ភ្នំពេញ៖ មុខរបរលក់ទំនិញតាមប្រព័ន្ធអនឡាញមានការកើនឡើងក្នុងអំឡុងពេលកូវីដ-១៩ ដោយសារមនុស្សព្យាយាមកាត់បន្ថយគម្លាតសុវត្ថិភាពពីគ្នា ខណៈមធ្យោបាយទិញទំនិញកាន់តែងាយស្រួល។ ការទិញទំនិញតាមអនឡាញជាជម្រើសរបស់មនុស្សម្នាក់ៗ ប៉ុន្តែការសម្រេចចិត្តឱ្យបានត្រឹមត្រូវមុនទិញទំនិញតាមអនឡាញ អាចជួយឱ្យអ្នកទិញមិនខកបំណង និងចំណាយថវិការចំគោលដៅជាដើម។ ខាងក្រោមនេះជាគន្លឹះពិចារណាសំខាន់ៗ ដែល AMS បានស្រាវជ្រាវមុននឹងយុវជនសម្រេចចិត្តទិញទំនិញតាមអនឡាញ។

ទី១. ស្គាល់ច្បាស់អំពីប្រភពអ្នកលក់ ឬទំព័រហ្វេសប៊ុកផេក៖ នៅក្នុងទំព័រហ្វេសប៊ុកផេកលក់ទំនិញតាមអនឡាញមួយចំនួនអាចមានការកេងបន្លំ ដែលងាយប្រឈមនឹងការឆបោកតាមប្រព័ន្ធអនឡាញ ប្រសិនបើអ្នកទិញមានការធ្វេសប្រហែស។ ហេតុនេះ គួរសិក្សាអំពីបណ្តាញសង្គមលក់ទំនិញឱ្យបានច្បាស់ ត្រួតពិនិត្យការតាំងបង្ហាញទំនិញ និងទីតាំងទាំងនោះជាមុនសិន។
ទី២. សិក្សាពីប្រភេទទំនិញ៖ រាល់ការបញ្ជាទិញតាមប្រព័ន្ធអនឡាញទោះជាមិនចាំបាច់ធ្វើដំណើរទៅហាងដោយផ្ទាល់ តែការចំណាយពេលបន្តិចបន្តួចសិក្សាពីផលិតផល ឬសេវាកម្មឱ្យបានច្បាស់មុនសម្រេចចិត្តទិញជាគន្លឹះប្រសើរបំផុត។ យ៉ាងណាមិញ ការត្រួតពិនិត្យមុនសម្រេចចិត្តទិញទំនិញអនឡាញភ្លាមៗ ជួយផ្ដល់ទំនុកចិត្តដល់អ្នកទិញ និងមិនបារម្ភពីរូបភាពចាញ់បោកអ្នកលក់ទំនិញតាមអនឡាញ។
ទី៣. បង់ប្រាក់កក់ ឬបង់ប្រាក់មុនទទួលទំនិញ៖ ការទិញទំនិញដោយផ្ទាល់ពុំបារម្ភខ្លាចបាត់ទំនិញឡើយ តែការបញ្ជាទិញតាមប្រព័ន្ធអនឡាញទាមទារភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ។ ចំណុចនេះអ្នកទិញទំនិញតាមអនឡាញត្រូវពិចារណាជាមុនសិន ជៀសវាងការចាញ់បោកអស់ទាំងលុយ មិនបានទាំងទំនិញ។
ទី៤. ពិនិត្យការបញ្ចេញមតិរបស់អតិថិជន៖ នៅក្នុងគណនីយ ឬទំព័រហ្វេសប៊ុកផេកលក់ទំនិញនឹងមានការបញ្ចេញមតិអំពីផលិតផល ឬសេវាកម្មដែលផ្ដល់ជូនអតិថិជន។ ហេតុនេះ ការចូលទៅពិនិត្យមើលការបញ្ចេញមតិទាំងនោះជួយធ្វើឱ្យការសម្រេចចិត្តក្នុងការទិញទំនិញតាមអនឡាញកាន់តែមានទំនុកចិត្ត និងជួយឱ្យការសម្រេចចិត្តកាន់តែច្បាស់លាស់។
គួរបញ្ជាក់ថា ការទិញទំនិញតាមប្រព័ន្ធអនឡាញជាមធ្យោបាយងាយស្រួលបំផុតស្របនឹងការរីកចម្រើនបច្ចេកវិទ្យានៅក្នុងសង្គម ព្រមទាំងជួយទប់ស្កាត់ការឆ្លងរាតត្បាតជំងឺឆ្លងកូវីដ-១៩ ដោយមិនចាំបាច់ធ្វើដំណើរទៅហាងដោយផ្ទាល់ អាចមើលទំនិញអនឡាញច្រើនហាង ឬអាចទិញទំនិញពីក្រៅប្រទេសក៏បាន។ លើសពីនេះ អ្នកទិញមានពេលវេលាសម្រេចចិត្តច្រើន មុននឹងបញ្ជាទិញ ចំណេញទាំងពេលវេលា និងថ្លៃធ្វើដំណើរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...
ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...





























