ភ្នំពេញ – ម្ដាយឪពុក និងសាលារៀនសុទ្ធសឹងជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងការអប់រំកុមារ ដោយក្នុងនោះ ឪពុកម្ដាយផ្តល់ការអប់រំខាងកិរិយា ចំណែកឯសាលាជាអ្នកផ្ដល់ចំណេះវិជ្ជា និងបំណិនជីវិត។

ឯកឧត្តមបណ្ឌិត ចាន់ សុភា អគ្គលេខាធិការងក្រុមប្រឹក្សាជាតិ ដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖
“ការអប់រំដែលធ្វើឱ្យមនុស្សក្លាយទៅជាធនធានមួយរូបនៅក្នុងសង្គមមានអង្គបីសំខាន់ គឺ គ្រួសារ សាលារៀន និងសហគមន៍។ ដូច្នេះឪពុកម្ដាយត្រូវយល់ដឹងអំពីការអភិវឌ្ឍរបស់កុមារនៅតាមវ័យរបស់ពួកគេ ដោយផ្ដល់ការមើលថែររហូតដល់បញ្ជប់ការសិក្សា”
ឯកឧត្តមបន្ថែមថា លុះដល់វ័យមួយដែលគេអាចចូលសាលារៀនបាន កុមារត្រូវការសិក្សាពីគ្រូបង្រៀន ហើយការសិក្សានោះទៅតាមកម្មវិធីច្បាស់លាស់ដែលមានតាមលំដាប់ថ្នាក់ពីទាបទៅខ្ពស់ នៅក្នុងគោលដៅមួយឱ្យចេះអាន ចេះសរសេរ មានការពិចារណា ការរាប់អានមិត្តភក្តិ បង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដែលជាការសិក្សាទៅតាមកម្រិតនៃចំណេះដឹងទាក់ទងនឹងអាយុរបស់ពួកគេ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានលើកឡើងដែរថា នៅពេលនិយាយទាក់ទងជាមួយការអប់រំកុមារ មនុស្សមិនត្រូវសំដៅ និងពឹងផ្អែកទៅលើគ្រូបង្រៀនតែមួយមុខនោះទេ ក្នុងនោះឪពុកម្ដាយក៏ជាផែ្នកមួយចូលរួមដ៏សំខាន់នៅក្នុងការអប់រំផងដែរ។
“មានការស្រាវជ្រាវបានបញ្ជាក់ថា ឪពុកម្ដាយដែលចំណាយពេលវេលានៅជាមួយកូនៗ មានទំនាក់ទំនងជិតស្និទ្ធិរហូតដល់កុមារធំពេញវ័យ កុមារនោះនឹងមានការសិក្សាល្អ និងសុខភាពផ្លូវចិត្តរឹងមាំ ប្រសើរជាងកុមារដែលមិនមានការមើលថែរពីឪពុកម្ដាយ”។ “នៅពេលដែលអ្នកមិនស្ដាប់កុមារពេលដែលពួកគេនៅតូចនោះទេ ពួកគេនឹងមិនប្រាប់រឿងរ៉ាវដល់អ្នកនោះទេ នៅពេលដែលពួកគេធំឡើង”
លោកបណ្ឌិត សុខ សូត្រ

ជាមួយគ្នានេះ លោកស្រី សរ ម៉ុន្ថា នាយិកាសាលា ស៊ីជីដា កម្ពុជា បានមានប្រសាសន៍ស្រដៀងគ្នានេះដែរថា នៅសាលារៀន វិធីសាស្រ្តឬសកម្មភាពភាគច្រើន គឺសំដៅទៅលើភាពវ័យឆ្លាតដោយផ្តោតលើផ្នែកចំណេះដឹង ទាក់ទងកត្តាវិជ្ជា រូបមន្ត ឬចំណេះដឹងផ្សេងៗនៅពេលពួកគេមានអាយុ២ឆ្នាំឬក៏៣ឆ្នាំឡើង។
យ៉ាងណាក៏ដោយ ឪពុកម្ដាយប្រៀបដូចគ្រូទីមួយរបស់កូនៗ ព្រោះកុមារបានរៀនសូត្រនូវអ្វីជាច្រើនពីទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការផ្តល់ក្តីស្រលាញ់ ការទូន្មាន ការបណ្តុះទំលាប់ល្អៗ វិន័យ ការចែករំលែក ឬការឆ្លើយតបផ្សេងៗ។
ដូច្នេះសរុបជារួម ឪពុកម្ដាយគឺជាអ្នកផ្ដល់ចរិកលក្ខណៈ គួរផ្សំនឹងសាលារៀនផ្ដល់ចំណេះវិជ្ជារៀនសូត្រ ចំណេះជំនាញល្អទៅតាមស្ថង់ដារការសិក្សាត្រឹមត្រូវ នោះនឹងនាំឱ្យកុមារអាចក្លាយជាមនុស្សដែលពោរពេញដោយថាមពល ក្ដីស្រលាញ់ និងជាមនុស្សល្អនៅក្នុងសង្គម៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់ការសិក្សាជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែងដោយឥតគិតថ្លៃ។
ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...





























