តីដែលបានសរសេរ ដូចជាការចេះសរសេរអ៊ីមែលសួរនាំជាមួយចៅហ្វាយរបស់អ្នក។ ការចេះសរសេរសំណើរអាជីវកម្ម ឬ ការងារអ្វីមួយ មានអត្ថប្រយោជន៍ធំណាស់សម្រាប់ជីវិតរបស់អ្នកក្នុងរយៈពេលវែង។

៥. ការភ្ញាក់ពីដំណេកលឿន ៖ ការភ្ញាក់លឿន គឺជាទម្លាប់ធម្មតាសម្រាប់មនុស្សមួយចំនួន ប៉ុន្តែសម្រាប់មនុស្សខ្លះទៀតគឺជារឿងមួយដែលពិបាក។​ យ៉ាងណាមិញ ការភ្ញាក់លឿន គឺជួយឱ្យ​ជីវិតប្រចាំថ្ងៃរបស់អ្នកចំណេញជាងមុន និងធ្វើការងារបានលឿន។ បុគ្គលដែលជាសេដ្ឋីល្បីៗដូចជា Jeff Bezos, Oprah Winfrey. Elon Musk គឺជាមនុស្សដែលងើបលឿន។ ​ចំណុចសំខាន់បំផុតនៃការក្រោកពីព្រលឹម គឺអ្នកមានពេលធ្វើការងារទៅតាមផែនការដែលរៀបចំប្រចាំថ្ងៃ និង ធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើង។

៦. ការនិយាយជាសាធារណៈ ៖ ការចេះបញ្ជា និងការនិយាយនៅក្នុងហ្វូងមនុស្សអាចមានអត្ថប្រយោជន៍ដ៏ធំពេញមួយជីវិតរបស់អ្នក។ ប្រសិនបើអ្នកអាចប្រាស្រ័យទាក់ទងជាមួយទស្សនិកជនច្រើន ទាក់ទាញការយកចិត្តទុកដាក់ពីពួកគេ និងបញ្ចេញមតិរបស់អ្នក អ្នកនឹងទទួលបានផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកការសម្រេចគោលដៅរបស់អ្នក។ ការនិយាយជាសាធារណៈក៏ជួយអ្នក​ក្នុង​ការ​ទំនាក់ទំនងសង្គម ភាពជាអ្នកដឹកនាំ និង ការគិតបែប logic។

៧. ស្មោះត្រង់ជាមួយខ្លួនឯង ៖ ពេលខ្លះមើលខ្លួនឯងដោយស្មោះត្រង់ គឺជារឿងមួយពិបាកបំផុតដែលយើងអាចធ្វើបាន។ ប៉ុន្តែប្រសិនបើយើង​មិន​យល់​ពី​ការ​ពិត​របស់​ខ្លួន​ឯង​ នោះវានឹងបង្កជាបញ្ហាហើយពិបាកនឹងជំនះ។ ដូចនេះហើយ អ្នកគួររៀនមើលខ្លួនឯងដោយស្មោះត្រង់ និងទទួលស្គាល់ការពិតជាមួយនឹងបញ្ហារបស់អ្នក នោះអ្នកនឹងទម្លុះរបាំងឧបសគ្គជាច្រើន។

៨. ភាពជាអ្នកដឹកនាំ ៖ ​ការរៀនពីរបៀបដឹកនាំជួយកែលម្អអាជីពរបស់អ្នក ផ្តល់មកនូវជម្រើស ឱកាស និងបង្កើនទំនុកចិត្តរបស់អ្នក។ បើ​សិនគ្មាន​ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ​ទេ វា​ពិតជាបាក​​ណាស់ក្នុងការផ្លាស់ប្តូរអ្វីមួយ។ ប្រសិនបើអ្នកអាចស្ទាត់ជំនាញភាពជាអ្នកដឹកនាំ អ្នកនឹងឃើញឱកាសជាច្រើនក្នុងការផ្លាស់ប្តូរ ជាពិសេសមានការជំរុញពីប្រសិទ្ធភាពនៃការងារក្រុមផងដែរ។

៩. ចេះសម្រេចចិត្ត ៖ ការសម្រេចចិត្តថាតើត្រូវដើរតាមផ្លូវណានៅក្នុងស្ថានភាពណាមួយ ពិតជាពិបាក ។ ពេលខ្លះ​យើង​អាច​ឈាន​ដល់​ការ​សម្រេចចិត្ត​ខុស ជាពិសេសពេលដែលអ្នកមានជម្រើសច្រើន ហើយពិបាកក្នុងការជ្រើសរើស ដូច្នេះយើងបញ្ចប់ដោយមិនបានធ្វើអ្វីទាំងអស់។ ដូចនេះ អ្នកគួរចេះធ្វើការជ្រើសរើសដោយទំនុកចិត្ត ដែលអាចបន្តដំណើរទៅមុខដោយមិនខ្ជះខ្ជាយពេលវេលា ។ ក្នុងការសម្រេចចិត្ត អ្នកត្រូវទទួលស្គាល់ថា លទ្ធផលដែលចេញមកគឺពិបាកនឹងស្មាន ដូច្នេះអ្នកត្រូវតែធ្វើការជ្រើសរើសហេតុផលណាមួយ ដែលខ្លួនគិតថាល្អបំផុត។

១០. ការស្តាប់ ៖ អ្នកស្តាប់គឺជាអ្នកសិក្សា ។ នៅពេលដែលអ្នកអាចរៀនពីរបៀបស្តាប់ អ្នកនឹងឆាប់យល់ពីព័ត៌មានមានប្រយោជន៍គ្រប់ប្រភេទ។ ការចេះស្តាប់ដោយពិចារណា ជួយឱ្យ​អ្នកចៀសផុតពីគ្រោះថ្នាក់ ព្រមទាំងជួយពង្រឹងទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារទៀតផង ។ ការស្តាប់ពីមនុស្សជុំវិញខ្លួន ពិតជាសំខាន់ណាស់ ពីព្រោះពេលខ្លះពួកគេមានរឿងល្អៗចង់ចែករំលែកជាមួយអ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។