ឆ្នាំនេះ បេក្ខជន​ចូលរួម​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ច្រើន​ជាង​ឆ្នាំមុន

ភ្នំពេញ – សម្រាប់ការ​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២២ខាងមុខ​នេះ មានបេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​ចំនួន ១២៨ ១៣៦នាក់ ដោយ​ចំនួន​នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំមុន ដែល​មាន​ប្រមាណ ១១ម៉ឺន​៤ពាន់នាក់។

បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម រស់ សុវាចារ អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា បេក្ខជន​ដែល​ដាក់ពាក្យ​ទាំង​ជាង​១២ម៉ឺន​៨ពាន់នាក់នេះ មាន​បេក្ខជនជា​ស្រ្តីចំនួន ៦៨ ៧៧៣នាក់ ហើយ​ក្នុងនោះ សម្រាប់​ថ្នាក់វិទ្យាសាស្រ្ត មាន​បេក្ខជន​ដាក់ពាក្យ​ចំនួន ៤២ ៩៣៦នាក់ ស្រី២៥ ៤៤៥នាក់ និងថ្នាក់វិទ្យាសាស្រ្ត​សង្គមចំនួន ៨៥ ២០០នាក់ ស្រី ៤៣ ៣២៨នាក់។

ដោយ​ឡែកសម្រាប់មណ្ឌលប្រឡងវិញ នៅ​ឆ្នាំ​នេះ​មាន​សរុប​ចំនួន ២២១មណ្ឌល ដោយ​មាន​ការ​កើន​ឡើងចំនួន ១៧មណ្ឌលប្រឡង ក្នុងនោះថ្នាក់វិទ្យាសាស្រ្តកើន​៣មណ្ឌល​ប្រឡង និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម​កើន ១៤មណ្ឌលប្រឡង ពោល​គឺ ថ្នាក់វិទ្យាសាស្រ្ត​មាន ៧៦មណ្ឌល ស្មើ​នឹង ១៧៤៣បន្ទប់ ខណៈថ្នាក់វិទ្យាសាស្រ្ត​សង្គម​មាន​ ១៤៥មណ្ឌល ស្មើ​នឹង ៣៤៣១បន្ទប់។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី០៥ និងថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយក្នុងនោះ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត នៅថ្ងៃទី៥ ខែធ្នូ ពេលព្រឹក ត្រូវប្រឡងលើវិញ្ញាសា ប្រវត្តិវិទ្យា និងជីវវិទ្យា ខណៈពេលរសៀល មានគីមីវិទ្យា និងភាសាបរទេស ហើយនៅថ្ងៃទី៦ ខែធ្នូ ពេលព្រឹក មានវិញ្ញាសា អក្សរសាស្រ្តខ្មែរ និងរូបវិទ្យា ខណៈពេលរសៀល វិញ្ញាសា គណិតវិទ្យា ។

ដោយឡែកសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម នៅថ្ងៃទី៥ ខែធ្នូ ពេលព្រឹកវិញ្ញាសា ផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា ខណៈពេលរសៀល វិញ្ញាសាភូមិវិទ្យា និងភាសាបរទេស។ ហើយនៅថ្ងៃទី៦ ខែធ្នូ ពេលព្រឹកវិញ្ញាសា គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិទ្យា ខណៈពេលរសៀលវិញ្ញាសា អក្សរសាស្រ្តខ្មែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។