អនុរដ្ឋលេខាធិការក្រសួងអប់រំ ៖ វិស័យស្នូលនៃការអភិវឌ្ឍន៍ គឺមានមូលដ្ឋានគ្រឹះពីការសិក្សា និងការអប់រំ

ភ្នំពេញ- ថ្លែងក្នុងពិធីប្រកាសលទ្ធផលជ័យលាភីប្រកួតផ្នែកអានអត្ថបទ  ស្មូតកំណាព្យ  និងតែងនិពន្ធពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» កាលពីពេលថ្មីៗនេះ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិស័យស្នូលនៃការអភិវឌ្ឍន៍ គឺមានមូលដ្ឋានគ្រឹះពីការសិក្សា និងការអប់រំ។ ប្រសិនបើគ្មានការសិក្សា និងការអប់រំទេ យើងមិនអាចក្លាយជាធនធានសម្រាប់វិស័យផ្សេងៗនោះឡើយ។

លោកជំទាវ ទន់ សាអ៊ីម បញ្ជាក់បន្ថែមថា នៅក្នុងប្រទេសកម្ពុជាដើម្បីក្លាយជាធនធានមនុស្សដ៏ខ្លាំង ទាមទារឱ្យមានការបន្តវេន។ ការបន្តវេននេះ គឺសំដៅថែរក្សាការពារ និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ទឹកដី អត្តសញ្ញាណជាតិ បូរណភាពទឹកដី និងអភិវឌ្ឍគ្រប់ផ្នែកទាំងអស់ធ្វើឱ្យប្រទេសជាតិដើរទាន់បណ្ដាប្រទេសនៅក្នុងពិភពលោក ។

លោកជំទាវ ទន់ សាអ៊ីម មានប្រសាសន៍ «យើងទាំងអស់គ្នាអភិវឌ្ឍដើម្បីអភិរក្ស ហើយអភិរក្សដើម្បីអភិវឌ្ឍ ហើយក៏ជាអ្នកបន្តវេន» ។

ជាមួយគ្នានេះ លោក ជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីប្រកួតផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធនេះ មិនត្រឹមតែជាសក្ខីភាពទិវាជាតិអំណានលើកទី៨ ប៉ុន្តែបានបង្ហាញពីការចូលរួមយ៉ាងសកម្មបំផុតប្រកបដោយភាពថ្លៃថ្នូរ ជាអារ្យជនដ៏ល្អ នៅក្នុងសង្គមជាតិ ក្នុងដំណើរលើកកម្ពស់ ការពារ ថែករក្សា វប្បធម៌ អក្សរសាស្រ្ត អក្សរសិល្ប៍ជាតិរបស់យើង។

អនុរដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមថា ការបង្កើតឱ្យមានការប្រឡង គឺកាន់តែមានប្រសិទ្ធភាពជួយដល់ដំណើរការនៃការកសាងធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដសម្រាប់ដំណើរឆ្ពោះទៅកាន់ទិសដៅ គឺការអភិវឌ្ឍន៍ប្រទេសជាតិឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទសអភិវឌ្ឍន៍ពេញលក្ខណៈឆ្នាំ២០៥០។

លោក ជំទាវ សឿ សុជាតា មានប្រសាសន៍ «ក្មួយៗដែលជាបេក្ខជនទោះបីជាក្មួយៗមានអារម្មណ៍ក្ដុកក្ដួល ភ័យព្រួយ លោកគ្រូ អ្នកគ្រូទាំងអស់ក៏ភ័យព្រួយ ឪពុកម្ដាយមានវត្តមាននៅទីនេះក៏ភ័យព្រួយ ប៉ុន្តែចង្វាក់បេះដូងរបស់ក្មួយៗជាបេក្ខជនទាំងអស់ គឺបានដើរនៅក្នុងចង្វាក់តែមួយស្របគ្នាលើកកម្ពស់វប្បធម៌ជាតិ» ។

ក្នុងឱកាសនោះ ក្រសួងអប់រំក៏បានរកឃើញម្ចាស់ជ័យលាភីប្រកួតផ្នែកអានអត្ថបទ  ស្មូតកំណាព្យ  និងតែងនិពន្ធពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» ដោយក្នុងនោះ វិញ្ញាសាផ្នែកអានអត្ថបទ រួមមាន ជ័យលាភីលេខ១ បានទៅលើ កុមារី លេខា សៀវម៉ី មកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអនុវត្ត ខេត្តកណ្ដាល, ជ័យលាភីលេខ២ បានទៅលើ កុមារី សៅ ចេងហួយ មកពីសាលាបឋមសិក្សាស្អិន ស្រុកស្ទោង ខេត្តកំពង់ធំ និងជ័យលាភីលេខ៣ បានទៅលើ កុមារី សីម ស្រីលក្មណ៍ មកពីសាលាបឋមសិក្សាឡាមីកូ ខេត្តកែប។

ចំពោះ វិញ្ញាសាផ្នែកស្មូត្រកំណាព្យ រួមមាន  ជ័យលាភីលេខ១ បានទៅលើ យុវនារី សាត់ ស្រីនុច មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែបរសែត ខេត្តកំពង់ស្ពឺ, ជ័យលាភីលេខ២ បានទៅលើ យុវជន នៅ កោសល្យ មកពីវិទ្យាល័យហ៊ុនសែន ១០០ខ្នង រាជធានីភ្នំពេញ និងជ័យលាភីលេខ៣ បានទៅលើ យុវជន សំរេច រួន មកពីអនុវិទ្យាល័យពោធិ៍វង្សឧត្តរមានជ័យ។

ដោយឡែក វិញ្ញាសាតែងនិពន្ធ រួមមាន ជ័យលាភីលេខ១ បានទៅលើ យុវនារី ហឹម សូនីតា មកពីវិទ្យាល័យតេជោហ៊ុនសែនរលាំងឈូក ខេត្តកមពង់ស្ពឺ, ជ័យលាភីលេខ២ បានទៅលើ យុវនារី អ៊ឹម អែម មកពីវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ និងជ័យលាភីលេខ៣ បានទៅលើ យុវជន សុភាច វិសិទ្ធិ មកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...