ឯកឧត្តម ហង់ជួន ណារ៉ុន ៖ យុវជនឌីជីថលត្រូវចេះជីវិតឌីជីថល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

យុវជន ទាមទារនូវសមត្ថភាព ហើយក្នុងការពន្លឿនបាននូវសមត្ថភាព ត្រូវមានការចូលរួមទាំងអស់គ្នា តាមរយៈការពង្រឹងរបៀបរៀនសូត្រ ការទទួលបានអាហារូបករណ៍ ឱកាសការងារ និងការធានាបាននូវយុត្តិធម៌សង្គម។

ក្នុងវេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន លើកឡើងថា ក្រសួងអប់រំ បានរៀនចំកំណែទម្រង់ ដោយមានការរឹតបន្តឹងការប្រឡង ឱ្យតម្លៃលើអ្នកចេះគឺជាប់ ក៏ដូចជា ផ្តល់ឱកាសការងារ ផ្តល់ឱកាសអាហារូបករណ៍ជួយទៅដល់យុវជនជនជាតិដើមភាគតិច ឬក៏យុវជនរស់ក្នុងតំបន់ក្រីក្រ ដែលធ្វើពួកគាត់ជាយុវជនមានឱកាសការងារ មានឱកាសរៀនសូត្រ ទាំងនេះស្ថិតក្នុងទម្រង់កែលម្អ ផ្តល់អាទិភាពដើម្បីផ្តល់ឱកាសឱ្យយុវជនមានការគាំទ្រ។

ជាមួយគ្នានេះ បើតាម​ប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងសម័យ​ឌីជីថល យុវជន ត្រូវ​តែចេះជំនាញឌីជីថល ដើម្បីចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម។

ក្នុងសម័យឌីជីថល យុវជនត្រូវតែចេះជំនាញឌីជីថល អ៊ីចឹង! ជំនាញឌីជីថលនេះ យុវជនខ្លួនឯងត្រូវខំប្រឹង ហើយរដ្ឋាភិបាលក៏ត្រូវតែផ្តល់ឱកាសដែរ ដើម្បីអភិវឌ្ឍន៍ខ្លួន ហើយដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ

នៅក្នុងវេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជាឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍បន្ថែមថា យុវជនត្រូវតែចាប់យកទាំងវិទ្យាសាស្រ្តពិត និងនិងវិទ្យាសាស្រ្តសង្គម។ ដូច្នេះត្រូវតែមានការផ្លាស់ប្តូរស្វែងយល់អំពីគ្នា រវាងយុវជនប្រទេសនីមួយៗ ដែលសិក្សាពាក់ព័ន្ធនឹងវប្បធម៌មកពីចម្រុះជាតិសាសន៍ផ្សេងៗគ្នា។ ទន្ទឹមគ្នានោះ ត្រូវមានការលើកទឹកចិត្តឱ្យមានកិច្ចសហការ ឱ្យមានការផ្លាស់ប្តូរ ក៏ដូចជាផ្តល់នៅការគាំទ្រនៅផ្នែកគោលនយោបាយ ការគាំទ្រនូវផ្នែកហិរញ្ញវត្ថុដើម្បីឱ្យមានកិច្ចសហការរវាងយុវជនក្នុងតំបន់ខុសគ្នា រួមទាំងយកចិត្តទុកដាក់អភិវឌ្ឍន៍ទាំងនៅទីក្រុង និងនៅតាមជនបទ។

ក្នុងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យយុវជនដឹងអំពីរឿងបម្រែបម្រួលអាកាសធាតុជាចំណែកសំខាន់ដូចគ្នា ដែលជាហេតុមានការស្នើសុំឱ្យបញ្ចូលនូវការអប់រំទាក់ទងនឹងបម្រែបម្រួលអាកាធាតុចូលក្នុងកម្មវិធីសិក្សា ក្នុងគោលបំណងឱ្យយុវជនបានយល់ ហើយបានត្រៀមខ្លួនសម្រាប់អនាគត។ កត្តាទាំងអស់នេះហើយ សុទ្ធសឹងតែជាធាតុចូលមួយចំនួនដែលក្រសួងអប់រំធ្លាប់បានសម្របសម្រួលក្នុងកម្មវិធីយុវជនអាស៊ាន។ យុវជនមានភាសារួមគឺ ភ្លេង ចំណង់ចំណូលចិត្ត និងប្រភេទអាហារដែលគាត់បរិភោគ ដែលបង្ហាញឱ្យឃើញថា យុវជនមានការគិតខុសពីមនុស្សចាស់ ដូច្នេះការគិតអំពីអនាគត គឺត្រូវតែមានសម្លេងយុវជន ជាក់ស្ដែងវេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជាឆ្នាំ២០២៤ គឺជាការផ្តល់ឱកាសឱ្យយុវជនបានចូលរួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *