សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាចាត់ទុកកំណើនសិស្សនិទ្ទេស​ A ជិតពីរពាន់នាក់ជារឿងដ៏រីករាយសម្រាប់ការអប់រំ

ភ្នំពេញ – ថ្លែងក្នុងពិធីសំណេះសំណាល​ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប​ ១,៧៥៣នាក់ នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ ចំនួនសិស្សនិទ្ទេស A កើនឡើងដល់កម្រិតមួយដែលគួរឱ្យសប្បាយរីករាយ ទោះបីកម្ពុជាជួបការលំបាកដោយសារឥទ្ធិពលជំងឺកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ឆ្នាំនេះសិស្សនិទ្ទេស​ A មានរហូតទៅដល់ចំនួន ១,៧៥៣នាក់ ជាចំនួនមួយដ៏ច្រើន ដែលមិននឹកស្មានថាមានករណីបែបនេះក្នុងពេលដែលសាលារៀនត្រូវបិទ សិស្សានុសិស្សរៀនមិនបានគ្រប់គ្រាន់ ប៉ុន្តែផ្ទុយទៅវិញពាក់ព័ន្ធនឹងការខិតខំសិស្សារៀនសូត្រ សិក្សានុសិស្សទាំងអស់បានខិតខំប្រឹងប្រែងដើម្បីងើបឈរឡើងសម្រាប់ចំណេះដឹងរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បន្ថែម ៖

“ខ្ញុំសូមកោតសរសើរចំពោះក្មួយៗនិទ្ទេស​ A ទាំងអស់ រួមទាំងក្រុមគ្រួសារអាណាព្យាបាល ដែលបានសម្រេចជោគជ័យក្លាយទៅជាសិស្សពូកែនៅក្នុងព្រះរាជាណាចក្រកម្ពុជា”

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សចំនួនជាង ៧ម៉ឺននាក់ដែលបានប្រឡងបាក់ឌុប​ជាប់  ទោះបីជាមិនទទួលបាននិទ្ទេស A គ្រប់គ្នា ព្រមទាំងចូលរួមអបអរជាមួយមាតាបិតាសិស្ស ។ ស្របគ្នានេះ សម្តេចតេជោបានសម្ដែងការសោកស្ដាយចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ ដោយសង្ឃឹមថាសិស្សានុសិស្សនឹងបន្តខិតខំរៀននៅឆ្នាំនេះ ដើម្បីប្រឡងនៅឆ្នាំក្រោយ ឬចាប់យកការចូលសិក្សអំពីបច្ចេកទេស ឬបន្តសិក្សាថ្នាក់បរិញ្ញាត្ររង ដែលជាវិធីដោះស្រាយបញ្ហាសម្រាប់បង្កើនចំណេះដឹង ចំណេះធ្វើ សម្រាប់យុវជនរបស់ដែលមិនបានប្រឡងជាប់។

បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២, ០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% ក្នុងនោះបេក្ខជនប្រលងសរុប១១៤,១៨៣នាក់ ។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។

រដ្ឋមន្រ្តីក្រសួងអប់រំ បន្តថា សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជ ធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, ខេត្តកណ្តាល ១២៧នាក់, ខេត្តបាត់ដំបង ១២៣នាក់, ខេត្តកំពង់ចាម ១១៨នាក់, ខេត្តបន្ទាយមានជ័យ ៩៩នាក់, ខេត្តតាកែវ ៩៩នាក់, ខេត្តព្រៃវែង ៨៧នាក់, ខេត្តកំពត ៧៥នាក់, ខេត្តត្បូងឃ្មុំ ៥៤នាក់, ខេត្តក្រចេះ ៤៥នាក់។ លើសពីនេះ  ខេត្តកំពង់ធំ ៤១នាក់, ខេត្តកំពង់ស្ពឺ ៣៣នាក់, ខេត្តពោធិ៍សាត់ ២៨នាក់, ខេត្តស្វាយរៀង ២៦នាក់, ខេត្តកំពង់ឆ្នាំង ២២នាក់, ខេត្តព្រះសីហនុ ២០នាក់, ខេត្តរតនគិរី ០៩នាក់, ខេត្តស្ទឹងត្រែង ០៦នាក់, ខេត្តប៉ៃលិន ០៦នាក់, ខេត្តឧត្តរមានជ័យ ០៥នាក់, ខេត្តកោះកុង០៤នាក់, ខេត្តព្រះវិហារ ០៤នាក់, ខេត្តកែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់។

គួរជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ដោយម្នាក់ទទួលបានថវិកាម្នាក់២លានរៀល, សៀវភៅអប់រំទូន្មានរបស់ព្រះភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង។ ក្នុងនោះ Galaxy Tab ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ ចំនួន១ និងប្រាក់កាក់មាសក្នុងម្នាក់ទទួលបានចំនួន ១។ ចំពោះលោកគ្រូ អ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួម ម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀលជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ)និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ គ្រឿងនិងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ម្នាក់១ ហើយសាលានីមួយៗដែលមានសិស្សជាប់និទ្ទេស(A) គឺក្នុងមួយសាលាទទួលបានថវិការ៣លានរៀល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។