យុវជន ៖ ថ្ងៃ១៤កុម្ភៈជាឱកាសបង្ហាញសេចក្ដីស្រឡាញ់ ប៉ុន្តែប្រយ័ត្នការខាតបង់ផលប្រយោជន៍នានា

ត្បិតថាថ្ងៃ១៤កុម្ភៈ ឬក៏ថ្ងៃនៃក្ដីស្រឡាញ់ មិនមែនជាកម្មវិធីដែលស្ថិតនៅក្នុងបុណ្យជាតិរបស់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែយុវជនមួយចំនួនបានយកឱកាសនេះដើម្បីបង្ហាញពីទឹកចិត្ត ឬក៏ក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន ឬក៏មនុស្សពិសេសណាម្នាក់។ ក្នុងនោះដែរ គេក៏ឃើញមានការកេងប្រវ័ញ្ចផ្លូវភេទ ឬផលប្រយោជន៍នានា ពីសំណាក់ជនខិលខូចមួយចំនួនតាមរយៈវិធីសាស្រ្តខុសៗគ្នា។

កញ្ញា យ៉ាត់ ម៉ាឡៃ និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមួយ​ក្នុង​រាជធានីភ្នំពេញ​បាននិយាយថា ថ្ងៃនៃក្តីស្រលាញ់១៤កុម្ភៈ គឺមិនមែនជាថ្ងៃបុណ្យសង្សារអ្វីនោះឡើយ ប៉ុន្តែវាគឺជាពេលវេលាមួយដែលយើងអាចចែករំលែកសេចក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួនរួមមាន ឪពុកម្ដាយ បងប្អូន ញាតិមិត្ត ឬក៏មិត្តភក្តិជាទីស្រលាញ់។ ម៉ាឡៃ ថា យើងអាចយកពេលវេលានេះ ជួបជុំជាមួយមនុស្សដែលយើងស្រលាញ់ ឬក៏ធ្វើសកម្មភាពផ្សេងទៀតដូចជា ការចែករំលែកសម្ភារៈបន្តិចបន្តួចទៅកាន់ជនដែលខ្វះខាត ក៏ដូចជាការជួបជុំ លក្ខណៈគ្រួសារ ដើម្បីផ្តិតយក នូវភាពរីករាយជាមួយគ្នាប្រកបទៅដោយសុភមង្គល។

យ៉ាត់ ម៉ាឡៃ

“ខ្ញុំចង់ឱ្យ​យុវជនយើង (ជាពិសេសគូរសង្សារក្មេងៗ) រៀនយល់ដឹងឱ្យ​ច្បាស់ពីអត្ថន័យនៃពាក្យ ដែលអាចបង្ការខ្លួនឯងពីការខាតបង់នានា “

ចំណែកកញ្ញា ម៉ាត់ ស្រីនីត ក៏​យល់មិនខុសគ្នា​ដែរ ដោយថា និយមន័យនៃថ្ងៃ១៤ កុម្ភៈ ឬក៏ថ្ងៃនៃក្ដីស្រលាញ់ គឺជាពេលមួយដែលបញ្ជាក់ពីក្ដីស្រឡាញ់របស់យើង ឬក៏ការជូនសេចក្ដីស្រឡាញ់របស់យើង ទៅកាន់អ្នកមានគុណ ឬមនុស្សជាទីគាប់ចិត្តណាម្នាក់ ទោះបីជាយើងអាចនិយាយវាចេញមកនៅថ្ងៃណាបានក៏បានពិតមែន ប៉ុន្តែបើចាត់យកថ្ងៃនេះឱ្យទៅជាភាពវិជ្ជមានក៏ជាចំណែកល្អដែរ។

ម៉ាត់ ស្រីនីត

“សម្រាប់ផ្នត់គំនិតរបស់ខ្ញុំ គឺខ្ញុំគិតថា យើងអាចយកថ្ងៃ១៤ កុម្ភៈនេះ ធ្វើឱ្យវាមានផលវិជ្ជមានចំពោះយើង ខ្លួនយើងផ្ទាល់ ឬមួយក៏ប្រទេសជាតិបានតាមរយៈចុះជួយសហគមន៍ ហើយវាអាស្រ័យទៅលើសកម្មភាពកើតចេញពីសកម្មភាពតូចៗ រហូតទៅដល់សកម្មភាពធំៗ “

ជាមួយ​គ្នា​នេះ ស្រីនីតលើកទឹកចិត្តទៅកាន់យុវជនឯទៀតថា ដោយ​គួរ​យល់ដឹងឱ្យកាន់តែច្បាស់ទាក់ទងជាមួយនឹងថ្ងៃនៃក្ដីស្រឡាញ់ថា តើគេចង់បញ្ជាក់អំពីអ្វី? ព្រោះមានយុវជនយើងមួយចំនួនបានគិតថា ១៤កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ដែលវាធ្វើឱ្យមានការយល់ច្រឡំ មានការប៉ះពាល់ខាតបង់នៅផលប្រយោជន៍ផ្ទាល់ខ្លួនជាច្រើន និងធ្វើឱ្យគាត់មានគ្រោះថ្នាក់ ចាញ់ល្បិចជនខិលខូចមួយចំនួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...