អាហារូបករណ៍ ៖ ក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ សហការជាមួយសាកលវិទ្យាល័យស្រាវជ្រាវ Dutch និងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតក្នុងឆ្នាំសិក្សា 2021 កំពុងបើកទទួលពាក្យស្នើសុំ។
តាមរយៈអាហារូបករណ៍នេះ និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដោយមិនមានគិតថ្លៃរដ្ឋបាល។ អាហារូបករណ៍ នឹងផ្ដល់ហិរញ្ញប្បទានជាទឹកប្រាក់សរុបចំនួន 5,000 ផោន (ប្រហែល 6,000 ដុល្លាអាមេរិក) សម្រាប់ការឧបត្ថម្ភនៅក្នុងឆ្នាំដំបូងនៃការសិក្សារបស់ខ្លួន។
លក្ខខណ្ឌនៃការដាក់ពាក្យ
- បេក្ខជនជានិស្សិតដែលរស់នៅប្រទេសទាំងឡាយក្រៅពីតំបន់សេដ្ឋកិច្ចអឺរ៉ុប។
- បេក្ខជនត្រូវដាក់ពាក្យចូលរួមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតពេញម៉ោង នៅស្ថាប័នឧត្តមសិក្សាណាមួយរបស់ប្រទេសហូឡង់។
- បេក្ខជនត្រូវបំពេញឯកសារតាមតម្រូវការជាក់លាក់របស់សាកលវិទ្យាល័យដែលខ្លួនបានជ្រើសរើស។
- បេក្ខជនមិនធ្លាប់ទទួលបានសញ្ញាបត្រពីស្ថាប័នអប់រំណាមួយនៅក្នុងប្រទេសហូឡង់ពីមុនមក។
សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ មាន 41 សាកលវិទ្យាល័យសិ្ថតក្រោមក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ ផ្ដល់ដោយក្រសួងអប់រំហូឡង់ សម្រាប់និស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី01 ខែឧសភា ឆ្នាំ2021។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់៖ https://www.studyinholland.nl/finances/holland-scholarship ។
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ក្រុមបេក្ខជន 新睦途队 (Xin Mu Tu Dui) បានដណ្តើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ការប្រកួតប្រជែងចំណេះដឹងថ្មីផ្ទះយុវជន ២០២៦»
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ស្រ្តីឆ្នើកម្ពុជា លោកស្រី ហ៊ាង អូមួយ បានទទួលជ័យលាភីពានរង្វាន់ពិសេសផ្នែក «សមភាពយេនឌ័រ និងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន» (ASEAN Gender Equality
បទយកការណ៍, ព័ត៌មានជាតិ, ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
គរុនិស្សិតជាង ២ពាន់នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ប្រតិភូវិទ្យាសាស្ត្រប្រមាណ ២០០រូប មកពីបណ្តាប្រទេសក្នុងតំបន់ កំពុងជួបជុំគ្នានៅលើទឹកដីខេត្តសៀមរាប ក្នុងសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ (SCA)
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្អាករាល់ការហោះហើរឡើង និងចុះចតរបស់យន្តហោះនៅទូទាំងប្រទេសរយៈពេល ៣៥នាទី ដើម្បីកាត់បន្ថយសំឡេងរំខាន និងបង្កលក្ខណៈ
ព្រឹត្តិការណ៍, អប់រំកុមារតូច
បន្ទប់ដែលមានប្រដាប់ប្រដាក្មេងលេងច្រើនពេក អាចធ្វើឱ្យកុមារបែកអារម្មណ៍ និងពិបាកផ្តោតអារម្មណ៍ ហើយជាមួយគ្នាបើគ្មានកន្លែងទុកដាក់ច្បាស់លាស់ទេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថាន Italian Academy របស់សាកលវិទ្យាល័យ Columbia ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវលំដាប់អន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
សិស្សវិទ្យាល័យ និងអនុវិទ្យាល័យនៅជនបទប្រមាណជាង១ម៉ឺននាក់ ក្នុងនោះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើបមួយដែល
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
អគ្គិសនីកម្ពុជា (EDC) នឹងរួមចំណែកថវិកាបន្ថែមចំនួន ១លានអឺរ៉ូ (ប្រមាណ ១.១ លានដុល្លារអាម៉េរិក) ទៅក្នុងកម្មវិធី Choose Europe for Science