មជ្ឈមណ្ឌលកូរ៉េ SOFTWARE HRD ផ្ដល់អាហារូបករណ៍ផ្នែកព័ត៌មានវិទ្យាចំនួន៧០កន្លែង

ភ្នំពេញ- មជ្ឈមណ្ឌលកូរ៉េ SOFTWARE HRD បានប្រកាស​ផ្តល់​អាហារូបករណ៍​ផ្នែកព័ត៌មានវិទ្យា ចាប់ពីកម្រិតទាប រហូត​ដល់ថ្នាក់កម្រិតខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ។

លក្ខខណ្ឌផ្ដល់ជូនអាហារូបករណ៍នេះ គឺសម្រាប់តែនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី០៣ ផ្នែកព័ត៌មានវិទ្យា ហើយអាចសិក្សាពេញម៉ោងចាប់ពី ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ(៨:០០ព្រឹក ដល់ ៥:០០ល្ងាច) និងថ្ងៃសៅរ៍ (៨:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់) ។

បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីអាហារូពករណ៍ រួមមាន ៖ ការបង្ហាត់បង្រៀនពីអ្នកដែលមានជំនាញព័ត៌មានវិទ្យា ការសិក្សាពីបច្ចេកវិទ្យាថ្មីៗ។

សាលាមានសម្ភារសិក្សាសំបូរបែបទាំងទ្រឹស្តី និងការអនុវត្ត បរិយាកាសសិក្សាល្អ និងទំនើប មានឱកាសក្លាយជាអ្នកជំនាញ Software Developer កម្រិតខ្ពស់ ទទួលបានប្រាក់ឧបត្ថម្ភហូតដល់១០០ដុល្លារក្នុងមួយខែសម្រាប់ថ្នាក់មូលដ្ឋាន និងរហូតដល់ ១៤០ដុល្លាក្នុងមួយខែសម្រាប់ថ្នាក់កម្រិតខ្ពស់។

ក្រៅពីនេះបេក្ខជនក៏​មានឱកាសទទួលបានការងារក្នុងស្រុក និងក្រៅស្រុក និងមានឱកាសទទួលបានអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យាទៅសិក្សាថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅប្រទេសកូរ៉េថែមទៀផង។ លើសពីនេះ និស្សិតទាំងអស់ក៏ទទួលបានការឧបត្ថម្ភ អាហារថ្ងៃត្រង់ ឯកសណ្ឋាន កន្លែងស្នាក់នៅ (សម្រាប់និស្សិតមកពីបណ្តាខេត្ត) ការចែករំលែកចំណេះដឹង និងបទពិសោធន៏ ពីវាគ្មិនពិសេសៗទាំងក្នុងស្រុក និងក្រៅស្រុក និងកម្មវិធីកីឡា។

វគ្គសិក្សាកម្រិតមូលដ្ឋានមាន Java Standard Edition (J2SE), Spring Framework,  OOP Concept, MVC Pattern, Web Server ( NGINX ), Database Management, HTML, CSS, Bootstrap, MDBootstrap, UI/UX Design, JavaScript, jQuery, ECMAScript statement និង ReactJS។ សម្រាប់ថ្នាក់កម្រិតខ្ពស់ និស្សិតអាចជ្រើសរើសមុខវិទ្យាណាមួយដើម្បីរៀនមាន Android Development, iOS Development, Spring and Angular (Advanced), Hybrid Mobile Development (React Native), DevOps Engineering, Blockchain Development។

និស្សិតអាចធ្វើការចុះឈ្មោះតាមរយៈ៖ https://register.kshrd.com.kh  ។ ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...