ភ្នំពេញ៖ បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ជាគោលបំណងរបស់យុវជនជនជាតិដើមភាគតិចនានៅកម្ពុជាពេលបច្ចុប្បន្ន បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ប៉ុន្តែមធ្យោបាយសិក្សា លទ្ធភាពរស់នៅ និងការចំណាយផ្សេងៗក្នុងពេលសិក្សានៅទីក្រុងជាកង្វល់ចម្បងដែលយុវជនជនជាតិដើមភាគតិចកំពុងជួបប្រទះ បើទោះបីពួកគេភាគច្រើនទទួលបានអាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សានៅតាមគ្រឹៈស្ថានសិក្សា។ អាហារូបករណ៍ទាំងនេះ ហាក់មិនទាន់ជួយសម្រាលបន្ទុកចំណាយពេញលេញសម្រាប់យុវជនជនជាតិដើមភាគតិចឡើយ។ នេះជាការយល់ឃើញរបស់លោក រិទ្ធី វីរៈ និងជាប្រធានកម្មវិធីនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ។
លោក រិទ្ធី វីរៈ ប្រធានកម្មវិធីនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) មានប្រសាសន៍ថា យុវជនជនជាតិដើមភាគតិចភាគច្រើនមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ប៉ុន្តែពុំមានអាហារូបករណ៍ជាក់លាក់និងកន្លែងស្នាក់នៅបន្តការសិក្សា។ មូលហេតុនេះបណ្តាលឱ្យនិស្សិតជនជាតិដើមភាគតិចមួយចំនួនត្រូវស្វែងរកអាហារូបករណ៍រៀនដោយខ្លួនឯង ឬការងារក្រៅម៉ោងដើម្បីទទួលបានថវិកាគាំទ្រលើការសិក្សា ការចំណាយប្រចាំថ្ងៃ និងសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគេ។ ចំណែកនិស្សិតទទួលបានអាហារូបករណ៍មួយចំនួន តែងជួបបញ្ហាជីវភាពខ្វះខាតជារឿយៗ ព្រមទាំងបោះបង់ការសិក្សាផងដែរ។

យុវជនជនជាតិដើមភាគតិចគ្រឹង មកពីខេត្តរតនគិរីរូបនេះ បានបញ្ជាក់ទៀតថា សិស្សជនជាតិដើមភាគតិចដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានពីចិតសិបទៅប៉ែតសិបភាគរយចង់បន្តការសិស្សានៅថ្នាក់ឧត្តមសិក្សា ប៉ុន្តែជាក់ស្ដែងមានតែប្រាំភាគរយប៉ុណ្ណោះដែលបានបន្តការសិក្សាតាមរយៈអាហារូបករណ៍ទូទៅ។ លោកថាចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តែបើប្រៀបធៀបជនជាតិដើមភាគតិចដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅមានចំនួនតិចតួចនៅឡើយ។
“សិស្សជនជាតិដើមភាគតិចមិនអាចបន្តរៀននៅថ្នាក់ឧត្តមសិក្សាបានដោយសារបញ្ហាជីវភាពខ្វះខាត ខ្វះការជំរុញលើកទឹកចិត្តឱ្យបន្តការសិក្សា ពុំទទួលបានព័ត៌មានអាហារូបករណ៍ ការរៀបការនៅវ័យក្មេង មួយចំនួននៅមានការរើសអើងលើជនជាតិដើមភាគតិច និងបញ្ហាជាច្រើនទៀតកើតមាននៅក្នុងសហគមន៍ជនជាតិដើមភាគតិច”
លោក រិទ្ធី វីរៈ
បច្ចុប្បន្នសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងគាំទ្រដល់និស្សិតជនជាតិដើមភាគតិចមកពីបណ្តាខេត្តនានាឱ្យទទួលបានការសិក្សាបានចំនួន ៥៤នាក់ ក្នុងនោះស្រីមាន២៤នាក់ ដោយផ្ដល់កន្លែងស្នាក់នៅ និងមាននិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្របច្ចុប្បន្ននៅភ្នំពេញជាងមានចំនួន១០០នាក់។ និស្សិតទាំងនោះកំពុងសិក្សាជំនាញផ្នែកច្បាប់ រដ្ឋបាលសាធារណៈ គណនេយ្យ ព័ត៌មានវិទ្យា អក្សរសាស្រ្ដខ្មែរ អក្សរសាស្រ្ដអង់គ្លេស អភិវឌ្ឍជនបទ កសិកម្ម និងជំនាញគ្រូបង្រៀនជាដើម។
លោក ហាយ៉ិ រូយុទ្ធ ជនជាតិដើមភាគតិចគ្រឹង កំពុងសិក្សាផ្នែកវិទ្យាសាស្រ្ដកសិកម្មឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងស្នាក់នៅសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា បាននិយាយថា នៅស្រុកភូមិដែលលោករស់នៅប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចម្ការតាមបែបប្រពៃណី ហើយលោកមានបំណងចាប់យកជំនាញវិទ្យាសាស្រ្ដកសិកម្មទៅជួយអភិវឌ្ឍកសិកម្មនៅស្រុកភូមិឱ្យមានលក្ខណៈទំនើប និងជួយដល់ប្រជាសហគមន៍។

“ខ្ញុំមានគំនិតចង់យកជំនាញវិទ្យាសាស្រ្ដកសិកម្មក្រោយរៀនចប់ទៅអភិវឌ្ឍភូមិស្រុកលើផ្នែកដាំដុះតាមបែបទំនើបនឹងគេ និងណែនាំប្រជាជនឱ្យចេះបង្កើនទិន្នផលលក់នៅលើទីផ្សារ ប៉ុន្តែខ្ញុំត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដោយស្វែងរកការងារធ្វើដើម្បីត្រៀមថវិកាសម្រាប់ការសិក្សាផង និងទុកអនុវត្តគម្រោងកសិកម្មផង”
លោក ហាយ៉ិ រូយុទ្ធ
សម្រាប់លោក រិទ្ធី វីរៈ ក៏ដូចជាសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា យល់ឃើញថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ចំនួនកូត្តាអាហារូបករណ៍ និងអន្តេរវាសិកដ្ឋានជាក់លាក់ជាអាទិភាពដល់សិស្សជនជាតិដើមភាគតិច នោះពួកគេនឹងមានឱកាសបន្តការសិក្សាបានពេញលេញនៅថ្នាក់ឧត្តមសិក្សា។ អាហារូបករណ៍ទូទៅដែលក្រសួងផ្តល់ឱ្យកន្លងទៅ នៅមិនទាន់គ្រប់តាមតំរូវការជាក់ស្តែង និងមិនទាន់កំណត់កូត្តាជាក់លាក់សម្រាប់សិស្សនិស្សិតជនជាតិដើមភាគតិចនៅឡើយ។
ជុំវិញការងារលើកម្ពស់ការអប់រំសម្រាប់សិស្សជនជាតិដើមភាគតិចនៅកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទមានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច បានអនុម័តក្នុងឆ្នាំ២០០៩ នៅផ្នែកវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណុចទី២.២ បានចែងថា “រដ្ឋរៀបចំឱ្យមានប្រព័ន្ធអប់រំពេញលេញ និងឯកភាពសមស្របទៅតាមតម្រូវការនៃជនជាតិដើមភាគតិច ដើម្បីបង្កើតបាននូវកាលានុវត្តភាពអប់រំមួយសមស្របសម្រាប់កុមារ យុវជន យុវនារី ប្រជាពលរដ្ឋជនជាតិដើមភាគតិច។ រដ្ឋបង្កើនការយកចិត្តទុកដាក់ទៅលើការសិក្សារបស់ជនជាតិដើមភាគតិចតាមរយៈកម្មវិធីសម្ភាររូបវន្ត កំណែទម្រង់កម្មវិធីសិក្សាដែលមានប្រយោជន៍ដល់សង្គម ផ្តល់អន្តេវាសិកដ្ឋាន អាហារូបករណ៍ក្នុងការសិក្សា ផ្តល់ប្រាក់ឧបត្ថម្ភ និងពង្រាយគ្រូឱ្យទៅបង្រៀននៅកន្លែងខ្វះគ្រូ និងគ្មានគ្រូ ដើម្បីឱ្យពួកគាត់បានបន្តការសិក្សានៅសាលាមធ្យមសិក្សា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សា” ។

ឆ្លើតតបនឹងការលើកឡើងនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ជាទូទៅរៀងរាល់ឆ្នាំបន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា មានភារកិច្ចរៀបចំដំណើរការជ្រើសរើស និងការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍រដ្ឋឱ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ អាហារូបករណ៍ទាំងនោះត្រូវបានបែងចែកលើគោលការណ៍អាទិភាព មានដូចជាសិស្សពូកែទូទៅ សិស្សនារី សិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព។
ឯកឧត្តមបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយជាសាធារណ: និងលើកទឹកចិត្តសិស្ស-និស្សិតស្តីពីឱកាសអាហារូបករណ៍ជាតិ តំបន់ និងអន្តរជាតិតាមយន្តការដែលមានស្រាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសហការណ៍ជាមួយក្រសួង-ស្ថាប័ន គ្រប់គ្រឹះស្ថានសិក្សាពាក់ពន្ធ័ ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា និងប្រទេសជាមិត្ត។ ឱកាសអាហារូបករណ៍មានផ្សព្វផ្សាយជូនតាមយន្តការផ្សេងៗ ដូចជាបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាដើម។
សូមជម្រាបថា ជុំវិញការងារលើកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទមានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច បានអនុម័តក្នុងឆ្នាំ២០០៩។ ការបង្កើតគោលនយោបាយនេះ ដើម្បីកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច និងលើកកម្ពស់គុណភាពនៃជីវិតឱ្យកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍច្រើនវិស័យ រួមមានវប្បធម៌ ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 06/09/2024
ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/04/2025
កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...





























