ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ បង្ហាញពីស្មារតីគាំទ្រអត្តពលិកជនមានពិការភាព និងផ្សារភ្ជាប់ទំនាក់ទំនងប្រទេសក្នុងតំបន់អាស៊ាន

ភ្នំពេញ- ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានបិទបញ្ចប់ហើយ​នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយបន្សល់​នូវអានុស្សាវរីយ៍ល្អៗ ក្ដីស្រឡាញ់ សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកតាមរយៈសំឡេង នៃការគាំទ្ររបស់ប្រជាជន និងយុវជនកម្ពុជា។ ទន្ទឹមគ្នានេះ យុវជនកម្ពុជា បានបង្ហាញអំពីការគាំទ្រ និងស្មារតីសាមគ្គីភាពដល់កីឡាករជនពិការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលខិតខំប្រកួតដើម្បីយកមេដាយជូនប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។

យុវជន ម៉ន ពិសិដ្ឋ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៏ដ៏អស្ចារ្យមួយដែលផ្តល់ឪកាសឱ្យអត្តពលិកដែលជាជនមានពិការភាពមានឱកាសក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន និងអាចបង្ហាញសក្តានុពលរបស់ពួកគាត់ក្នុងការប្រកួតតំណាងប្រទេសដើម្បីយកជ័យលាភីជូនជាតិ។ លើសពីនេះ ក៏បានលើកមុខមាត់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរដោយបង្ហាញប្រាប់ថា កម្ពុជាមានសមត្ថភាពក្នុងការរៀបចំកម្មវិធីកីឡាលំដាប់ថ្នាក់អន្តរជាតិ ក៏ដូចជាបង្ហាញពីការអភិវឌ្ឍន៍ និងស្ថិរភាពសង្គមផងដែរ។ ហើយថែមទាំងបានពង្រឹង និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសដែលចូលរួមដទៃទៀតក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែស្អិតរមួត និងមានផលប្រយោជន៏យ៉ាងខ្លាំងចំពោះទំនាក់ទំនងការទូត នយោបាយនិងសេដ្ឋកិច្ច។

និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ រូបនេះ មើលឃើញថា សន្ទុះនៃការគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ហាក់មានភាពថយចុះខ្លាំងបើប្រៀបធៀបនឹងការប្រកួតកីឡាស៊ីហ្គេម ប៉ុន្តែព្រឹត្តិការណ៍​កីឡាទាំងពីរនេះ សុទ្ធតែទាមទារការចូលរួមពីយុវជនកម្ពុជាដូចៗគ្នា ដោយការគាំទ្រទាំងនោះ គឺជាកម្លាំងចិត្តដ៏ធំមហាសាលសម្រាប់លើកទឹកចិត្តអត្តពលិកឱ្យ​មានការខិតខំប្រឹងប្រែងកាន់តែខ្លាំង។ ពិសិដ្ឋ បន្តថា ការគាំទ្រ និងសាមគ្គីភាពពីយុវជនកម្ពុជាសម្រាប់កីឡាករជនមានពិការភាព គឺពិតជាមានសារសំខាន់ និងសបញ្ជាក់ឱ្យ​ឃើញថា បើទោះបីអត្តពលិករបស់យើងមានពិការភាពក៏ដោយ ក៏ប៉ុន្តែពួកគាត់គួរតែទទួលបាននូវការឱ្យ​តម្លៃ ការលើកតម្កើងប្រកមដោយសេចក្តីថ្លៃថ្នូរ ពីព្រោះសមត្ថភាពដ៏អស្ចារ្យក្នុងការប្រកួតតំណាងជាតិកម្ពុជា និងយកជ័យជម្នះជូនជាតិ។

យុវជន ម៉ន ពិសិដ្ឋ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានគោលនយោបាយសាធារណៈ 

“កីឡាករជនពិការ ក៏មិនខុសពីប្រភេទកីឡាផ្សេងៗទៀតនោះដែរ ដែលសម្លេងគាំទ្រពីសំណាក់យុវជន គឺជាកត្តាលីករសំខាន់សម្រាប់ពួកគាត់ក្នុងការតស៊ូដើម្បីដណ្តើមជ័យលាភីសម្រាប់ប្រទេសជាតិរបស់យើង”

ចំណែក កញ្ញា វ៉ុន ពិដោ សមាជិសហភាពសហព័ន្ធយុវជន​កម្ពុជា និង​ក៏​ជានិស្សិតផ្នែកទីផ្សារ នៅសាកលវិទ្យាល័យកម្ពុជា បានលើក​ឡើងថា ការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ជាឱកាសល្អដែលអាចជួយគាំទ្រដល់អត្តពលិកដែលជាជនមានពិការភាព មានលទ្ធភាព មានកម្លាំងចិត្តនៅក្នុងការប្រកួតកីឡាជនមានពិការភាព នៅក្នុងព្រឹត្តការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ លើសពីនេះ ក៏ជាការលើកទឹកចិត្តដល់អត្តពលិក ទោះបីជាពួកគាត់ជាជនដែលមានពិការភាព ក៏ពួកគាត់អាចជួយប្រទេសជាតិ និងជួយឱ្យបរទេសបានស្គាល់ប្រទេសកម្ពុជាផងដែរ។

កញ្ញា ពិដោ បន្តថា​ អត្តពលិកជនពិការពិតជាត្រូវការកម្លាំងចិត្ត ក៏ដូចជាការគាំទ្រពីយុវជនកម្ពុជា ព្រោះជាការជំរុញទឹកចិត្តមួយឱ្យកីឡាករជនមានពិការភាពមានទឹកចិត្តតស៊ូបន្តទៅមុខទៀត ដែលអាចនាំមេដាយ ក៏ដូចជានាំកេរ្តិ៍ឈ្មោះកម្ពុជាទៅក្នុងគ្រួសារអាស៊ាន ក៏ដូចជាជួយឱ្យកម្ពុជាមានមិត្តភាពល្អជាមួយប្រទេសជិតខាងដែលជាគ្រួសារអាស៊ានផងដែរ។

កញ្ញា វ៉ុន ពិដោរ សមាជិកសភាពសហព័ន្ធយុវជន​កម្ពុជារាជធានីភ្នំពេញ

“ខ្ញុំបានទៅគាំទ្រកីឡាករជនពិការប្រកួត ហើយមានអារម្មណ៍រំភើបខ្លាំងបើទោះជាយើងមិនបានមេដាយមាសច្រើន ក៏យើងនៅតែគាំទ្រអត្តពលិករបស់យើងកាន់តែខ្លាំង ហើយសង្ឃឹមថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកក្រោយនៅប្រទេសផ្សេងៗទៀតពួកគាត់នឹងខំប្រឹងទៅមុខទៀតដើម្បីយកមេដាយមាសជូនជាតិ…”

ជាមួយគ្នានេះ កញ្ញា ឡេង សៀវម៉ី ជានិស្សិតឆ្នាំទី២ សិក្សាជំនាញពាណិជ្ជកម្មអន្តជាតិ នៃសាកលវិទ្យាល័យអេស៊ីលីដា ក៏​បានបន្ថែមដែរថា  កីឡាករ កីឡាការិនី ជាពិសេសកីឡាករជនមានពិការភាព ពិតជាត្រូវការគាំទ្រពីប្រជាជន និងយុវជនកម្ពុជា ពីព្រោះវាជាកត្តាធំមួយដែលជួយជំរុញទឹកចិត្ត និងស្មារតីរបស់ពួកគាត់ផ្ទាល់។ ទន្ទឹមគ្នានេះ ក្រោយការប្រកួតបានបញ្ចប់ កីឡាករជនមានពិការភាពបានឱបគ្នា និយាយលើកទឹកចិត្តគ្នា ចាប់ដៃគ្នា នេះហើយគឹបង្ហាញឱ្យឃើញថា ពួកគាត់មានទឹកចិត្តស្រឡាញ់គ្នាទៅវិញទៅមក ដែលចាត់ទុកជាគ្រួសារនៃអាស៊ានតែមួយ។

កញ្ញា ឡេង សៀវម៉ី និស្សិតឆ្នាំទី២ សិក្សាជំនាញពាណិជ្ជកម្មអន្តជាតិ នៃសាកលវិទ្យាល័យអេស៊ីលីដា យ៉ាងណាក៏ដោយការប្រកួតតែងតែមានចាញ់មានឈ្នះពីព្រោះវាជារឿងធម្មតា ផ្ទុយទៅវិញយើងគួរឱ្យ​តម្លៃទៅលើមិត្តភាព និងពេលវេលាល្អៗដែលយើងបានរួមដំណើរមកជាមួយគ្នា ។ 

“ខ្ញុំមានមោទនភាពខ្លាំងសម្រាប់កីឡាករជនមានពិការភាព ព្រោះគាត់បានបញ្ចេញសមត្ថភាពដែលគាត់មាន ដើម្បីដណ្ដើមយកមេដាយមាសជូនជាតិបើទោះជាលទ្ធផលបែបណាក៏សប្បាយចិត្តទទួលយក”

ក្នុងន័យស្មារតីតែមួយ ជាគ្រួសារអាស៊ានទាំងអត្តពលិក និងអ្នកគាំទ្រគួរតែមានភាពចុះសម្រុងសប្បាយរីករាយជាមួយគ្នា ដោយយើងគួរចាំថា អាស៊ានគឺជាធ្លុងមួយដែលបានឱ្យ​តម្លៃយ៉ាងខ្លាំងទៅលើគោលការណ៏ចម្បងទាំងបីរបស់ខ្លួនគឺ សហគមន៍តែមួយ អត្តសញ្ញាណតែមួយ និងចក្ខុវិស័យតែមួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ