តើសាលារៀនណា ដែលជា​មុខ​សញ្ញាក្នុងការវាយតម្លៃពានរង្វាន់ស្តង់ដាសាលារៀនគំរូ ?

កាលពីខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានដាក់ចេញវិធានការគន្លឹះ​ក្នុងគោលដៅ​ពង្រឹង​គុណភាព​គ្រឹះស្ថាន​សិក្សា​រដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។ ជាមួយ​គ្នានេះដែរ រាជរដ្ឋាភិបាល​ក៏​បានដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ «ស្តង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលារៀនគំរូ សម្តេចមហាបវរធិបតី» សម្រាប់សាលារៀន​ដែលសម្រេចបាននូវស្តង់ដាសាលារៀនគំរូ ផងដែរ, តើសាលារៀនណា ដែលជា​មុខ​សញ្ញាក្នុងការវាយតម្លៃពានរង្វាន់ស្តង់ដាសាលារៀនគំរូ ?

បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រកាស​ដាក់​ឱ្យ​អនុវត្ត​ស្តង់ដាសាលាមធ្យមសិក្សា​ចំណេះទូទៅ​សាធារណៈគំរូ នៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីពេលថ្មីៗនេះបញ្ជាក់ថា សាលារៀនដែលជាមុខសញ្ញាក្នុងការវាយតម្លៃជាប់ពានរង្វាន់ស្តង់ដា សាលារៀនគំរូ មានដូចជា ៖ សាលារៀលដែលកំពុងអនុវត្តគម្រោង សាលារៀនដែលទទួល មូល និធិ អភិវឌ្ឍពីរដ្ឋាភិបាល សាលារៀនដែលស្ថិតនៅក្រោមការគាំពីដៃគូ សាលារៀនដែលមានភាពម្ចាស់ការ សាលារៀនដែលធ្លាប់ជាប់ចំណាត់ថ្នាក់នាយកល្អ សាលារៀនជំនាន់ថ្មី សាលារៀនដែលមានសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A B C ច្រើន និងភាគរយប្រឡងជាប់លើសថ្នាក់ជាតិ ជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

តាមរយៈបទបង្ហាញ របស់ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ស្តង់ដាសាលារៀនគំរូ រួមមាន ស្តង់ដាទី១ លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២ ការបង្រៀននិងរៀន, ស្តង់ដាទី៣ ការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥ គណនេយ្យភាពរបស់សាលារៀន ក៏ដូចជាបានបង្ហាញពីទស្សនទាននៃសាលារៀនគំរូដូចខាងក្រោម ៖

(ទី១).សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍និងធ្វើការកែលម្អសាលារៀនស្របតាមស្តង់ដាគំរូដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសមាតាបិតាឬអ្នកអាណាព្យាបាលតាមរយៈការបង្កើតនិងដំណើរការគណៈកម្មការគ្រប់គ្រងសាលារៀននិងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន

(ទី២).សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀននិងថ្នាក់រៀនព្រមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន

(ទី៣).សាលារៀនអនុវត្តតេស្តស្តង់ដាជាប្រចាំនិងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដាដើម្បីធ្វើការកែលម្អការបង្រៀននិងរៀន,ការជួយសិស្សរៀនយឺត,ផ្តល់ព័ត៌មានដល់មាតាបិតាឬអ្នកអាណាព្យាបាលនិងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម

(ទី៤).សាលារៀនស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សានិងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយផ្ដោតលើកម្មវិធីអភិវឌ្ឍយុវជនកម្មវិធីអប់រំច្បាស់ចរាចរ,ការងារសហគមន៍និងការអប់រំសីលធម៌

(ទី៥).សាលារៀនយកចិត្តទុកដាក់លើការអប់រំសុខភាពអនាម័យបរិស្ថានស្អាតសាលារៀនគ្មានសំរាមនិងគិតគូរដល់អាហារូបត្ថម្ភសិស្សានុសិស្ស

(ទី៦).ការជំរុញការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាលនិងសហគមន៍ក្នុងការគាំទ្រនិងការអភិវឌ្ឍសាលារៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...