ទិវាវប្បធម៌ជាតិ៣មីនាឆ្នាំនេះ ជំរុញយុវជនចូលរួម​សកម្មភាពអភិរក្ស លើកស្ទួយ និង​អភិវឌ្ឍវប្បធម៌ជាតិ

ភ្នំពេញ – សម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ​២០២៣ ដែល​គ្រោង​ប្រារព្ធធ្វើ​នៅ​ដើម​ខែក្រោយ​នេះ នឹង​​ធ្វើ​ឡើង​ដោយ​បន្តរក្សា​ប្រធានបទ «យុវជន​ដើម្បីវប្បធម៌ជាតិ» ក្នុង​គោលបំណង​ជំរុញឱ្យ​ប្រជាជន​ខ្មែរទាំងក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​យុវជន​ដែល​ជាអ្នកបន្តវេន បាន​ចូលរួម​សកម្មភាពអភិរក្ស លើកស្ទួយ និង​អភិវឌ្ឍវប្បធម៌ជាតិ។

បើយោង​តាម​សារាចររបស់រាជរដ្ឋាភិបាល​កម្ពុជា ​ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំនេះ មានគោល​បំណងធំៗដូចជា ៖ ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ដោយ​មានការ​ទទួលខុសត្រូវ​របស់យុវជន ក្នុង​កិច្ច​អភិរក្ស និង​អភិវឌ្ឍវប្បធម៌ជាតិ ដោយ​មិន​ប្រកាន់​និន្នាការនយោបាយ ជំនឿ សាសនា និង​ពណ៌សម្បុរ, លើក​កម្ពស់មនសិការ និង​ស្មារតី​ចូលរួមផ្ទេរ ព្រមទាំង​ទទួល​យក​នូវ​ចំណេះដឹង ជំនាញ និង​បច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញ​ការ​អភិរក្ស និង​អភិវឌ្ឍវប្បធម៌ជាតិ ក៏​ដូចជាវប្បធម៌​ចម្រុះ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចនៅ​កម្ពុជា ឱ្យ​បានស្ថិត​ស្ថេរគង់វង្ស។

ទិវាវប្បធម៌ជាតិឆ្នាំនេះ ក៏​មាន​បំណង​បង្កើន​ការ​យល់ដឹងអំពី​តម្លៃពិត នៃ​វប្បធម៌ជាតិ និង​ភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជា​ប្រភព​មិន​ចេះរីងស្ងួត​ក្នុងការ​បង្កើតការងារ និង​កាលានុវត្តភាពសម្រាប់​ទាញ​យក​ប្រាក់ចំណូល ដើម្បីរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈ​ការ​បង្កើន​សេវា និង​ផលិតផលវប្បធម៌ ក្នុងគោលដៅ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

ជាមួយ​គ្នា ក៏​ជំរុញ​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​យុវជន​ឱ្យ​ខិតខំ​បង្កើត​ និងបង្កើន​ស្នាដៃវប្បធម៌ថ្មីៗ​ឱ្យ​កាន់តែ​មានភាពច្នៃប្រឌិត ដោយ​ផ្អែក​លើ​មូលដ្ឋាន នៃអត្តសញ្ញាណជាតិ ក្នុង​គោលបំណង​លើក​ស្ទួយ​ការ​ប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់ប្រជាជន។

គួរ​បញ្ជាក់ថា ទិវាវប្បធម៌ជាតិ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជា កំណត់ធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ​២០០៦ ដោយចាត់ទុកថា ជាទិវា​ដ៏​មាន​សារៈសំខាន់​មួយ​របស់ប្រជាជាតិ​កម្ពុជា ដើម្បី​រំលឹក​ដល់​គុណូបការៈបុព្វបុរសខ្មែរ​គ្រប់ជំនាន់ ដែលបាន​ពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំង​បញ្ញា និង​អាយុជីវិត ក្នុងការ​បង្កើត ថែរក្សា និង​ការពារ​សម្បត្តិវប្បធម៌​ដ៏​សម្បូរបែប និង​មានតម្លៃ​មិន​អាច​កាត់ថ្លៃបាន បន្សល់ទុក​មក​ដល់កូនចៅ​ជំនាន់ក្រោយ។

ទន្ទឹមគ្នា​នេះដែរ ទិវាវប្បធម៌ជាតិ ក៏​ត្រូវ​រាជរដ្ឋាភិបាលចាត់ទុកថា ជាឱកាស​ដ៏​មានតម្លៃមួយ​ ដើម្បីបំផុស​នូវ​ស្មារតី​ស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​អត្តសញ្ញាណជាតិ ក្នុង​ចំណោម​ប្រជាជនខ្មែរគ្រប់រូប ក្នុង​គោលបំណង​ធានាឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន ស្រប​តាម​គោល​នយោបាយ​ជាតិស្តីពី​វិស័យ​វប្បធម៌ និង​កម្មវិធី​នយោបា​របស់រាជរដ្ឋាភិបាល​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...