រដ្ឋមន្រ្តី ៖ ការអប់រំនៅកម្ពុជា២០៣០ ត្រូវតភ្ជាប់យ៉ាង​ជិតស្និទ្ធជាមួយ​ទីផ្សារការងារ និង​​ការអភិវឌ្ឍសេដ្ឋកិច្ច

ក្នុង​បាឋកថាពិសេស ស្តីពី យុវជន និងការអប់រំ​នៅកម្ពុជា​ឆ្នាំ២០៣០ ដល់យុវជន នៃកម្មវិធី​ជំរំយុវជន​ជាសកល​លើកទី១១ នៅខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការអប់រំ​នៅកម្ពុជា​២០៣០ គឺត្រូវ​តភ្ជាប់​យ៉ាងជិតស្និទ្ធ​ជាមួយ​ទីផ្សារ​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ឯកឧត្តមសង្កត់ធ្ងន់ថា ការផ្តោតលើជំនាញវិជ្ជាជីវៈ STEM សហគ្រិនភាព នវានុវត្តន៍ និងការអនុវត្តជាក់ស្តែង នឹងជួយឱ្យយុវជនអាចរកការងារធ្វើបាន មានសមត្ថភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលនៃពិភពការងារនាពេលអនាគត។

បើតាម​ប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការអប់រំជាគ្រឹះសំខាន់បំផុត​សម្រាប់ការ​អភិវឌ្ឍយុវជននៅកម្ពុជា ឆ្នាំ២០៣០។ ការអប់រំនាពេលអនាគត មិនត្រឹមតែផ្តោតលើការផ្ទេរចំណេះដឹង​តាមសៀវភៅ​ប៉ុណ្ណោះទេ ថែមទាំងត្រូវផ្តោតលើការអភិវឌ្ឍសមត្ថភាពជាក់ស្តែង ដូចជា ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការងារជាក្រុម និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ការអប់រំប្រកបដោយ​គុណភាព​នឹងជួយបង្កើត​យុវជនដែលមានទាំងចំណេះដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គមសម័យសតវត្សរ៍ទី២១។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបាន​លើកឡើងពី គំរូនៃ សាលារៀនជំនាន់ថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដើរតួនាទីជាថ្នាលដ៏សំខាន់ក្នុងការបណ្តុះបំណិនសតវត្សទី២១ ដើម្បីជួយឱ្យយុវជនមាន​សមត្ថភាពម្ចាស់ការ​លើការគិតបែបវិភាគ និងការដោះស្រាយបញ្ហាស្មុគស្មាញ។ លើសពីការសិក្សានៅក្នុងថ្នាក់រៀន យុវជនមានភារកិច្ចសិក្សារៀនសូត្រពីបទពិសោធប្រវត្តិសាស្ត្រ និងនយោបាយអន្តរជាតិ ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងភាពជាអ្នកដឹកនាំ។

ឯកឧត្តមបន្ថែមថា ក្នុងនាមជាពលរដ្ឋសកល យុវជនកម្ពុជាត្រូវមានសមត្ថភាពតាមដាន និងវិភាគនូវចរន្តនយោបាយពិភពលោក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដើម្បីត្រៀមខ្លួនការពារផលប្រយោជន៍ជាតិ និងចូលរួមចំណែករក្សាសន្តិសុខក្នុងតំបន់។ ការយល់ដឹងពីនយោបាយអន្តរជាតិនឹងជួយឱ្យយុវជនមិនងាយរងការអូសទាញ ឬបោកបញ្ឆោតដោយព័ត៌មានក្លែងក្លាយដែលបង្កអស្ថិរភាពសង្គម។

ក្នុងយុគសម័យឌីជីថល ការបញ្ចូលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ ក៏ជាកត្តាសំខាន់មួយសម្រាប់កម្ពុជា ឆ្នាំ២០៣០។ ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា យុវជនត្រូវមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ឌីជីថលដោយច្នៃប្រឌិត មានទំនួលខុសត្រូវ និងមានសុវត្ថិភាព។ ការរៀនតាមប្រព័ន្ធឌីជីថល និងការរៀនពេញមួយជីវិត នឹងជួយបើកឱកាសសិក្សាស្មើភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យុវជននៅលើឆាកជាតិ និងអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។