ក្រសួងអប់រំ កំពុងកំណត់ស្តង់ដារៀបចំការសិក្សាថ្នាក់បណ្ឌិត ដើម្បីពង្រឹងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងអប់រំ យុវជន និងកីឡា កំពុងកំណត់ស្តង់ដារៀបចំការសិក្សាថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា ដែលរួមមាន លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនបណ្ឌិត ប្រធានបទនិក្ខេបបទ ការរៀបចំកម្មវិធីសិក្សា យន្តការពិនិត្យវឌ្ឍនភាពនៃការសិក្សា និងការស្រាវជ្រាវ គុណវុឌ្ឍិគ្រូបង្រៀន និងគ្រូដឹកនាំ ការសរសេរ និងការពារនិក្ខេបបទបញ្ចប់ការសិក្សា។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការកំណត់ស្តង់ដាដើម្បីរៀបចំការសិក្សាថ្នាក់បណ្ឌិតនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពនៃការអនុវត្តការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា នៅក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ចំពោះការវាយតម្លៃនិក្ខេបបទថ្នាក់បណ្ឌិត ក្រសួងអប់រំ តែងតែធ្វើការងារជិតស្និទ្ធ ជាមួយគ្រឹះស្ថានឧត្តមសិក្សានានា និងធ្វើការត្រួតពិនិត្យពីការរៀបចំនិក្ខេបបទ ក៏ដូចជាដំណើរការនៃការការពារនិក្ខេបបទ និងចំណុចបច្ចេកទេសនានា មុននឹងអនុញ្ញាតិទទួលស្គាល់ផ្តល់សញ្ញាបត្របណ្ឌិត។ បច្ចុប្បន្ននេះ ក្រសួងក៏បានរៀបចំយន្តការត្រួតពិនិត្យកម្រិតក្រសួង (Software) ក្នុងការពិនិត្យមើលអំពីការចម្លងស្នាដៃ ឬការប្រើប្រាស់ប្រព័ន្ធបញ្ញាសប្បនិម្មិតជាដើម។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី “ការពិនិត្យវឌ្ឍនភាពនៃការកំណត់ស្តង់ដាដើម្បីរៀបចំការសិក្សាថ្នាក់បណ្ឌិត” កាលពីពេលថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ដើម្បីឱ្យការកំណត់ស្តង់ដាលើការរៀបចំការសិក្សាថ្នាក់បណ្ឌិត កាន់តែមានប្រសិទ្ធភាព និងគុណភាព ត្រូវរៀបចំគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃតាមជំនាញ, មាននីតិវិធីនៃការជ្រើសរើសនិស្សិតចូលរៀនផ្អែកលើការពារសំណើស្រាវជ្រាវបឋម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ស្នើ​ឱ្យ​មានការ​ពង្រឹងគុណវុឌ្ឍិគ្រូដឹកនាំឱ្យមានសមត្ថភាពលើប្រធានបទស្រាវជ្រាវ និងនិក្ខេបបទច្បាស់, ផ្សព្វផ្សាយយន្តការពង្រឹងគុណភាពថ្នាក់បណ្ឌិតនេះ ឱ្យបានទូលំទូលាយជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន, រៀបចំបណ្ណាល័យអេឡិចត្រូនិក ក៏ដូចជាប្រមូលផ្តុំរាល់និក្ខេបបទដែលមានការឯកភាពឱ្យផ្សព្វផ្សាយបន្ត និងដាក់នៅបណ្ណាល័យ។ ទន្ទឹមគ្នានេះ មានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រងក្រមសីលធម៌នៃការបោះពុម្ពផ្សាយ ជាពិសេសការពារលើការលួចចម្លងស្នាដៃ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ទាំងស្រុងក្នុងការសរសេរនិក្ខេបបទ និងការបោះពុម្ពផ្សាយ។

គួរបញ្ជាក់ថា នៅរាល់ដំណើរការនៃការរៀបចំក្របខណ្ឌកម្មវិធីសិក្សា ក៏ដូចជាក្របខណ្ឌកម្មវិធីបណ្ដុះបណ្ដាល ដើម្បីទទួលបានសញ្ញាបត្រនីមួយៗ ក្រសួងអប់រំតែងរៀបចំស្របទៅតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលក្របខណ្ឌនេះ ជាក្របខណ្ឌកម្រិតថ្នាក់ជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *