អ៊ី ស៊ីដា ៖ តស៊ូរស់ដើម្បីកូន និងប្រទេសកម្ពុជា

អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគីរី បានចុះសួរសុខទុក្ខជនភៀសសឹកមកពីភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាលើកទី២ នៅឯផ្ទះរបស់គាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅពេលទៅដល់ផ្ទះរបស់គាត់នៅវេលាម៉ោង៨ព្រឹក អ៊ី ស៊ីដា កំពុងមើលថែកូនភ្លោះតូចៗទាំងពីររបស់គាត់ ចំណែកប្តីរបស់គាត់ទទួលបានការងារជាជាងសំណង់នៅក្នុងភូមិ និងរកកម្រៃបាន​៤០,០០០រៀល ក្នុងមួយថ្ងៃ។ នៅពេលសាកសួរអំពីស្ថានភាពសុខភាព ស៊ីដា បាននិយាយថា កូនតូចៗទាំងពីរទើបចេញមកពីមន្ទីរសម្រាកព្យាបាល ដោយសារមានជំងឺគ្រុនផ្តាសាយដោយសារអាកាសធាតុត្រជាក់ខ្លាំងកាលពីពីរសប្តាហ៍កន្លងទៅ។ ចំណែកកូនប្រុសច្បងរបស់គាត់ទៅរៀននៅសាលាបឋមសិក្សាពូតាំងធម្មតា។

អស់រយៈពេល៥០ថ្ងៃហើយ ចាប់តាំងពី ស៊ីដា និងក្រុមគ្រួសារ មករស់នៅភូមិពូតាំង ដោយសារការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។ ក្រុមគ្រួសារ ស៊ីដា គឺជាគ្រួសារមួយក្នុងចំណោមមនុស្សប្រហែល១សែននាក់ទៀតដែលកំពុងរស់នៅជាជនភៀសសឹក ចាប់តាំងពីការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជាក្នុងដំណាក់កាលទីពីរកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

នៅពេលសាកសួរអំពីរយៈពេលនៃការស្នាក់នៅបន្តក្នុងភូមិពូតាំង ស៊ីដា បានរៀបរាប់ថា៖ «ខ្ញុំចង់ត្រឡប់​ទៅស្រុកកំណើតនៅភូមិព្រង ខេត្តឧត្តរមានជ័យវិញ ប៉ុន្តែមិនទាន់ដឹងថ្ងៃណាទេ។ ខ្ញុំបានទូរសព្ទទៅសួរម៉ែ គាត់ប្រាប់ថា ‘កុំអាលត្រឡប់មកផ្ទះវិញ ព្រោះប្រជាជនថៃបានបោះឆ្នោតឲ្យអ្នកដឹកនាំចាស់ [អានុទីន ឆាន់វីរៈគុល] ដែលធ្លាប់បានឈ្លានពានយើង។ ស្ថានភាពហាក់ដូចជាមិនសូវស្រួលសោះ។ បើកូនអាចបន្តនៅខេត្តមណ្ឌលគីរីបាន ចូរនៅទីនោះសិនចុះ ដោយសារកូនមានកូនតូចៗ។ រង់ចាំស្រុកមានសុវត្ថិភាព១០០% ចាំម៉ែទូរសព្ទឱ្យ​កូនវិលត្រឡប់​មកផ្ទះយើងវិញ’។ ឮដូច្នោះ ខ្ញុំក៏មិនទានហ៊ានត្រឡប់ទៅវិញដែរ។ ប្រហែលជារស់នៅក្នុងភូមិពូតាំងហ្នឹងយូរបន្តិចហើយមើលទៅ។ រង់ចាំឱ្យ​មានសុវត្ថិភាពពេញលេញសិន និងទម្រាំតែកូនប្រុសរបស់ច្បងរបស់ខ្ញុំ រៀនដល់ថ្នាក់ទី៦ ឬទី៧ នៅខេត្តមណ្ឌលគីរីនេះសិនហើយមើលទៅ។ នៅពេលយើងដូរកន្លែងរស់នៅច្រើនពេក ធ្វើឱ្យ​កូនគ្មានអារម្មណ៍ ឬផ្តោតក្នុងការសិក្សារៀនសូត្រទេ។ ដូច្នេះប្ដីប្រពន្ធរបស់ខ្ញុំទាំងពីរនាក់បានពិភាក្សាគ្នា សុំរស់នៅក្នុងភូមិពូតាំងបន្តទៀតនេះ។ បងរបស់ខ្ញុំបានយល់ព្រមឱ្យ​ក្រុមគ្រួសារខ្ញុំ រស់នៅជាមួយគាត់ក្នុងផ្ទះរបស់គាត់បន្តទៀត’។

នៅពេលសួរអំពីផលវិបាក នៃការភៀសសឹក និងការឈ្លានពានរបស់ទាហានថៃមកលើក្រុមគ្រួសារគាត់ ស៊ីដា ឆ្លើយថា «ការលំបាកប៉ុណ្ណេះ មិនស្មើនឹងការលំបាករបស់មនុស្សជំនាន់មុនដែលបានតស៊ូឆ្លងកាត់សង្រ្គាមនិងរស់រានមកដល់សព្វថ្ងៃនេះឡើយ។ ឳពុករបស់ខ្ញុំអាយុ៥៤ឆ្នាំ។ គាត់ធ្លាប់ត្រូវបានជម្លៀសកាលពីក្មេង ធ្លាប់រស់នៅឆ្លងកាត់សម័យសង្រ្គាម និងអាចរស់រានរហូតដល់សព្វថ្ងៃ។ យើងមានការសើ្ងចសរសេរ និងអាណិតដល់វីរកងទ័ពកម្ពុជាដែលបានការពារយើងនិងទឹកដីយើង។ ខ្ញុំសូមសរសើរដោយស្មោះចំពោះក្រុមគ្រួសាររបស់វីរកងទ័ពដែលសុខចិត្តរស់នៅបែកគ្នា និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពដើម្បីការពារដែនដីរបស់យើង។ ទោះបីអាកាសធាតុនៅទីនេះត្រជាក់ខ្លាំងសម្រាប់ខ្ញុំ និងមានបញ្ហាខ្វះខាតខាងសេដ្ឋកិច្ច យើងអាចសម្របខ្លួនបន្តិចម្តងៗ។ សម្រាប់យើងជាឳពុកម្តាយវ័យក្មេងជំនាន់នេះ ត្រូវតស៊ូដើម្បីកូនៗបន្តទៀត និងដើម្បីប្រទេសយើង»។ គាត់បានបន្ថែមថា «ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានយុត្តិធម៌ ហើយពិភពលោកនឹងមិនឈរឱបដៃមើលយើងលំបាកឡើយ»៕

សូ ហ្វា​រី​ណា
​នាយិការរង មជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបន្ទុកការងារ មជ្ឈមណ្ឌកចងចាំសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគីរី​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...