យុទ្ធនាការអំណានឮៗលើកទី៣ បន្តលើកកម្ពស់អក្ខរកម្មនៅតំបន់ដាច់ស្រយាល

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) នឹងរៀបចំយុទ្ធនាការអំណានឮៗជាលើកទី៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅបរិវេណ Factory Phnom Penh។ គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺកៀរគរអំណោយជាសៀវភៅចំនួន ១ម៉ឺនក្បាល ដើម្បីផ្តល់ជូនបណ្ណាល័យ និងជុំរុំអំណានចំនួន ២១៦ នៅសហគមន៍ដាច់ស្រយាល នៅខេត្តក្រចេះ ព្រះវិហារ និងបន្ទាយមានជ័យ ។

លោក នី សុផារ៉ាន នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា យុទ្ធនាការអំណានឮៗ លើសពីការកៀរគរសៀវភៅអាន តែវាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍លើការអាន និងការសិក្សារបស់កុមារ។ តាមរយៈយុទ្ធនាការនេះ  លោកមានបំណងបង្កើតផលវិជ្ជមានយូរអង្វែង តាមរយៈការផ្តល់ឱ្យកុមារនូវលទ្ធភាពទទួលបានសម្ភារៈអានប្រកបដោយគុណភាព និងបណ្តុះក្តីស្រលាញ់ចំពោះសៀវភៅ។

លោក សុផារ៉ាន បញ្ជាក់បន្ថែមថា អក្ខរកម្មមានតួនាទីសំខាន់ជួយជំរុញឱ្យកុមារបញ្ចេញនូវរាល់សក្តានុពល និងបំភ្លឺអនាគតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងពីបញ្ហាប្រឈមផ្នែកអក្ខរកម្មរបស់ប្រទេសកម្ពុជា ដែលកុមារជាង ៥០% មានបញ្ហលើការអាន ឬការយល់ពីសាច់រឿងសាមញ្ញៗ ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា។ ការរំខានដែលបណ្តាលមកពីការបិទសាលាដោយសារជំងឺរាតត្បាតបានធ្វើឱ្យបញ្ហាប្រឈមទាំងនេះកាន់តែធ្ងន់ធ្ងរ ដែលរារាំងដល់សមត្ថភាពអានរបស់សិស្សបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញថា ការផ្តល់សៀវភៅរឿងដែលមានគុណភាពខ្ពស់ និងការបង្កើតបណ្តាញគាំទ្រការអាន ជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលអាចធ្វើឱ្យលទ្ធផលអានមានភាពប្រសើរឡើង។

កញ្ញា ផាន់ រាសី អ្នកគ្រប់គ្រងទូទៅ SP Building Management – អគារ GIA Tower បានបញ្ជាក់ថា​ ភាសា ទំនាក់ទំនង និងការអាន គឺជាមូលដ្ឋានគ្រឹះនៃការសិក្សាទាំងអស់។ កញ្ញា ជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់កុមារ នៅតំបន់ដាច់ស្រយាល ដើម្បីបង្កើនបទពិសោធន៍ ការគិត និងការសន្ទនាតាមរយៈការអាន។

កញ្ញា ជួន ចាន់ណាក់ អ្នកសម្របសម្រួលព្រឹត្តិការណ៍របស់ Factory Phnom Penh បានបង្ហាញពីក្តីរំភើបរីករាយដែលបានចូលរួមចំណែកក្នុងយុទ្ធនាការដើម្បីលើកកម្ពស់ការអប់រំនៅតាមតំបន់ជនបទ និងបណ្តុះសហគមន៍អានដែលមានលក្ខណៈអំណោយផល។ កញ្ញា ចាន់ណាក់ បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃការអាន ទាំងការរីកចម្រើនផ្ទាល់ខ្លួន និងការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ។

ទាំងតំណាង SP Building Management – អគារ GIA Tower និង Factory Phnom Penh ក៏ស្នើឱ្យមានការចូលរួមពីសាធារណៈជន សាលារៀន និងស្ថាប័ននានា ក្នុងយុទ្ធនាការនេះ ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមដែលចាំបាច់ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវិតរបស់កុមារតាមរយៈអក្ខរកម្ម។

កុមារជាង ៥ ៥០០ នាក់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានទទួលផលពី ភាពជោគជ័យនៃយុទ្ធនាការសៀវភៅ ១ម៉ឺន ក្បាល ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ។ កុមារ មុន្នី ឧត្តម ជាសិស្សថ្នាក់ទី៣ នៅស្រុករវៀង បានលើកឡើងថា រូបគេរីករាយណាស់ដែលសហគមន៍បានសាងសង់ជំរុំអាន ហើយមានសៀវភៅជាច្រើនសម្រាប់គាត់ និងមិត្តភក្តិបានអាន និងរីករាយជាមួយគ្នា។ ឧត្តម បន្តដោយភាពរីករាយថា “ខ្ញុំ និងមិត្តភក្តិតែងតែមកទីនេះដើម្បីគូររូប ឬខ្ចីសៀវភៅមកអាននៅផ្ទះជាមួយឪពុកម្តាយ និងបងប្អូនរបស់ពួកយើង”។ ឧត្តម និង​មិត្តភ័ក្តិរបស់គេ ចង់​ឃើញ​សកម្មភាព​ចែក​សៀវភៅ​បែប​នេះ ​ពង្រីក​ដល់​តំបន់​ដាច់​ស្រយាល​ផ្សេង​ទៀត។

ជំរុំអំណានចំនួន ៩៧០ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នៅតាមបណ្តាខេត្តចំនួន ១០  កំពុងផ្តល់ផលដល់កុមារចំនួនជាង ៣ម៉ឺននាក់។ លើសពីនេះ ឪពុកម្តាយ និងអាណាព្យាបាល ចំនួនជាង ៤ម៉ឺន នាក់ ទទួលបានការបណ្តុះបណ្តាល ដើម្បីជំរុញបរិយាកាសសិក្សា និងការអាននៅផ្ទះ ដែលជួយជំរុញដល់ការអាន និងការរៀនសូត្ររបស់កូនៗពួកគេ។

គួរជម្រាបជូនថា យុទ្ធនាការអំណានឮៗ នៅឆ្នាំនេះ ចាប់ផ្តើមជាមួយនឹងសកម្មភាពដែលមានការចូលរួម  ភាពជាដៃគូ និងការសហការជាមួយអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ដើម្បីបន្លឺសាររបស់យុទ្ធនាការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...