កត្តាទាំង ១០ដែលជះឥទ្ធិពលមកលើ IQ របស់មនុស្ស

យើងបានដឹងរួចមកហើយថា IQ (Intelligence Quotient) គឺជារង្វាស់បញ្ញារបស់មនុស្ស ដែលយើងគ្រប់គ្នាត្រូវការជាចាំបាច់ ដើម្បីដោះស្រាយលំហាត់គណិតវិទ្យា ទន្ទេញមេរៀន និងបំពេញកិច្ចការសំខាន់ៗជាច្រើនទៀត។ ចំណែកបុគ្គលដែលចង់ដឹងពីកម្រិត IQ ខ្លួនឯង ចាំបាច់ត្រូវធ្វើតេស្តដែលមានលក្ខណៈស្ដង់ដាត្រឹមត្រូវ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកអំពីកត្តាទាំង ១០ដែលជះឥទ្ធិពលទៅលើ IQរបស់មនុស្ស។

. ហ្សែន (Genetics) មានកត្តាជាច្រើនដែលជះឥទ្ធិពលទៅលើពិន្ទុ IQ ប៉ុន្តែហ្សែនជាកត្តាសំខាន់បំផុតមួយ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា មនុស្សម្នាក់អាចទទួលឥទ្ធិពល IQ ពីគ្រួសាររបស់គាត់ រហូតដល់ ៥៧% ទៅ ៧៣% ឯណោះ។ ដូច្នេះ តួនាទីនៃហ្សែននៅក្នុង IQ គឺសំខាន់ខ្លាំង ។ យ៉ាងណាមិញ មនុស្សនៅតែទាមទារឱ្យខិតខំរៀនសូត្រ និងហ្វឹតហាត់ភាពវៃឆ្លាតជាប្រចាំ ទោះជាអ្នកមាន IQ ខ្ពស់យ៉ាងណាក៏ដោយ។

. បរិស្ថាន៖ ក្រៅពីកត្តាហ្សែន បរិស្ថាននៅជុំវិញខ្លួន ក៏ជះឥទ្ធិពលដល់ IQ ផងដែរ។ ជាក់ស្ដែង ការបំពុលបរិយាកាស គឺមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រព័ន្ធប្រសាទរបស់កុមារ និងមនុស្សពេញវ័យ។ ក្រៅពីនេះ កត្តាសង្គម មិត្តភក្តិ ប្រព័ន្ធផ្សព្វផ្សាយ គ្រួសារ (ទីតាំងផ្ទះ ចំណូលគ្រួសារ និងមុខរបរម្ដាយឪពុក) និងអ្វីៗគ្រប់យ៉ាងដែលមនុស្សម្នាក់ធ្លាប់ជួបប្រទះ សុទ្ធតែមានឥទ្ធិពលមកភាពវៃឆ្លាតរបស់គេផងដែរ។

. រចនាសម្ព័ន្ធខួរក្បាល៖ ភាពឆ្លាតវៃ គឺពឹងផ្អែកទាំងស្រុងទៅលើខួរក្បាល។ ដូច្នេះហើយ រចនាសម្ព័ន្ធខួរក្បាល និងមុខងាររបស់វា មានឥទ្ធិពលយ៉ាងខ្លាំងលើ IQ របស់មនុស្ស។ ទំហំធំនៃផ្នែកមួយចំនួនក្នុងខួរក្បាលដូចជា Intracranial, Cerebral, Temporal lobe, Hippocampal, Cerebellar, thinker frontal និង temporal lobes គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងពិន្ទុ IQ របស់មនុស្សម្នាក់។

. ការអប់រំ ៖ ការសិក្សាមួយបានប្រៀបធៀបពិន្ទុ IQ មុន និងក្រោយសិស្សបានបញ្ចប់ការសិក្សា ដោយគិតទៅលើចំនួនឆ្នាំដែលសិស្សបានរៀននៅក្នុងសាលា។ ជាលទ្ធិផលបង្ហាញថា ក្រោយចេញពីសាលា ពិន្ទុ IQ របស់សិស្សមានការកើនឡើង។ កត្តានេះ គឺមានឥទ្ធិពលរយៈពេលវែងទៅលើ​ IQ ព្រោះក្រោយពេលធ្វើតេស្តភាពវៃឆ្លាតរបស់មនុស្សដែលមានអាយុ ៧០ ឬ៨០ឆ្នាំ បានឱ្យដឹងថា ភាពវៃឆ្លាត និងសមត្ថភាពគិតរបស់គាត់ទទួលបានពីការអប់រំ។

. ការធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ដែលធ្វើឱ្យប្រសើរឡើងនូវមុខងារនៃការយល់ដឹង។ លើសពីនេះ ការហាត់ប្រាណជាប្រចាំជួយបង្កើន Brain-derived neurotrophic factor (BDNF) ដែលជំរុញការលូតលាស់នៃសរសៃប្រសាទថ្មី និងមុខងារយល់ដឹង។ នៅពេលហាត់ប្រាណរាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន Endorphins ដែលធ្វើឱ្យយើងមានអារម្មណ៍ប្រសើរឡើង ដោយកាត់បន្ថយភាពតានតឹង ពង្រឹងការផ្ដោតអារម្មណ៍បានល្អ មានការប្រុងប្រយ័ត្នខ្ពស់ និងបង្កើនថាមពលខួរក្បាល។

. ការគេង៖ ទម្លាប់គេងត្រឹមត្រូវ គឺជាកត្តាដ៏ចម្បងបំផុតដែលជះឥទ្ធិពលដល់​ IQ។ មជ្ឈមណ្ឌលស្រាវជា្រវអំពីការគេងនៃ Loughborough University បានបង្ហាញថា ការគេងតិចជាង ៨ម៉ោងអាចធ្វើឱ្យពិន្ទុ IQ របស់អ្នកថយចុះ។ ជាមួយគ្នានេះ ការគេងមានឥទ្ធិពលដោយផ្ទាល់ទៅលើរចនាសម្ព័ន្ធខួរក្បាល ដែលជំរុញភាពឆ្លាតវៃ ។ ការសិក្សាជាច្រើនបានបង្ហាញថា ការគេងក៏ជួយបង្កើនបរិមាណធាតុប្រផះក្នុងខួរក្បាលផងដែរ។ ជាពិសេស វាជួយពង្រឹងការចងចាំ ភាពច្នៃប្រឌិត បង្កើនប្រសិទ្ធភាពនៃការយល់ដឹង និងកាត់បន្ថយហានិភ័យជំងឺវង្វេង។

. អាហារូបត្ថម្ភ៖ ទម្លាប់នៃការញ៉ាំរបស់អ្នកក៏ជាចំណែកមួយនៃការជួយឱ្យពង្រឹង IQ ។ តាមការស្រាវជា្រវបានបង្ហាញថា កុមារដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ ទទួលបានពិន្ទុ IQ ខ្ពស់ជាង កុមារដែលញ៉ាំមិនទៀងទាត់។ ទន្ទឹមនឹងនេះ អាហារសុខភាព គឺល្អបំផុតសម្រាប់សុខភាពខួរក្បាល ដោយអាហារទាំងនោះមានដូចជា ត្រីដែលសម្បូរ Omega-3 បន្លែបៃតង ស៊ុត របៀត ប្រូខូលី គ្រាប់ធុញ្ញជាតិ ផ្លែឈើ សូកូឡា តែ(តែអ៊ូឡុង តែបៃតង ឬតែខ្មៅ) និងកាហ្វេជាដើម។ 

. ភាពតានតឹង៖ ឥទ្ធិពលនៃសម្ពាធផ្លូវកាយ និងផ្លូវចិត្ត អាចកាត់បន្ថយពិន្ទុនៃភាពឆ្លាតវៃរហូតដល់ ១៣% ឯណោះ។ អ្នកប្រហែលជាគិតថា តានតឹងកាន់តែច្រើន នឹងធ្វើឱ្យអ្នកមានភាពធន់នឹងបញ្ហានៅដែលអ្នកមានវ័យចំណាស់ ប៉ុន្តែជាក់ស្ដែងវាអាចធ្វើឱ្យអ្នកមានបញ្ហាថប់បារម្ភទៅវិញទេ។ ដូច្នេះ ដើម្បីបង្កើនភាពឆ្លាតវៃ សូមរៀបចំជីវិតឱ្យមានរបៀបរៀបរយ ព្រោះវាជាមូលដ្ឋានគ្រឹះនៃការកាត់បន្ថយស្ត្រេស និងបង្កើនពិន្ទុ IQ របស់អ្នក។

. កត្តាអាណាព្យាបាល៖ ការស្រាវជ្រាវបង្ហាញថា ការសម្រេចចិត្ត និងរបៀបចិញ្ចឹមបីបាត់កូនរបស់ឪពុកម្ដាយ គឺមានឥទ្ធិពលយ៉ាងខ្លាំងមកលើ IQ របស់កូន។ ឪពុកម្ដាយដែលមានផ្នត់គំនិតជឿនលឿន ចេះលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅឱ្យកូនបានពេញលេញ ជាទូទៅកូនរបស់ពួកគេទទួលបានពិន្ទុ IQ ខ្ពស់ ហើយលទ្ធផលនៃការសិក្សាក៏ល្អប្រសើរផងដែរ។ ម្ល៉ោះហើយទើបនៅពេលដែលឪពុកម្ដាយកម្រិតនៃការយល់ដឹងខ្ពស់ និងមានវិធីសាស្ត្រចិញ្ចឹមកូនត្រឹមត្រូវ តែងតែនាំឱ្យកូនពួកគេទទួលបានភាពជោគជ័យទាំងការសិក្សា និងជីវិត។

១០. ជំងឺផ្លូវចិត្ត៖ បញ្ហាផ្លូវចិត្តនាំឱ្យអ្នកមិនអាចបញ្ចេញថាមពលខួរក្បាល និងភាពឆ្លាតវៃបានល្អ។ ចំណុចនេះ សបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវចិត្ត គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ IQ។ ដូច្នេះ សូមថែសុខភាពផ្លូវកាយ និងផ្លូវចិត្តអ្នកឱ្យបានល្អ ព្រោះវាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យសុខុមាលភាពក្នុងការរស់នៅរបស់អ្នកប្រសើរឡើង និងមានភាពឆ្លាតវៃជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...