នាយករដ្ឋមន្រ្តីផ្តល់អនុសាសន៍៩ចំណុច ដើម្បីដំណើរការឆ្នាំសិក្សា​២០២៣-២០២៤ ទទួលបានលទ្ធផល​ល្អប្រសើរ

ក្នុងឱកាស​បើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់នូវអនុសាសន៍ ៩ចំណុច ដើម្បីឱ្យដំណើរការឆ្នាំសិក្សា​២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

អនុសាសន៍ទាំង៩ចំណុចនោះ រួមមាន ៖ ទី១. ក្រសួងអប់រំ យុវជន និងកីឡា បន្ត​អនុវត្តកម្មវិធីកំណែទម្រង់​វិស័យអប់រំ ដែលបានដាក់ចេញរួចហើយ ជាពិសេស​ការរៀបចំយន្តការគាំទ្រ និង​យន្តការវាយតម្លៃសាលារៀនគំរូ, ទី២. គ្រឹះស្ថានសិក្សា​គ្រប់កម្រិត ត្រូវ​បន្ត​រៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះបណ្តាលគំនិតស្អាតស្អំ ឥរិយាបទល្អ និង​គ្មានការ​ញ៉ាំញីផ្លូវចិត្ត និង​ផ្លូវកាយ។

ទី៣. លោកគ្រូអ្នកគ្រូទាំងអស់ សូមបន្ត​ដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និង​ជាអ្នក​ច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព​របស់ខ្លួន​ជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង​ភាសាបរទេស។

ទី៤. មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឱ្យកូនបានសិក្សា​បន្ថែមនៅផ្ទះ ជាពិសេស​ការចូលរួមអានសៀវភៅជាមួយកូន ជាដើម។ បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញសៀវភៅ លំហាត់ឱ្យកូនសម្រាប់ហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ ថវិកា ដល់ដំណើរការបណ្ណាល័យនៅតាមសាលារៀន, ចូលរួមក្នុងការអភិវឌ្ឍ​សាលារៀន និង​គាំទ្រដល់គ្រូបង្រៀន តាមគ្រប់លទ្ធភាព។

ទី៥. ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និង​ស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និង​ចូលរួមធ្វើ “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយនេះដែរ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្ស ចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បាន​អនាគតរុងរឿង គឺត្រូវនៅ​ឱ្យឆ្ងាយពីគ្រឿងញៀន និង​ការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ទី៦. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុង​ការ​អភិវឌ្ឍសាលារៀន ព្រមទាំងបន្ត​ជួយផ្សព្វផ្សាយ ឱ្យ​បានទូលំទូលាយអំពី​កិច្ចការការពារ​កុមារ ពីអំពើហិង្សា និង​ពលកម្មកុមារគ្រប់ទម្រង់។

ទី៧. ដៃគូអភិវឌ្ឍ អង្កការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសប្បុរសជននានា សូមបន្ត​ចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយគាំទ្រដល់វិស័យអប់រំ ជាពិសេសលើក​កម្ពស់អភិបាលកិច្ចសាលារៀន នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។

ទី៨. គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្ត​ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និង​សារៈសំខាន់នៃការអប់រំ ជាពិសេសការ​ផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បី​ឱ្យ​សេវាអប់រំកាន់តែគ្របដណ្តប់គ្រប់ទីកន្លែង គ្រប់ពេលវេលា និង​ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

និងទី៩ សូមមាតាបិតា អ្នក​អាណាព្យាបាលគ្រប់រូប នាំកូនចៅមកចុះឈ្មោះចូលរៀន និង​បន្ត​ផ្តល់​ការ​គាំទ្រ ការ​លើកទឹកចិត្ត និង​ការ​ជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅ​ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....