បណ្ណាល័យវិទ្យាសាស្ត្រត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអប់រំស្ទែម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ “បណ្ណាល័យវិទ្យាសាស្ត្រ” នៅក្នុងវិទ្យាល័យ ហ៊ុន សែន ត្រែង ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីរួមចំណែកដល់ចក្ខុវិស័យអភិវឌ្ឍន៍​ដែលផ្អែកលើបច្ចេកវិទ្យា។

បណ្ណាល័យវិទ្យាសាស្ត្រនេះត្រូវបានកសាងឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈគម្រោងឆ្លើយតបលឿន (Quick Impact Project) នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ហ្កានហ្កា ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) សម្រាប់សិស្សានុសិស្សនៅ​ក្នុង​តំបន់ដាច់ស្រយាល។ អគារបណ្ណាល័យនេះត្រូវបានបំពាក់ដោយបរិក្ខារបច្ចេកទេសទំនើបៗ រួមមានឧបករណ៍ពិសោធន៍វិទ្យាសាស្ត្រ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដើរដោយថាមពលព្រះអាទិត្យ និងប្រព័ន្ធចម្រោះទឹកស្អាត ដែលឧបត្ថម្ភដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សា និងការស្រាវជ្រាវ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​សង្កត់ធ្ងន់ថា បណ្ណាល័យវិទ្យាសាស្ត្រនេះ នឹងរួមចំណែកកសាងមូលធនមនុស្សនៅក្នុងមូលដ្ឋាន។ ឯកឧត្តមមានប្រសាសន៍ថា “មូលធនមនុស្សគឺជាគន្លឹះសម្រាប់លើកកម្ពស់សមត្ថ​ភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងយុគសម័យ​ឌីជីថល។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បណ្ណាល័យវិទ្យាសាស្ត្រនេះ នឹងក្លាយជាផ្ទះទីពីរ​ដ៏កក់ក្តៅសម្រាប់សិស្សា​នុសិស្ស​ដែលស្រឡាញ់ការសិក្សា និងមានស្មារតីចង់ចេះចង់ដឹង។”

ឯកឧត្តមក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងពីធនធាន​ទាំងនេះ ដើម្បីបណ្តុះបណ្តាលខ្លួនឱ្យក្លាយជា “គ្រាប់ពេជ្រ” ជំនាន់ថ្មីដ៏មានតម្លៃសម្រាប់អនាគតកម្ពុជា។

ឯកឧត្តម Shri Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា គម្រោងនេះគឺជា​សក្ខីភាពដែលឆ្លុះបញ្ចាំងពីជំនឿចិត្តរួមគ្នារវាងប្រទេសទាំងពីរ ដែលចាត់ទុកការអប់រំផ្នែកវិទ្យាសាស្ត្រ ជាកត្តា​ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា បណ្ណាល័យនេះនឹងជំរុញ ឱ្យអ្នកសិក្សាវ័យក្មេង មិនត្រឹមតែចំណាយពេលអានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអនុវត្តការពិសោធន៍ ចេះចោទ សួរ និងមានភាពច្នៃប្រឌិតខ្ពស់។

ទន្ទឹមនឹងការសម្ពោធសមិទ្ធផលថ្មីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសាងសង់បណ្ណាល័យវិទ្យាសាស្ត្រទីពីរ​ក្នុង​ស្រុកសង្កែ។ ក្នុងក្របខ័ណ្ឌនៃគោលនយោបាយ “Act East” របស់ឥណ្ឌា កម្ពុជាបានទទួល​ការគាំទ្រលើគម្រោង QIP សរុបចំនួន ៦៦ គម្រោង រួមទាំងគំនិតផ្តួចផ្តើមសាងសង់បណ្ណាល័យវិទ្យាសាស្ត្រទាំងពីរ ដែលក្នុងនោះគម្រោង ៤៧ ត្រូវបានបញ្ចប់។

តាមការរំពឹងទុក គំនិត​ផ្ដួច​ផ្ដើមនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្សប្រមាណ ១៥០០នាក់ព្រមទាំងរួមចំណែកគាំទ្រចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលបានកំណត់យកវិស័យស្ទែមជាកាតាលីករគន្លឹះ ក្នុងការជំរុញ​កំណើន​សេដ្ឋ​កិច្ចក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...