ភ្នំពេញ – អង្គការ Education First Cambodia សហការណ៍ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតនារីដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីពីរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញគ្រប់ជំនាញសិក្សា ។
លក្ខខណ្ឌដែលនិស្សិតនារីត្រូវមាន គឺជានិស្សិតកំពុងសិក្សាឆ្នាំទី២ក្នុងឆ្នាំសិក្សា ២០២១-២០២២, ទទួលបានពិន្ទុ(GPA) យ៉ាងតិច ៣.០០ ក្នុងឆ្នាំសិក្សាទី១ នៃឆមាសនីមួយៗ និងជានិស្សិតមកពីតំបន់ជនបទ ឬគ្រួសារក្រីក្រ ។ ចំណែកឯកសារភ្ជាប់ដែលបេក្ខនារីត្រូវមានដូចជា ពាក្យសុំអាហារូបករណ៍ដែលបានបំពេញរួច សញ្ញាបត្របណ្ដោះអាសន្នថ្នាក់ទី១២ កាតសម្គាល់ខ្លួននិស្សិតថតចម្លង សៀវភៅគ្រួសារថតចម្លង ព្រឹត្តបត្រពិន្ទុនៃឆមាសទី១ឆ្នាំទី១ និងបណ្ណបញ្ជាក់កម្រិតភាសា(បើមាន) ។
អត្ថប្រយោជន៍ដែលបេក្ខនារីទទួលបានពីអង្គការ Education First Cambodia គឺផ្តល់ជូននូវការគាំពារផ្នែកហិរញ្ញវត្ថុ ការសិក្សាភាសាអង់គ្លេស ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ថ្នាក់រៀនកុំព្យូទ័រ និងការបណ្តុះបណ្តាលជាច្រើនទៀត រយៈពេល៣ឆ្នាំ ដល់និស្សិតស្រីដែលមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស។
ថ្នាក់រៀនរាល់ថ្ងៃអាទិត្យមានបង្រៀនពីថ្នាក់វិភាគកាសែត ភាពជាអ្នកដឹកនាំ និង កុំព្យូទ័រ មានផ្តល់ជាប្រាក់ឧបត្ថម្ភមួយចំនួនជារៀងរាល់ខែ មានផ្តល់ថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង មានប្រាក់ជួយឧបត្ថម្ភមួយចំនួននៅពេលមានជំងឺផ្សេងៗ មានកន្លែងស្នាក់នៅ (អាទិភាពសំរាប់អ្នកមានបញ្ហាខ្លាំងទាក់ទងនឹងកន្លែងស្នាក់នៅ មិនមានទាំងអស់នោះទេ) និងមានការជួយផ្សេងៗទៀតនៅក្នុងករណីចាំបាច់។
បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមទាញពាក្យសុំអាហារូបករណ៍តាមរយៈតំណ https://bit.ly/3ur9ZCx ឬទាញយកពាក្យស្នើសុំអាហារូករណ៍ពី https://rb.gy/fkdsy និងភ្ជាប់ជាមួយឯកសារដោយផ្ញើរទៅកា់សារអេឡិចត្រូនិចតាមរយៈ EFCapplication@gmail.com ។
ផុតកំណត់ទទួលពាក្យថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង ៣០នាទីយប់ ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ Facebook Page របស់ការិយាល័យទំនាក់ទំនងអន្តរជាតិ ( International Relational Office-IRO) និង Facebook Page អង្គការ Education First Cambodia (EFC) ឬចូលទៅកាន់គេហទំព័រ www.educationfirstcambodia.org ៕


ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បំណង ផ្ដល់អាហារូបករណ៍កន្លែងស្នាក់នៅ ២១០កន្លែង ដល់និស្សិតបន្តការសិក្សានៅរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
ដើម្បីជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយលើការស្វែងរកកន្លែងស្នាក់នៅប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ "បំណង"

ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2026
អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































