ភ្នំពេញ – មនុស្សភាគច្រើនតែងមានអារម្មណ៍តានតឹងក្នុងចិត្តនៅពេលដែលធ្វើកិច្ចការងារមិនទាន់រួចរាល់ ហើយការងារថ្មីក៏ចូលមក រហូតពេលខ្លះធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកលក្ខណៈ សុខភាព និងទម្លាប់នៃការគេងផងដែរ។ បញ្ហាទាំងនេះ អាចបណ្ដាលមកពីការគ្រប់ពេលវាលាមិនបានល្អក្នុងការធ្វើកិច្ចការងារសំខាន់ៗ និងចំណាយពេលច្រើនទៅលើរឿងដែលមិនចាំបាច់។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួនជួយយុវជនគ្រប់គ្រងពេលវេលាធ្វើការងារប្រកបដោយប្រសិទ្ធភាព រួមមាន៖
ទី១.មានវិន័យក្នុងការប្រើប្រាស់បណ្ដាញសង្គម ៖ មនុស្សគ្រប់រូបសុទ្ធតែដឹងថា ពេលវេលាពិតជាមានតម្លៃណាស់ ប៉ុន្តែមានពេលខ្លះពួកគេបានចំណាយពេលវេលាជាច្រើនទៅលើបណ្ដាញសង្គម និងនៅលើអ៊ីនធឺណិត។ ទន្ទឹមគ្នានេះ ដើម្បីអាចគ្រប់គ្រងពេលវេលាបាន ទាមទារឱ្យអ្នកដាក់វិន័យខ្លួនឯងក្នុងការប្រើប្រាស់បណ្ដាញសង្គម ដូចជា ឈប់ទទួលព័ត៌មានដែលមិនចាំបាច់តាមបណ្ដាញសង្គមហ្វេសប៊ុក TikTok ឬអ៊ីម៉ែលជាដើម និងត្រូវកំណត់ប្រព័ន្ធឆ្លើយតបដោយស្វ័យប្រវត្តិថា នឹងឆ្លើយតបឱ្យលឿនបំផុតតាមដែលអាចធ្វើបាន ឬបើមានរឿងបន្ទាន់អាចទូរសព្ទមកលេខនេះបាន។ ធ្វើបែបនេះ អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលអារម្មណ៍ធ្វើការងារបានយ៉ាងល្អប្រសើរ។

ទី២.ផ្ដោតលើការបំពេញការងារ ៖ ការផ្ដោតពិតជាសំខាន់ណាស់នៅពេលដែលយើងចង់សម្រេចកិច្ចការងារអ្វីមួយតាមកាលកំណត់។ ទន្ទឹមគ្នានេះ រាល់ការបំពេញការងារក្នុងមួយថ្ងៃៗ អ្នកត្រូវតែរៀបចំកន្លែងស្ងប់ស្ងាត់មិនមានសំឡេងទូរសព្ទដៃរំខានរយៈពេលមួយម៉ោងនៅពេលព្រឹក និងមួយម៉ោងទៀតនៅពេលរសៀល។ នៅពេលអ្នកធ្វើដូច្នេះ អ្នកនឹងអាចផ្ដោតធ្វើកិច្ចការសំខាន់នោះរហូតបានសម្រេច ដោយមិនមានកិច្ចការដទៃទៀតមករំខាន ហើយនៅថ្ងៃនោះអ្នកនឹងភ្ញាក់ផ្អើលនឹងរឿងដែលកើតឡើង គឺអ្នកភាពស្ងប់ក្នុងចិត្តក្នុងការបំពេញការងារ។

ទី៣. កំណត់មិនប្រើប្រាស់បច្ចេកវិទ្យាមួយថ្ងៃក្នុងមួយសប្ដាហ៍៖ ពិតណាស់ ការងារមួយចំនួនដែលស្ថិតក្នុងបរិបទឌីជីថល តម្រូវឱ្យប្រើប្រាស់បច្ចេកវិទ្យា។ ហេតុនេះ អ្នកចាំបាច់ត្រូវរក្សាទំនាក់ទំនងទាំងនេះ ដោយរៀបចំផែនការធ្វើការងារឱ្យបានច្បាស់លាស់ ហើយអនុវត្តឱ្យបានរួចរាល់។ នៅពេលអ្នកអាចសម្រេចកិច្ចការងារទាំងនោះបាន នោះអ្នកនឹងអាចប្រើពេលវេលាឈប់សម្រាកពិតប្រាកដពេញមួយថ្ងៃដោយមិនចាំបាច់ប្រើប្រាស់បណ្ដាញសង្គម ព្រមទាំងជួយអ្នកមានគំនិតល្អៗ និងអាចទៅធ្វើអ្វីដែលអ្នកចង់ធ្វើ ដូចជា ស្រោចផ្កា ដាំបន្លែជុំវិញផ្ទះ និងជូនកូនៗដើរកម្សាន្តជាដើម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍
សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...
ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2025
សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...






























