ភ្នំពេញ – នៅព្រឹកថ្ងៃពុធនេះ សាលារៀនចំនួន ២៦៣ ស្ថិតក្នុងខេត្តចំនួន៤ រួមមាន ព្រៃវែង ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ បានទទួលសៀវភៅអំណានសម្រាប់កុមារពីអង្គការអង្គការរូមធូរីដ ចំនួន ១លាន៤សែនក្បាល ។ ពិធីប្រគល់សៀវភៅអំណានបន្ថែមសម្រាប់កុមាររៀនអាននៅផ្ទះ រៀបចំឡើងដោយអង្គការរូមធូរីដ បំណងផ្តល់សៀវភៅអានឱ្យដល់ដៃសិស្ស ដើម្បីឱ្យពួកគេអាចបង្កើតកូនបណ្ណាល័យតូចមួយនៅផ្ទះតាមរយៈ គម្រោងផ្តល់សៀវភៅអំណានបន្ថែមដល់កុមាររៀនតាមផ្ទះ ។ កម្មវិធីនេះ អញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស តាមប្រព័ន្ធអនឡាញ Zoom ។

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា សៀវភៅទាំងអស់បានដឹកជញ្ជូលទៅដល់ដៃកុមារនៅតាមតំបន់គោលដៅរួចរាល់ហើយកាលពីដើមខែកញ្ញាកន្លងមក ដោយសិស្សម្នាក់ៗទទួលបានសៀវភៅ ១៥ចំណងជើង ឬ សៀវភៅ១៥ក្បាល និងបែងចែកទៅតាមកម្រិតថ្នាក់នីមួយៗ ។ ទន្ទឹមគ្នានេះ កុមារកម្ពុជាជាង ៩ម៉ឺននាក់ទទួលបានសៀវភៅអំណានខាងលើ ។
“ខ្ញុំមានចិត្តរំភើប និងមានកិត្តិយសជាក្រៃលែង នេះជាលើកទីមួយដែលអង្គការរូមធូរីដបានផ្ដល់សៀវភៅអំណានសម្រាប់កុមារអាននៅផ្ទះ ជាខេមរភាសាក្នុងទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានពីមុនមក”
ប្រសាសន៍ លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា
នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា បន្ថែមថា គម្រោងនេះបង្កើតឡើងក្នុងគោលបំណងបង្កើនបំណិន និងទម្លាប់អានក្រៅសាលា ជាពិសេសក្នុងអំឡុងពេលបិទសាលាដោយរោគរាតត្បាតកូវីដ-១៩ ។ លើសពីនេះ ផ្តល់ឱ្យកុមារពីថ្នាក់ទី១ដល់ទី៦ក្នុងខេត្តគោលដៅ មានកូនបណ្ណាល័យតូចមួយនៅតាមផ្ទះ ដើម្បីជួយបំពេញបន្ថែមឱ្យពួកគេរៀនអាននៅផ្ទះ ជាពិសេសកុមារមិនមានលទ្ធភាពទាញយកឯកសារឌីជីថល ។ ម៉្យាងវិញទៀត ចូលរួមចំណែកជួយពង្រឹងបំណិនអានរបស់កុមារដែលជួយបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យបានឡើងថ្នាក់ពេញលេញ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អង្គការរូបធូរីដបានធ្វើការសាកល្បងលើកកម្ពស់កម្មវិធីអំណាន រៀបចំជាវិធីសាស្រ្តអំណាន សៀវភៅអំណានបន្ថែម និងហ្វឹកហាត់បណ្ដុះបណ្ដាលដល់លោកគ្រូ អ្នកគ្រូនូវវិធីសាស្រ្តអំណាន ។ ឯកឧត្តមបណ្ឌិត បន្តថា អង្គការរូមធូរីដបានសហការជាមួយក្រសួងអប់រំជួយគាំទ្រការសាងសង់បណ្ណាល័យ ផ្ដល់ជាសៀវភៅសិក្សា ជាពិសេសការបណ្ដុះបណ្ដាលគ្រូឱ្យនេះបង្ហាត់អំណាន ជួយឱ្យគ្រូអាចបង្រៀនសិស្សឆាប់ចេះអាន ជួយគ្រប់គ្រងថ្នាក់រៀនបានល្អប្រសើរ និងកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា កម្មវិធីអំណាននេះជួយឱ្យសិស្សចេះអាន ចេះប្រកបអក្សរ ចេះប្រើពាក្យតែល្បៈ និងពង្រឹងអំណាន ។ ទន្ទឹមនឹងនេះ អំណាននៅក្នុងបណ្ណាល័យជួយឱ្យសិស្សចេះវិភាគតួអង្គ វិភាគសាច់រឿង និងលើកទឹកចិត្តឱ្យសិស្សរៀនតែងល្បៈដោយខ្លួនឯង ដើម្បីបង្ហាញការផ្ដាច់ជ្ញាចិត្តក្នុងការសិក្សា ។
“ខ្ញុំជឿជាក់ថាបន្ទាប់ពីអនុវត្តនូវវិធីសាស្រ្តអំណានដំបូង សិស្សចេះអានច្បាស់ ដើម្បីរៀនចប់ថ្នាក់មធ្យមសិក្សា និងអាចបន្តរៀនថ្នាក់ឧត្តមសិក្សាបន្ថែមទៀត”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ស្របគ្នានេះ នាយកប្រតិបត្តិនៃអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់បន្ថែមថា អង្គការរូមធូរីដ បានផ្ដល់ជាសន្លឹកកិច្ចការជួយមាតា បិតា ឬអាណាព្យាបាលរបស់សិស្សឱ្យបន្តជួយកូនរៀនតាមផ្ទះ និងវិធីចូលរួមជួយកូនរៀននៅផ្ទះឱ្យកាន់តែប្រសើរ ។ ក្នុងនោះបុគ្គលិកអង្គការរូមធូរីដ លោកគ្រូ អ្នកគ្រូបានចូលរួមបន្ថែមទៀតតាមរយៈទូរសព្ទទៅចូលរួមទៅពុកម្ដាយ អាណាព្យាបាលបន្ថែមទៀត និងជួយជំរុញឱ្យកុមាររៀនតាមបណ្ដុំតូចៗ ។
គួរបញ្ជាក់ថា ដោយសាលារៀនបានចាប់ផ្តើមបើកទ្វារវិញជាបណ្តើរៗ ក្រុមការងារបានបញ្ចូលកិច្ចការផ្ទះបន្ថែមដល់សិស្សឱ្យអានសៀវភៅទាំងនេះនៅផ្ទះ បន្ថែមពីលើការរៀននៅតាមសាលារៀន ។ ក្រុមការងារស្រាវជ្រាវរបស់រូមធូរីដ បាននិងកំពុងចងក្រងសំណួរ ដើម្បីសាកសួរមាតាបិតាអំពីការប្រើប្រាស់សៀវភៅនេះ ដើម្បីកំណត់យុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត នៅពេលដ៏ខ្លីខាងមុខនេះ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។





























